តាមការបញ្ជាក់ពីលោក ឆែម តារា ប្រធានសហព័ន្ធកីឡាបេស្បលនិងសុហ្វបលកម្ពុជា ពីប្រទេសថៃ បានឱ្យដឹងថា នៅថ្ងៃនេះវេលាម៉ោង១១ព្រឹកថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២៥នេះ ក្រុមកីឡាបេស្បលនារីកម្ពុជា និងត្រូវប្រកួតប៉ះក្រុមកីឡាបេស្បលប្រទេសឥណ្តូនេស៊ី ក្នុងប្រកួតទី១ ការប្រកួតកីឡាបេស្បលវគ្គជម្រុះជើងឯកអាស៊ី នៅប្រទេសថៃ។
ការប្រកួតកីឡាបេស្បលវគ្គជម្រុះជើងឯកអាស៊ីនេះ មានប្រទេសចូលរួមចំនួន៨ប្រទេស ខណៈក្រុមបេស្បលនារីកម្ពុជាឈរនៅក្នុងពូល B មាន កម្ពុជា ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ រីឯពូលAមានប្រទេស អ៊ីរ៉ាក់ ស្រីលង្កា អឺរង់ និងប៉ាគីស្ថាន។
សូមជម្រាបថា ព្រឹត្តិការណ៍ 2025 IV BFA Women’s Asian Cup (Qualify)នៅប្រទេសថៃ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៥ ដឹកនាំដោយ លោក ឆែម តារា ប្រធានសហព័ន្ធកីឡាបេស្បល សុហ្វបលកម្ពុជា រួមជាមួយ គ្រូបង្វឹក ៣រូប លោកTakashi Matsuyoshi គ្រូធំ និងគ្រូជំនួយ លោ Komei Kito និងលោកPov Oudom៕