divider
construct

និមិត្ត​សញ្ញា ​កម្ពុជា២០២៣ ទាក់​ទាញ​ឲ្យ​មាន​ការ​បំផុស​ស្មារតី ​អំពី​ប្រវត្តិ​សាស្ត្រ​ដ៏​អស្ចារ្យ​​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​​ប្រាសាទ​អង្គរវត្ត​ជា​បេតិកភណ្ឌពិភព​លោក។ បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ (UNESCO) មិន​ត្រឹម​តែ​ជា​និមិត្តរូប និង​អត្តសញ្ញាណ​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​មោទកភាព និង​​សេចក្តី​សោមនស្ស​រីក​រាយ ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ផង​ដែរ។ ពណ៌​​មាស ​ត្រូវបាន​ជ្រើស​ជា​ពណ៌​​ចម្បង​នៃ​និមិត្ត​សញ្ញា ដើម្បី​តំណាង​ឲ្យ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​​ភាព​​រីក​ចម្រើន​​ប្រកប​ដោយភោគ​ទ្រព្យ ​សុខភាព និង​សុភមង្គល។

រូប​នាគ​ នៅ​ក្នុងនិមិត្ត​សញ្ញា​ គឺ​ជា​អ្នក​ការពារ និង​ផ្តល់​ស្ថិរភាព ​ដល់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ រូប​នាគ​ទាំង​បួន ​គឺមាន​ពណ៌​បៃតង ក្រហម ខៀវ និង​លឿង ​​​ត្រូវ​បាន​ចង​ភ្ជាប់​​ជា​មួយ​គ្នា​ តំណាង​​ឲ្យ​​ការ​រួប​រួម និង​ភាព​ចម្រុះ​នៅ​ក្នុង​សហគមន៍​អាស៊ី​អាគ្នេយ៍។ ពណ៌​ទាំង​បួន ​តំណាងឲ្យ​ភាព​ចម្រុះនៃ​សហគមន៍​អាស៊ី​អាគ្នេយ៍ ​ដែល​​រួប​រួម​គ្នា​​តែ​មួយ ​​តាម​រយៈ​នាគ​ទាំង​បួន។

sport-in-live

បាវចនា «កីឡា​រស់​ក្នុង​សន្តិភាព» ​ត្រូវ​បាន​​បំផុស​គំនិត​ជា​រៀង​រាល់​ថ្ងៃ​​ ដោយ​ប្រជា​ពលរដ្ឋ​កម្ពុជា​​​ដែល​​កំពុង​រស់​​នៅ​យ៉ាង​សុខ​សាន្ត​ ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ប្រកប​ដោយសន្តិភាព និង​​ស្ថិរភាព។ កីឡា​គឺ​ជា​កត្តា​ចលករ​ជំរុញ​ដល់​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច និង​សង្គម​នៅ​ក្នុង​ប្រទេស​។

មហិច្ឆតា​របស់​​​កម្ពុជា ​​គឺ​សម្រេច​ឲ្យ​បាន​ជា​​​ប្រទេស​មាន​ប្រាក់​ចំណូល​​មធ្យម​​ត្រឹម​ឆ្នាំ​​២០៣០​ ជា​មួយ​បំណង​ដ៏​មុតមាំ​នៃ​សន្តិភាព​កំពុង​បន្ត​ ដែល​នាំ​ឲ្យ​មាន​ភាព​រុង​រឿង​​​ សុខភាព​ល្អ និង​សុភមង្គល​ក្នុង​សហគមន៍៕

logo

ម៉ាស្កុត​សម្រាប់​​​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ ឆ្នាំ​២០២៣ នៅ​ប្រទេស​​កម្ពុជា​​ គឺ​រូប​សត្វ​ទន្សាយ​ពីរ​​​ដែលមានឈ្មោះ បុរី (ឈ្មោល) និង​ រំដួល (ញី) ដែល​​មាន​​ក្នុង​ក្បាច់​គុន​បុរាណ​ខ្មែរ ល្បុក្កតោ។

ទន្សាយ​ឈ្មោល​​ឈ្មោះ បុរី តំណាង​ឲ្យ​សាមគ្គីភាព ហើយ​​ទន្សាយ​​ញី​​​ឈ្មោះ រំដួល ​ជា​ផ្កា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា។

ទន្សាយ​ទាំង​ពីរ​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ម៉ាស្កុត​​សម្រាប់​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣​ នៅ​កម្ពុជា​ ​ជាតួ​អង្គ​គួរ​ឲ្យ​ស្រឡាញ់​នៅ​ក្នុង​រឿង​ព្រេងនិទាន​បុរាណ​ខ្មែរ ​ដែលបង្ហាញ​ពី​តម្លៃ​នៅ​ក្នុង​ការ​អប់រំ​​តាម​រយៈ​​ព្រះ​ពុទ្ធសាសនា​ ជុំ​វិញ​ការ​បំផុស​គំនិតយុត្តិធម៌ មិន​លំអៀង ចំណេះ​ដឹង និង​​ការ​ជួយ​សង្គម។

ការជ្រើស​រើស​សត្វ​ទន្សាយក៏បញ្ជាក់ពីសមភាពយេនឌ័រក្នុងកីឡាផងដែរ៕