divider

ម៉ាឡេស៊ី បដិសេធការធ្វើម្ចាស់ផ្ទះកីឡាចម្រុះ Commonwealth Games 2026

news details
SPORT NEWS
សុក្រ ២២ មីនា ២០២៤
facebook
facebook
២២ មីនា ២០២៤
SPORT NEWS

(ម៉ាឡេស៊ី)៖ រដ្ឋាភិបាលបាននិយាយថា ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃសុក្រ (22 មីនា) បានសម្រេចចិត្តប្រឆាំងនឹងការធ្វើម្ចាស់ផ្ទះកីឡា Commonwealth Games 2026 ដោយសារតែការចំណាយ ដែលត្រូវបានគេមើលឃើញថាជាព្រឹត្តិការណ៍កីឡាចម្រុះមួយហួសសម័យដោយមត្តិមួយចំនួន, នេះបើតាមរដ្ឋាភិបាលបានឱ្យដឹងហើយត្រូវបានចុះផ្សាយដោយ CNA នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។


យោងតាមសេចក្តីថ្លៃងការណ៍មួយពីរដ្ឋមន្ត្រី Hannah Yeoh បានឱ្យដឹងថា «ក្រសួងយុវជន និងកីឡាបានប្រកាសការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការមិនទទួលយកការផ្តល់ជូនពីសហព័ន្ធកីឡា Commonwealth (CGF) ដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា Commonwealth 2026»


ដែលការសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Anwar Ibrahim បន្ទាប់ពីការដករដ្ឋ Victoria របស់អូស្ត្រាលីចេញកាលពីឆ្នាំ២០២៣ ក្រោយពេលបានសម្រេចកាលពីឆ្នាំ២០២២។


ខណៈនេះសហព័ន្ធកីឡា CGF កំពុងតែព្យាយាមស្វែងរកម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ បន្ទាប់ពី Victoria បានដកខ្លួនកាលពីខែកក្កដាឆ្នាំ២០២៣ ដោយសារតែការចំណាយនេះផងដែរ ខណៈសហព័ន្ធ បានផ្តល់ជូនម៉ាឡេស៊ី និងម្ចាស់ផ្ទះមានសក្តានុពលផ្សេងទៀតចំនួន ១០០លានផោន ដែលស្មើនឹងប្រមាណ ( ១២៥លានដុល្លារ) ដើម្បីជំនួសរដ្ឋ Victoria ។


រំលឹកផងថា កាលពីឆ្នាំ២០២២ ព្រឹត្តិការណ៍កីឡាចម្រុះ Commonwealth Games នៅទឹកដីចក្រភពអង់គ្លេស មានប្រទេសចូលរួមប្រកួតប្រជែងប្រមាណ ៧៤ប្រទេស ជាមួយនឹងអត្តពលិកប្រមាណ ៥,០៥៤នាក់ ដែលមាន ២៨០វិញ្ញាសាប្រកួតក្នុង ២០ប្រភេទកីឡា ដែលជាការប្រកួតកីឡាចម្រុះមួយត្រូវបានបង្កើតឡើងតាំងឆ្នាំ១៩៣០ ស្មើគ្នាជាមួយការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ផងដែរ៕


អត្ថបទ Fresh News