divider

គណៈកម្មាធិការអូឡាំពិកក្រុង Los Angeles បង្ហាញទីតាំងប្រកួតអូឡាំពិកឆ្នាំ២០២៨

news details
OLYMPIC CAMBODIA
ពុធ ២៣ មេសា ២០២៥
facebook
facebook
២៣ មេសា ២០២៥
OLYMPIC CAMBODIA

គណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិក ក្រុង Los Angeles 2028 (LA28) ថ្មីៗនេះបានបង្ហាញពីទីតាំងប្រកួតដ៏ទំនើបៗសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ ឆ្នាំ២០២៨។


ទីតាំងដ៏ពិសេសទាំងនេះត្រូវបានអនុម័តដោយគណៈកម្មាធិការប្រតិបត្តិអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាក្រុង Los Angeles។

លោក Reynold Hoover អគ្គនាយក LA28 ថ្លែងថា Los Angeles ជា​មជ្ឈមណ្ឌលនៃកីឡា វប្បធម៌ និង កម្សាន្ដ ហើយទីតាំងទាំងអស់នឹងផ្ដល់នូវបទពិសោធដ៏អស្ចារ្យដល់អត្តពលិក និងទស្សនិកជន។ 


ទីប្រជុំជន Los Angeles នឹងបម្រើជាមជ្ឈមណ្ឌលសំខាន់មួយ ដោយកីឡដ្ឋាន LA Memorial Coliseum ទទួលការប្រកួតជាថ្មី ហើយកីឡដ្ឋាន Dodger នឹងរៀបចំកីឡាបេស្បល។ កីឡាប្រដាល់សកលនឹងប្រព្រឹត្តទៅនៅសាលមហោស្រព Peacock និង Downtown Arena ខណៈកីឡាវាយសី និងកាយសម្ព័ន្ធធ្វើនៅមជ្ឈមណ្ឌលកីឡារបស់សាកលវិទ្យាល័យ Southern California។


កីឡាអូឡាំពិកថ្មីៗដូចជា flag ball និងកីឡា lacrosse នឹងបង្ហាញខ្លួនជាលើកដំបូងនៅទីលានក្នុង Exposition Park ហើយការប្រកួតកីឡាវាយកូនបាល់នឹងត្រូវធ្វើឡើងនៅឯ Courthouse Square។


ឆ្នេរ Venice នឹងរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង និងជាកន្លែងចេញដំណើររត់ម៉ារ៉ាតុង និងជាផ្លូវជិះកង់។ ក្រុង Long Beach នឹងទទួលរៀបចំកីឡាបាល់ទះឆ្នេរខ្សាច់ រ៉ូអ៊ីង កីឡាឡើងភ្នំ និងបាញ់កាំភ្លើង។ ឆ្នេរ Trestles នៅ San Clemente នឹងទទួលការប្រកួតស្គីលើទឹក។


កីឡដ្ឋាន Rose Bowl នៅ Pasadena នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់អូឡាំពិកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រម្តងទៀត បន្ទាប់ពីធ្លាប់ទទួលភារកិច្ចនេះកាលឆ្នាំ១៩៣២ និងឆ្នាំ១៩៨៤។


ព្រឹត្តិការណ៍កីឡាអូឡាំពិកនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៨ និងបន្តដោយកីឡាប៉ារ៉ាឡាំពិកចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែសីហា៕