divider

ជប៉ុន បង្ហាញគោលដៅ នឹងពិចារណាលើការដេញថ្លៃសិទ្ធិម្ចាស់ផ្ទះ Women’s World Cup 2039

news details
SOCCER
សៅរ៍ ០៨ មីនា ២០២៥
facebook
facebook
០៨ មីនា ២០២៥
SOCCER

(តូក្យូ)៖ ប្រធានសមាគមកីឡាបាល់ទាត់ជប៉ុន លោក Tsuneyasu Miyamoto បាននិយាយថា នឹងពិចារណាលើការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកផ្នែកនារី FIFA Women’s World Cup 2039 បន្ទាប់ពីការសម្រេចរបស់ FIFA មិនអនុញ្ញាតឱ្យប្រទេសក្នុងតំបន់អាស៊ី ធ្វើការចូលរួមប្រជែងដេញថ្លៃ សម្រាប់សិទ្ធិរៀបចំការប្រកួតនេះនៅឆ្នាំ២០៣១ ឬ ២០៣៥ ។


ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានប្រកាសកាលពីសប្តាហ៍មុនថា ការដេញថ្លៃសម្រាប់សិទ្ធិឆ្នាំ២០៣១ នឹងផ្តល់ការអនុញ្ញាតពីបណ្តាប្រទេសនៅក្នុងទ្វីបអាហ្រ្វិក និងនៅតំបន់ Concacaf ដែលជាប្រទេសស្ថិតក្នុងតំបន់កណ្តាលនៃអាមេរិកខាងជើង និងកណ្តាល ក៏ដូចស្ថិតក្នុងអនុតំបន់ការ៉ាប៊ី ន (Caribbean) ។

គោលការណ៍រង់ចាំរបស់ជប៉ុន ធ្វើឡើងក្រោយពេល បេក្ខភាពមានសិទ្ធិដេញថ្លៃឆ្នាំ២០៣៥ ត្រូវបានការអនុញ្ញាតទៅកាន់តែតំបន់អាហ្រ្វិក និងតំបន់អឺរ៉ុបប៉ុណ្ណោះ ដែលធ្វើឱ្យជប៉ុន និងប្រទេសស្ថិតក្នុងតំបន់អាស៊ីផ្សេងទៀត ដែលមានបំណងដេញថ្លៃយកសិទិ្ធរៀបចំព្រឹត្តិការណ៍ ៤ឆ្នាំបន្តនេះ នឹងត្រូវរង់ចាំរហូតដល់ឆ្នាំ២០៣៩ ។

សូមជម្រាបផងថា ជប៉ុន ធ្លាប់ទទួលបានសិទិ្ធសហម្ចាស់ផ្ទះជាមួយកូរ៉េខាងត្បូង នៃការរៀបចំការប្រកួតផ្នែកបុរស World Cup 2002 ដែលពេលនោះប្រទេសប្រេស៊ីល យកបានជើងឯក ដ្បិតជប៉ុនមិនធ្លាប់រៀបចំព្រឹត្តិការណ៍ផ្នែកនារីនោះទេ ។ ខណៈក្រុមនារីស្ថិតក្នុងតំបន់អាស៊ីមួយនេះ បានសាងកេរិ៍្តឈ្មោះយ៉ាងអស្ចារ្យ ដោយឈ្នះពាននេះកាលឆ្នាំ២០១១ និងរងជើងឯកនៅឆ្នាំ២០១៥ ៕