Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

អ្នកស្រី Kirsty Coventry នឹងទទួលការតែងតាំងជាផ្លូវការប្រធានថ្មី IOC ចំថ្ងៃទិវាអូឡាំពិក

Published on 28-09-2025 938 មើល

Facebook Twitter or X Instagram

អ្នកស្រី Kirsty Coventry ដែលបានជាប់ឆ្នោតជាប្រធានថ្មីនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ជំនួសប្រធានចាស់ លោក Thomas Bach នឹងទទួលបានការតែងតាំងជាផ្លូវការនៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ពោលចំថ្ងៃនៃទិវាអូឡាំពិក (Olympic's Day) តែម្ដង។

Uploaded image

ស្ត្រីជនជាតិហ្ស៊ីមបាវ៉េខាងលើទទួលបានសម្លេង ៤៩លើ៩៧ ក្នុងចំណោមបេក្ខភាព៦រូបទៀត ក្នុងការបោះឆ្នោតពីសមាជិកគណៈកម្មាធិការ អូឡាំពិកអន្តរជាតិកាលខែមីនា ឆ្នាំ២០២៥កន្លងទៅ និងបានក្លាយជាប្រធាន IOC ស្រ្តីទី១ ដែលមិនមែនជាបុរស ក្នុងប្រវត្តិសាស្ត្រចលនាអូឡាំពិក។ 


គួររំឭកថា អ្នកស្រី Kirsty Coventry វ័យ៤១ឆ្នាំក៏ធ្លាប់ជាអត្តពលិកដ៏ឆ្នើមប្រចាំប្រទេសហ្ស៊ីមបាវ៉េ និងស្ថិតក្នុងចំណោមអត្តពលិកឆ្នើមនៅទ្វីបអាហ្វ្រិក។ បច្ចុប្បន្នអ្នកស្រីក៏ជាអតីតរដ្ឋមន្ត្រីក្រសួង យុវជន និង កីឡា នៃប្រទេសហ្ស៊ីមបាវ៉េពីចន្លោះឆ្នាំ២០១៨ដល់២០២៥។


អ្នកស្រីធ្លាប់ឈ្នះជាម្ចាស់មេដាយមាសហែលទឹកអូឡាំពិកដល់ទៅ៧គ្រឿងក្នុងឆ្នាំ ២០០៤ និង ២០០៨។


Uploaded image

សូមជម្រាបជូនដែរថា ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នឹងមានការប្រារព្ធទិវាអូឡាំពិក ឬ Olympic Day ជាទិវា នៃចលនាអូឡាំពិកមួយ ដែលបណ្ដាប្រទេសជាសមាជិកនៃ គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) តែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭក គុណតម្លៃកីឡាអូឡាំពិក ខណៈកម្ពុជា ក៏បានរៀបចំជារៀងរាល់ឆ្នាំដែរ។


សម្រាប់ការប្រារព្ធទិវាអូឡាំពិកនៅប្រទេសកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំនៅថ្ងៃអាទិត្យ ទី២២ ខែមិថុនា ពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោង៧ព្រឹកតទៅ ដោយមានការចូលរួមពី សិស្សានុសិស្ស ចំនួន ៤០០នាក់ មកពី វិទ្យាល័យឫស្សីកែវ ២០០នាក់ និងវិទ្យាល័យ ជាស៊ីម ចំរើនរដ្ឋ ២០០នាក់ បូករួមទាំងក្រុម កីឡាករ-កីឡាការិនី ជម្រើសជាតិ ១០០នាក់ ទៀតសរុប ៥០០នាក់៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
180
Germany
46
Singapore
35
China
16
United Kingdom
16
South Korea
10
Brazil
7
France
5
Sweden
4
Hong Kong
3
Indonesia
3
Finland
2
The Netherlands
2
Costa Rica
2
Canada
1
Mexico
1
Japan
1
Ireland
1
Thailand
1
United Arab Emirates
1
Belgium
1
Switzerland
1
Pakistan
1
India
1
Norway
1
Czechia
1
Tunisia
1
Poland
1
Argentina
1
សរុប
346
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន