divider

IOC អនុម័តជាផ្លូវការ ដាក់កីឡាប្រដាល់សកលចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៨ នៅទីក្រុង Los Angeles

news details
Boxing
ពុធ ១៩ មីនា ២០២៥
facebook
facebook
១៩ មីនា ២០២៥
Boxing

កីឡាប្រដាល់សកលត្រូវបានសម្រេចឱ្យដំណើរការជាផ្លូវការសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅក្រុង Los Angeles សហរដ្ឋអាមេរិកឆ្នាំ ២០២៨។ នេះបើតាមការសម្រេចពី អង្គមហាសន្និបាតរបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ នៅថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែមីនា ឆ្នាំ២០២៥។


គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានបោះឆ្នោតជាឯកច្ឆ័ន្ទលើការដាក់បញ្ចូលកីឡាប្រដាល់សកល តាមរយៈការបង្កើតសហព័ន្ធថ្មីមួយដើម្បីគ្រប់គ្រងដំណើរការកីឡាប្រដាល់ពិភពលោក គឺ ប្រដាល់សកលពិភពលោក “World Boxing”។

កាលពីខែកុម្ភៈ ឆ្នាំ២០២២ មានការសម្រេចថា កីឡាប្រដាល់សកល មិនត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៨ទេ ដោយសារតែមានការព្រួយបារម្ភជាបន្តបន្ទាប់ពីការគ្រប់គ្រងរបស់ សហព័ន្ធប្រដាល់អន្តរជាតិ (IBA)។


គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានដំណើរការកីឡាប្រដាល់សកលក្នុងព្រឹត្តិការណ៍ Tokyo Games 2020 និង Paris Games 2024 បន្ទាប់ពី IBA បានរងបម្រាមជុំវិញបញ្ហាអភិបាលកិច្ច ហិរញ្ញវត្ថុ អាជ្ញាកណ្តាល និងបញ្ហាសីលធម៌៕