divider

រុស្សីនឹងតស៊ូ​ដើម្បី​បាន​ប្រកួត​កីឡាអូឡាំពិក​ ឆ្នាំ​២០២៦ ឱ្យ​ខានតែបាន

news details
SPORT NEWS
ចន្ទ ១៧ កុម្ភៈ ២០២៥
facebook
facebook
១៧ កុម្ភៈ ២០២៥
SPORT NEWS

រុស្សីនឹងខិតខំធានាឱ្យមានការចូលរួមពីអត្តពលិករបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ដែលនឹងមកដល់នៅឆ្នាំក្រោយ។ នេះបើយោង​តាម​អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន។


លោក Peskov បាននិយាយនៅពេលត្រូវបានសួរអំពីការចូលរួមរបស់រុស្សីនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវត្រជាក់ Milano-Cortina ថា ៖«សម្រាប់ក្រុមអត្តពលិក យើងបន្តទំនាក់ទំនងជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។ យើងនឹងការពារផលប្រយោជន៍របស់អត្តពលិក និងក្រុមអូឡាំពិករបស់យើង។ ការដោះស្រាយបញ្ហានេះនឹងត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងបន្ថែម»។

ដោយជាប់​បម្រាមដំបូងលើអត្តពលិកមកពីប្រទេសរុស្សី និងបេឡារុស្ស ពីការចូលរួមក្នុងព្រឹត្តិការណ៍​អន្តរជាតិ​ បន្ទាប់ពី​កើត​មាន​សង្គ្រាម​ជា​មួយ​អ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ បានយល់ព្រមអនុញ្ញាតឱ្យពួកគេចូលរួមក្នុងការប្រកួតកីឡាអន្តរជាតិជាអព្យាក្រឹតក្នុងខែមីនា ឆ្នាំ២០២៣ ដោយឈរលើមូលដ្ឋាន​មិនបានបង្ហាញការគាំទ្រ​សង្គ្រាម និងមិនមានទំនាក់ទំន​ង​ជា​មួយ​កង​កម្លាំង​ប្រដាប់​អាវុធ។


បន្ទាប់មកអត្តពលិកចំនួន ៣២នាក់ ត្រូវ​បានជ្រើសរើសដើម្បីប្រកួតប្រជែងជាអត្តពលិកអព្យាក្រឹតបុគ្គល (INAs) នៅកីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ កាលពីរដូវក្តៅឆ្នាំមុន និង ១៥នាក់ ជាមួយលិខិតឆ្លងដែនរុស្សី ព្រមទាំង ១៧នាក់ ជាមួយលិខិតឆ្លងដែនបេឡារុស្ស។ ថយចុះពីចំនួនអត្តពលិករុស្សីពីមុនដែលមាន ៣៣០នាក់ និងអត្តពលិកបេឡារុស្ស ១០៤នាក់ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក លើកមុននៅទីក្រុងតូក្យូ។

បេក្ខជនដែលប្រជែងតំណែងប្រធានអូឡាំពិកអន្តរជាតិ ក្នុងការបោះឆ្នោតនាពេលខាងមុខ ត្រូវបានបំបែកចេញពីវិធីដោះស្រាយបញ្ហានេះ។ អ្នកខ្លះបានសម្តែងថា គឺមិនមែនជាតួនាទីរបស់ IOC ក្នុងការចូលរួមក្នុងនយោបាយទេ ខណៈពេល​មានការប្រុងប្រយ័ត្នចំពោះធម្មនុញ្ញអូឡាំពិក ហើយអ្នកផ្សេងទៀតបានប្រកាន់ជំហររឹងមាំ។

នេះត្រូវបានលើកឡើងដោយ Peskov ដែលបានកត់សម្គាល់ពី​សហព័ន្ធកីឡាមួយចំនួនបាន ៖«សម្រេចចិត្តរួចហើយ ឬជិតនឹងសម្រេចចិត្តអនុញ្ញាតឱ្យអត្តពលិកម្នាក់ៗចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក ឬវដ្តអូឡាំពិក គឺជា ដំណឹងល្អ»៕ ប្រភេទកម្ពុជាថ្មី