divider

ក្រសួងអប់រំ និងសហព័ន្ធកីឡា Teqball អន្ដរជាតិ បង្ហាញឆន្ទៈរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍកីឡាបាល់ទាត់លើតុនៅកម្ពុជា

news details
SPORT NEWS
អាទិត្យ ១៨ ឧសភា ២០២៥
facebook
facebook
១៨ ឧសភា ២០២៥
SPORT NEWS

មន្ដ្រីជាន់ខ្ពស់ ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំ សហព័ន្ធកីឡាបាល់ទាត់លើតុអន្ដរជាតិ (Teqball) បានបង្ហាញឆន្ទៈរួមគ្នា ក្នុងកិច្ចសហការប្រតិបត្តិ និងជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទាត់លើតុកម្ពុជាឲ្យកាន់តែរីកចម្រើន ដើម្បីត្រៀមចូលរួមសកម្មភាព ប្រកួតនានា ទាំងក្របខណ្ឌជាតិ និងអន្ដរជាតិ ក៏ដូចជាការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ ផងដែរ ។

នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីបានទទួលជួបពិភាក្សាការងារជាមួយលោក Gabor Borsanyi ប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុអន្ដរជាតិ (Teqball) និងប្រតិភូ នៅទីស្នាក់ការ NOCC នៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២៥ នេះ។ 

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា កិច្ចប្រជុំនេះ បានពិភាក្សា និងផ្លាស់ប្ដូរមតិយោបល់គ្នា ជាមួយលទ្ធផលវិជ្ជមាន ដោយភាគីទាំងសងខាង បានយល់ស្របលើចំណុចជាច្រើន ក្នុងការពួតដៃគ្នា ធ្វើការអភិវឌ្ឍវិស័យកីឡាបាល់ទាត់លើតុនៅកម្ពុជា ដែលជាប្រភេទកីឡាថ្មីមួយ ត្រូវនឹងចំណង់ចំណូលចិត្តរបស់យុវជន សម្រាប់ផ្នែកកីឡាលេងជាមួយបាល់។


ជាលទ្ធផល នៃ កិច្ចប្រជុំខាងលើ ភាគីទាំងសងខាងបានឯកភាព និងយល់ស្របគ្នា លើកិច្ចសហប្រតិបត្ដិការជាច្រើន ពិសេសលោក Gabor Borsanyi ដែលបានប្ដេជ្ញា និងសន្យាធ្វើការជាមួយអាជ្ញាធរ និងសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា ក្នុងការជួយជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទាត់លើតុកម្ពុជា ដូចជា៖

១. ផែនការអភិវឌ្ឍ៖ ការបណ្ដុះបណ្ដាល និងបញ្ជ្រាបសកម្មភាពលើកីឡាបាល់ទាត់លើតុ តាមស្ថាប័នគ្រប់គ្រងកីឡា និងសាលារៀនានា ។ ការងារនេះ សហព័ន្ធ Teqball អន្ដរជាតិ នឹងធ្វើការផ្ទាល់ជាមួយ សហព័ន្ធជាតិ ដើម្បីផ្ដល់នូវសម្ភារ និងការបណ្ដុះបណ្ដាលដល់មន្ដ្រីបច្ចេកទេសជាដើម។

២. សហព័ន្ធកីឡា Teqball អន្ដរជាតិ សន្យានឹងផ្ដល់នូវការចូលរួម និងការអភិវឌ្ឍធនធានមនុស្ស កីឡាបាល់ទាត់លើតុ ដល់សហព័ន្ធកីឡាជាតិកម្ពុជា ដែលជាចំណុចសំខាន់ និងយល់ស្របគ្នា ក្នុងការចាប់ដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការឲ្យទទួលបានជោគជ័យ និងមានការអភិវឌ្ឍពេញលេញ។

៣. ការផ្លាស់ប្ដូរ បច្ចេកទេសទៅវិញទៅមក និងចង់ឲ្យកម្ពុជា មានលទ្ធភាពរៀបចំការប្រកួតលក្ខណៈអន្ដរជាតិ ក្នុងនោះសហព័ន្ធកីឡា Teqball អន្ដរជាតិ ក៏បានសន្យាជួយជំរុញ និងអភិវឌ្ឍ សម្រាប់វិស័យកីឡាបាល់ទាត់លើតុកម្ពុជា ក្នុងការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ។ 

ឯកឧត្តម វ៉ាត់ ចំរើន បន្ដថា «ក្រសួងអប់រំ យុវជន និងកីឡា អគ្គនាយកដ្ឋានកីឡា សហព័ន្ធជាតិ និងភាគីពាក់ព័ន្ធទាំងអស់ គឺបានយល់ស្របគ្នា ក្នុងរការបង្កើតនូវផែនការយុទ្ធសាស្ដ្រមួយ សម្រាប់យើងរៀបចំផែនការសកម្មភាពក្នុងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់លើតុ និងកីឡាបាល់ទះលើតុនេះឲ្យមានភាពជាក់លាក់ ហើយយើងនឹងរៀបចំឲ្យមានគ្រូបង្វឹក រៀបចំពីកម្មវិធីហ្វឹកហាត់ ក៏ដូចជាគរុកោសល្យក្នុងការបង្ហាត់នៅកីឡាលើតុនេះ សម្រាប់រាយការណ៍ជូនឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដើម្បីស្នើសុំការគាំទ្រផ្នែកច្បាប់ និងការជំរុញការអភិវឌ្ឍនេះនៅកម្ពុជា»៕