divider

រដ្ឋាភិបាល Queensland និងប្រកាសពីទីកន្លែងរៀបចំការប្រកួត កីឡាអូឡាំពិករដូវក្តៅ Brisbane 2032 នឹងត្រូវបានបង្ហាញនៅចុងខែក្រោយនេះ

news details
OLYMPIC CAMBODIA
អង្គារ ១៨ កុម្ភៈ ២០២៥
facebook
facebook
១៨ កុម្ភៈ ២០២៥
OLYMPIC CAMBODIA

(អូស្ត្រាលី)៖ រដ្ឋាភិបាល Queensland និងប្រកាសជាផ្លូវការនៅទីកន្លែងរៀបចំ សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុង Brisbane 2032 នឹងត្រូវបានបង្ហាញនៅចុងខែក្រោយនេះ, នេះបើតាមប្រភពពី Reuters បានឱ្យដឹងនាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ដោយរដ្ឋាភិបាល Queensland បាននិយាយនៅថ្ងៃអង្គារថា នៅទីបំផុតវាបានឈានដល់ការបញ្ចប់នៃរយៈពេល ពីរ បីឆ្នាំក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយនៃការប្រកួតអូឡាំពិករដូវក្តៅ ។ ខណៈកាលពីដើមខែកុម្ភៈនេះ នាយកប្រតិបត្តិគណៈកម្មាធិការអូឡាំពិកអូស្ត្រាលី លោក Matt Carroll បានក្រើនរំលឹកថា ចំពោះការសម្រេចចុងក្រោយទៅលើទីកន្លែងសំខាន់ៗ សម្រាប់ទទួលការរៀបចំការប្រកួតចាំបាច់ត្រូវធ្វើឡើងមុនដំណាច់ខែមិថុនា ។

ជាមួយគ្នានេះ ទីកន្លែងប្រកួតភាគច្រើនដែលមានស្រាប់ ហើយមួយចំនួនក៏គ្រោងនឹងជួសជុលឡើងវិញ ជាមួយគ្នានោះយ៉ាងហោចណាស់មានកន្លែងកីឡាថ្មីចំនួន៥ នឹងត្រូវបានសាងសង់សម្រាប់ការប្រកួត។


រំលឹកផងថា សម្រាប់គោលការជួសជុលទីតាំងរៀបចំការប្រកួត អតីតនាយករដ្ឋ Queensland លោកSteven Miles ធ្លាប់បានច្រានចោលផែនការជួសជុលឡើងវិញនៅទីលានកីឡា Cricket Gabba នៅទីក្រុង Brisbane ដែលមានទំហំទឹកប្រាក់ចំនួនប្រមាណ ១.៧២ពាន់លានដុល្លារ ក្នុងនោះក៏មានដូចជាកីឡដ្ឋានអូឡាំពិកថ្មី ដែលបានស្នើឡើងចំនួន ៣.៤ពាន់លានដុល្លារអូស្ត្រាលី ដែលមានទីតាំងស្ថិតនៅក្នុងឧទ្យាន Victoria Park ។

សូមជម្រាបផងថា សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ Brisbane 2032 គ្រោងពិធីបើកជាផ្លូវការនៃការប្រកួត នៅថ្ងៃទី២៣ ខែកក្កដា និងបិទ នៅថ្ងៃទី០៨ ខែសីហា ៕