divider

ពេជ្រ សឹង្ហៈ រំពឹងរក្សាកំណត់ត្រាល្អនៅសង្វៀន ហង្សមាស

news details
OLYMPIC CAMBODIA
ពុធ ១២ មីនា ២០២៥
facebook
facebook
១២ មីនា ២០២៥
OLYMPIC CAMBODIA

អ្នកប្រដាល់ ពេជ្រ សឹង្ហៈ ដែលអ្នកគាំទ្រគុនខ្មែរនិយមហៅគ្រូតូច មកពីក្លឹបពេជ្រសុផាន់គុនខ្មែរនៃសមាគមកីឡាកងយោធពលខេមរភូមិន្ទ និងត្រូវប៉ះជើងខ្លាំងមហាម៉ាត់ ជនជាតិអាហ្វហ្គានីស្ថាន ហ្វឹកហាត់នៅក្នុងក្លឹបប្រដាល់ ប៉ែនកាក់ ក្នុងទម្ងន់ ៥១គ.ក្រ សង្វៀនប្រដាល់គុនខ្មែរអន្តរជាតិ Xtreme Cambodia Kun Khmer ហង្សមាស ក្នុងសប្តាហ៍ទី៣៧ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ក្នុងជំនួបដ៏កក្រើកនេះ អ្នកប្រដាល់គុនខ្មែរ ពេជ្រ សឹង្ហៈ អះអាងថា នឹងប្រកួតឱ្យអស់ពីលទ្ធភាព ដើម្បីរក្សាកំណត់ត្រាល្អ នៅសង្វៀនប្រដាល់ទូរទស្សន៍ ហង្សមាស ខណៈដែលការប្រកួត៥លើកកន្លងមកលើសង្វៀនមួយនេះ គឺសឹង្ហៈផ្តួលដៃគូសន្លប់ទាំង៥លើក។

ពេជ្រ សឹង្ហៈ ធ្លាប់ជួប មហាម៉ាត់ កូនសិស្ស ប៉ែនកាក់ ម្តងរួចមកហើយ គឺចាញ់ដោយពិន្ទុ នៅសង្វៀន១នៅក្នុងស្រុក កាលពី២ខែមុន ។ ខណៈក្នុងជំនួបប៉ះគ្នា លើកទី២ នៅសង្វៀនទូរទស្សន៍ហង្សមាសនៅថ្ងៃសៅរ៏ចុងសប្តាហ៍នេះ សឹង្ហៈប្តេជ្ញាប្រកួត១០០% ដើម្បីស្វែងរកជ័យជម្នះ ស្តាកិត្តិយស ជូនខ្លួនឯងនិងក្លឹប។



ស្ថិតក្នុងវ័យ១៨ឆ្នាំ ពេជ្រ សឹង្ហៈ បានចូលហ្វឹកហាត់ប្រដាល់គុនខ្មែរបាន៤ឆ្នាំមកហើយសម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ប្រអប់ថ្មីរបស់ស្ថានីយ ហង្សមាស HDTV លើទម្ងន់ ៥១គ.ក្រនេះ ខ្លួននឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីសាងកំណត់ត្រាល្អៗ នៅសង្វៀនហង្សមាស ជាពិសេសការប្រកួតលើកទី៦របស់ខ្លួន នៅសង្វៀនហង្សមាស នាចុងសប្តាហ៍នេះ៕