Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កីឡាទ្រីយ៉ាងត្លុង ទទួលបានការបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត១ ពីជំនាញការអន្ដរជាតិ

Published on 01-10-2025 703 មើល

Facebook Twitter or X Instagram

ដោយទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការសាមគ្គីអូឡាំពិក និងមានការសម្របសម្រួលពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅថ្ងៃទី១ ខែតុលានេះ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានរៀបចំវគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាទ្រីយ៉ាត្លុងកម្រិត១ ដល់សិក្ខាកាមចំនួន ២៥នាក់ នៅទីស្នាក់ការ NOCC ដោយមានការចូលរួមបង្រៀន និងចែករំលែកចំណេះដឹងផ្ទាល់ពីជំនាញការអន្ដរជាតិ មកពីសហព័ន្ធកីឡាទ្រីយ៉ាត្លុងពិភពលោក។

Uploaded image

លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត១ នេះ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១-៥ ខែតុលា ឆ្នាំ២០២៥។ហើយក្នុងចំណោមសិក្ខាកាម ២៥នាក់ ក៏មានសិក្ខាកាមជាគ្រូបង្វឹកមកពីសហព័ន្ធកីឡាទ្រីយ៉ាត្លុងវៀតណាម ដែលជាដៃគូអភិវឌ្ឍន៍ចូលរួមរៀនវគ្គនេះចំនួន ៥នាក់ផងដែរ។ រីឯគ្រូឧទ្ទេស គឺជាជំនាញការមកពីសហព័ន្ធកីឡាទ្រីយ៉ាត្លុងពិភពលោកផ្ទាល់ រួមមានលោក Lozada Antony ជនជាតិហ្វីលីពីន និងលោកស្រី Pham Thuy Vi ជនជាតិវៀតណាម។

Uploaded image

អគ្គលេខាធិការដដែលបន្ដថា វគ្គនេះពិតជាមានសារៈសំខាន់ និងខុសប្លែកពីវគ្គមុនៗ ដ្បិតមានគ្រូឧទ្ទេសកម្រិតអន្ដរជាតិមកបង្រៀនដោយផ្ទាល់ ដែលជាឱកាសសម្រាប់សិក្ខាកាមគ្រប់រូបសិក្សារៀនសូត្រនូវចំណេះដឹងថ្មីៗ អំពីក្បួនច្បាប់អន្ដរជាតិ សម្រាប់ធ្វើជាទុនក្នុងការចំណែកបណ្ដុះបណ្ដាលធនធានមនុស្សឆ្ពោះទៅរកការអភិវឌ្ឍ និងពង្រីកសក្ដានុពលកីឡាទ្រីយ៉ាត្លុងក្នុងប្រទេសកម្ពុជា ពិសេសគឺការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីវ័យក្មេង សម្រាប់ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ តែម្ដង៕

Uploaded image


អត្ថបទពាក់ព័ន្ធ

កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍ប្រដាល់អន្តរជាតិ “ភិមានអាកាស KUN KHMER × FIGHT CLU...

8 ម៉ោងមុន

ឯកឧត្ដម លី កុសល តំណាងប្រធាន NOCC ចូលរួមពិធីបិទកីឡាអាស៊ី ២០២៦

1 សប្តាហ៍មុន

ឯកឧត្ដម វ៉ាត់ ចំរើន ៖ កម្ពុជាដើរទៅមុខយ៉ាងរលូននៅ Asian Games

2 សប្តាហ៍មុន

ប្រតិភូកម្ពុជាចូលរួមពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ នៅទីក្រុង...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
626
Singapore
104
Germany
68
United Kingdom
66
Cambodia
64
China
46
France
45
Brazil
33
Japan
23
The Netherlands
16
Australia
16
Hong Kong
12
India
12
South Korea
9
Netherlands
8
Sweden
7
Switzerland
7
Spain
7
Argentina
7
Vietnam
7
Canada
6
Belgium
6
Colombia
5
New Zealand
5
Russia
5
Indonesia
4
Malaysia
4
Thailand
4
Mexico
4
Bangladesh
4
Bolivia
3
Greece
3
Ireland
3
Jordan
3
សរុប
1288
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន