Olympics Logo
  • Home
  • About NOCC
  • News▾
    • National News
    • International News
  • Our Journey to Olympic
  • Best Player
  • Events
  • National Federation ▾
    • Olympic Sports
    • Non-Olympic Sports
  • Videos
  • Documents
  • Contact
  • Search icon
  • English
    • Khmer
    • English

Detail

AIA Pink Run 2025

Published on 19-10-2025 322 View

Facebook Twitter or X Instagram

អ្នករៀបចំព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run លើកទី៣ ឆ្នាំ២០២៥ បង្ហាញក្តីរំពឹងថា នឹងមានអ្នកចូលរួមរត់កើនដល់ប្រមាណ ៥ ពាន់នាក់ លើសពីការរៀបចំពេលកន្លងទៅ ស្របពេលគណៈកម្មការយុទ្ធនាការកីឡារត់ប្រណាំង បន្តបញ្ជ្រៀបចំណេះដឹង លើកកម្ពស់ ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់របស់ស្ត្រី កាន់តែច្រើនបន្ថែមទៀត។ 

ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run លើកទី៣ ឆ្នាំ២០២៥ នឹងរៀបចំឡើងនៅថ្ងៃទី១៩ ខែតុលា ដោយទីតាំងប្រកួតរៀបចំ នៅសួនច្បារវត្តបទុមវតី ដែលព្រឹត្តិការណ៍២លើក កន្លង មក រៀបចំឡើងនៅឆ្នាំ២០២៣ និង ២០២៤។

នៅក្នុងសន្និសីទសារព័ត៌មាន ថ្ងៃទី១៤ កក្កដា នាសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិក (NOCC) លោក វ៉ាត់ ចំរើន អគ្គលេខាធិការ (NOCC) លើកឡើងថា ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run នៅតែបន្តជាយុទ្ធនាការរត់ដើម្បីលើកកម្ពស់ការយល់ដង និងទប់ស្កាត់ជំងឺ មហារីកសុដន់របស់ស្ត្រី។ អគ្គលេខាធិការ NOCC ដដែល ក៏រំឭកថាយុទ្ធនាការ ២លើក កន្លងមក មានស្ត្រី និងមហាជនជាច្រើនយល់ដឹងច្រើន ពីបញ្ហាជំងឺមហារីកសុដន់។

ដោយឡែក លោក សែម ផល្លា ប្រធានគណៈកម្មាធិការរៀបចំការប្រកួតម៉ារ៉ាតុងនៅកម្ពុជា បានអះអាងបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន គិតត្រឹមថ្ងៃទី១៤ កក្កដា មានអ្នកចូលរួមចុះ​ឈ្មោះរត់ ប្រមាណ ១ ៣០០នាក់ ខណៈកាលពីឆ្នាំ២០២៤ មានអ្នកចូលរួមរត់ជិត ៤ពាន់​នាក់។ កម្មវិធីរត់ប្រណាំង AIA Pink Run មានប្រភេទវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រ, ៥​គីឡូម៉ែត្រ, និង ២​,៥គីឡូម៉ែត្រ។

លើសពីនេះ គណៈកម្មការរៀបចំការប្រកួត ក៏បង្ហាញក្តីរំពឹងថា នឹងអាចទទួលបានអ្នកចូល​រួមរត់ប្រមាណ ៥ពាន់នាក់ នៅព្រឹត្តិការណ៍ពេលខាងមុខ ហើយក៏បានអំពាវនាវឱ្យមហាជន​ចូលរួមក្នុងកីឡារត់ប្រណាំងក្នុងព្រឹត្តិការណ៍ AIA Pink Run៕

Click to page

Related

11th Sihanoukville International Half Marathon

1 month ago

10K Women’s Run Day

1 month ago

Hope International Open Taekwondo Championship 2026

2 months ago

Angkor Ultra Trail 2026

2 months ago

Quick Links

  • Home
  • About
  • News
  • Best Player
  • Events
  • Videos
  • Documents
  • Contact
  • Olympic Sports
  • Non-Olympic Sports

Contact Us

Ngin Sokpanha (Administration) : +855 12 79 79 44

YUEN PUNLUE (Media) : +855 17 61 35 78

Email: camnoc@online.com.kh

Address: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

Online Today

Chile
1
France
25
United States
36
Japan
3
Cambodia
11
Germany
12
China
112
Singapore
3
Brazil
3
Vietnam
8
Hong Kong
26
Dominican Republic
1
Netherlands
1
Egypt
1
Ireland
1
The Netherlands
1
Poland
1
Belgium
1
South Africa
2
Pakistan
1
Canada
1
New Zealand
1
Honduras
1
United Kingdom
1
Czechia
1
Total
255
© Olympics Cambodia. All rights reserved.