ព្រឹត្តិការណ៍កីឡាអូឡាំពិកមិនត្រឹមតែជាការប្រកួតប្រជែងកីឡាដើម្បីតែមេដាយមួយមុខទេ តែក៏បង្ហាញពីទឹកចិត្តជាអ្នកកីឡា ការគោរពគ្នា ការជួយគ្នាទៅវិញទៅមក និង Fair Play ផងដែរ។ ជាក់ស្ដែង មហាសន្និបាតអង្គការសហប្រជាជាតិកាលខែកក្កដា ឆ្នាំ២០២៤ បានជ្រើសរើសថ្ងៃទី១៩ ខែឧសភា រៀងរាល់ឆ្នាំជាថ្ងៃ Fair Play ពិភពលោក ឬ World Fair Play Day។
ថ្ងៃនេះយើងសូមលើកយកព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដែលបង្ហាញពីសកម្មភាព Fair Play និង sportsmanship ក្នុងការប្រកួតកីឡាអូឡាំពិក។
ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ កីឡាការិនីកាយសម្ព័ន្ធកាណាដា Ellie Black ទទួលបានពានរង្វាន់ Fair Play បន្ទាប់ពីនាងបានជួយលើកទឹកចិត្តកីឡាការិនីឆ្នើមបារាំង Mélanie de Jesus dos Santos ដែលភ្លាត់ស្នៀតទទួលបរាជ័យ។
នៅអូឡាំពិកតូក្យូ ឆ្នាំ២០២០ ក្រុមកីឡាការិនីដែលប្រកួតផ្ដាច់ព្រ័ត្របានជួយគ្នាទៅវិញដោយមិនប្រកាន់ឡើយ។ ជាក់ស្ដែង ពួកគេបានជួយលើកកីឡាការិនីជប៉ុន Misugu Okamoto ដាក់លើស្មា បន្ទាប់ពីរូបនាងភ្លាត់ស្នៀតដួលពេលជិតចប់ទៅហើយនោះ។
នៅអូឡាំពិកក្រុង Rio ឆ្នាំ២០១៦ កីឡាការិនីរត់ប្រណាំងនូវែលសេឡង់ Nikki Hamblin បានឈប់ពាក់កណ្ដាលទីដើម្បីជួយគ្រាកីឡាការិនី Abbey D'Agostino បន្ទាប់ពីអ្នកទាំង២រត់ប៉ះគ្នាអំឡុងការប្រកួតវិញ្ញាសា៥០០០ម៉ែត្រ។ អ្នកទាំង២បានជួយគ្នារហូតដល់ទីព្រ័ត្រ៕