divider

ព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជនរដូវក្ដៅកើនចំនួនប្រភេទកីឡាសម្រាប់ ឆ្នាំ២០២៦ នៅសេណេហ្គាល់

news details
SPORT NEWS
ពុធ ២៦ មិថុនា ២០២៤
facebook
facebook
២៦ មិថុនា ២០២៤
SPORT NEWS

នាពេលថ្មីៗនេះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានសម្រេចបន្ថែមចំនួនប្រភេទកីឡាសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជនរដូវក្ដៅ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីដាកា ប្រទេសសេណេហ្គាល់។


សម្រាប់កីឡាចំនួន២៥ដែលមានស្រាប់មានដូចជា ហែលទឹក បាញ់ធ្នូ អត្តពលកម្ម វាយសី បេស្បល បាល់បោះ ប្រដាល់ រាំ Breakdance ជិះកង់ ជិះសេះ គុនដាវ បាល់ទាត់ កាយសម្ព័ន្ធ បាល់គប់ យូដូ ប្រណាំងទូករ៉ូអ៊ីង ទូកក្ដោង ស្គីក្ដារ វាយកូនឃ្លីលើតុ តេក្វាន់ដូ ទ្រីអាត្លុង បាល់ទះ ចំបាប់ និងវូស៊ូ។

ចំណែកកីឡា១០ប្រភេទទៀតដែលជាប្រភេទបន្ថែម (Engagement Sports) មានដូចជា ទូកកានូ វាយកូនគោល ហុកគី ការ៉ាតេ ប៉ិនតាត្លុងទំនើប បាញ់កាំភ្លើង កីឡាឡើងភ្នំ ជិះក្ដារលើទឹក វាយកូនបាល់ និងលើកទម្ងន់។

 

កម្រិតអាយុសម្រាប់អត្តពលិកវិញ គឺច្រើនបំផុតត្រឹមអាយុ១៧ឆ្នាំ គិតត្រឹមកាលបរិច្ឆេទនៃការប្រកួត។ព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជន រដូវក្ដៅ ឆ្នាំ២០២៦ នៅរដ្ឋធានីដាកា ប្រទេសសេណេហ្គាល់ នឹងចាប់ផ្ដើមពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦៕