divider

FIFA ត្រៀមទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារ សម្រាប់ការប្រកួត Club World Cup ទម្រង់ថ្មីឆ្នាំនេះ នឹងមិនទុកមួយដុល្លានោះទេ

news details
SOCCER
ពុធ ០៥ មីនា ២០២៥
facebook
facebook
០៥ មីនា ២០២៥
SOCCER

(ប៉ារីស)៖ សម្រាប់ការប្រកួតប្រជែងដណ្តើមពានរង្វាន់ Club World Cup ឆ្នាំនេះ ដែលលេងក្នុងទម្រង់ថ្មី ៣២ក្រុម មកពី ៦តំបន់ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានត្រៀមទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារ ដើម្បីចែកចាយ។ នេះបើតាមស្ថាប័នគ្រប់គ្រងឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ។

សម្រាប់ប្រាក់រង្វាន់នៃការប្រកួត FIFA Club World Cup ឆ្នាំនេះ ដែលមានក្រុមចំនួន ៣២នោះ នឹងត្រូវធ្វើឡើងនៅសហរដ្ឋអាមេរិក ចន្លោះថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៣ ខែកក្កដា ដែលស្ថាប័ន FIFA បានហៅថា «ជាស្តង់ដារថ្មីសម្រាប់បាល់ទាត់ក្លិបពិភពលោក» ។


ប្រធាន FIFA លោក Gianni Infantino បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាមួយនឹងប្រាក់ចំណូលប្រមាណ ២ពាន់លានដុល្លារ ដែលបានរំពឹងទុក ជាទុនបម្រុងរបស់ FIFA នឹងមិនមានការប៉ះពាល់ ហើយប្រាក់ចំណូលមួយចំនួននឹងត្រូវផ្តល់ដល់ក្លិបបាល់ទាត់ជុំវិញពិភពលោកផងដែរ ។

ការប្រកួតដែលមានក្រុមកំពូលៗ មកពីជុំវិញពិភពលោក នឹងធ្វើឡើងនៅក្នុងពហុកីឡដ្ឋានចំនួន១២ នៅសហរដ្ឋអាមេរិក ដែលនេះក៏ជាការធ្វើតេស្តមុន ព្រឹត្តិការណ៍ World Cup 2026 មកដល់ដែលធ្វើសហម្ចាស់ផ្ទះរួមជាមួយ ម៉ិកស៊ិក និងកាណាដា ។


ខណៈក្លិបម្ចាស់ផ្ទះការប្រកួត Inter Miami ដែលវត្តមានខ្សែប្រយុទ្ធឆ្នើម Lionel Messi នឹងបើកការប្រកួតដំបូងក្នុងពូលទល់នឹង Al Ahly នៅកីឡដ្ឋាន Hard Rock នៅថ្ងៃទី១៤ ខែមិថុនា ។

យោងតាមសេចក្តីថ្លៃការណ៍ ក៏បានបង្ហាញពីមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដ៏រឹងមាំរបស់ FIFA ដើម្បីអភិវឌ្ឍបាល់ទាត់ជុំវិញពិភពលោក បានឈានចូលដំណាក់កាលកណ្តាលនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា FIFA អនុម័តជាឯកច្ឆ័ន្ទរនៅរបាយការណ៍ប្រចាំឆ្នាំ២០២៤ រួមទាំងគោលដៅចំណូលថវិកាដែលបានកែសម្រួលចំនួន ១៣ពាន់លានដុល្លារ អំឡុងឆ្នាំ២០២៣-២០២៦ ដែលនឹងឃើញមានកើនជិត ៩០ភាគរយ នៃការវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍបាល់ទាត់ពិភពលោកយ៉ាងសំខាន់។

ប្រធាន FIFA បានបន្តថា «ក្នុងពេលជាមួយគ្នានេះ យើងកំពុងធ្វើការវិនិយោគជាកំណត់ត្រាជិត ២.៣ពាន់លានដុល្លារក្នុងកម្មវិធី FIFA Forward Program ក្នុងអំឡុងឆ្នាំ២០២៣-២០២៦ ដែលមានន័យថា នៅឆ្នាំ២០២៦ នឹងធ្វើឱ្យចំនួនទឹកប្រាក់ដែលមិនធ្លាប់មានពីមុនមកកើនរហូតដល់ ៥.១ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍបាល់ទាត់គិតចាប់តាំងពីឆ្នាំ២០២៦» ៕ ប្រភព Fresh News