Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្តម ថោង ខុន សរសើរទឹកចិត្តអត្តពលិកវ័យក្មេងកម្ពុជា ក្នុងការត្រៀមប្រកួតកីឡាយុវជនអាស៊ី នៅបារ៉ែន

Published on 11-10-2025 944 មើល

Facebook Twitter or X Instagram

ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅថ្ងៃទី៩-១០ ខែតុលានេះ បានអញ្ជើញជួបសំណេះសំណាល និងពិនិត្យការហ្វឹកហាត់របស់ក្រុមជម្រើសជាតិយុវជនថ្នាល ទាំង ១៤ប្រភេទកីឡា និងការសម្ដែងសាកល្បងរបស់ក្រុមសិល្បៈ ដែលត្រៀមចេញដំណើរទៅចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ នេះ។

Uploaded image

បន្ទាប់ពីជួបសំណេះសំណាល ក៏ដូចជាការផ្ដាំផ្ញើ និងលើកទឹកចិត្ត ឯកឧត្តមបណ្ឌិត ថោង ខុន បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តនៃការខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈ និងវិន័យ របស់កីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជា ក្រោមការគ្រប់គ្រងបានកាន់តែល្អរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា។

Uploaded image

ឯកឧត្ដមទេសរដ្ឋមន្ដ្រី មានប្រសាសន៍ថា «ឆ្លងកាត់តាមការត្រួតពិនិត្យចុងក្រោយនេះ ខ្ញុំមានការសប្បាយរីករាយ ដោយឃើញថា ទី១-ក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ពិសេសមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលមានការគ្រប់គ្រងបានកាន់តែល្អ។ អ្វីដែលខ្ញុំចង់ដឹង គឺការស្នាក់នៅ និងការហូបចុក របស់កីឡាករ-កីឡាការិនី ឃើញថា របបអាហារហូបចុក មានភាពល្អប្រសើរ ស្អាត អនាម័យ និងធានានូវកាឡូរីគ្រប់គ្រាន់ ជួយដល់កីឡាករ-កីឡាការិនី ហើយកន្លែងស្នាក់នៅក៏អ៊ីចឹងដែរ។

Uploaded image

ទី២-កីឡាករ-កីឡាការិនីវ័យក្មេងរបស់យើង មានទឹកចិត្តណាស់ ពោលគឺការប្រមូលផ្ដុំប្រកបដោយវិន័យ សេចក្ដីថ្លៃថ្នូ និងត្រៀមខ្លួនជានិច្ច សម្រាប់ការប្រកួត។ ធម្មតាកីឡា មិនមែនគ្រាន់តែដើម្បីឈ្នះទេ ឈ្នះអ្នកណាក៏ចង់ឈ្នះដែរ តែសំខាន់គឺការចូលរួម ។ សម្រាប់បេសកកម្មទៅបារ៉ែន លើកនេះ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលយើង ក្រោមការសម្របសម្រួលរបស់ក្រសួងអប់រំ យុវជន និងកីឡា និងម្ចាស់ផ្ទះ យើងត្រៀមបញ្ជូនទៅ ១៤ប្រភេទកីឡា ដែលមានអត្តពលិក និងគ្រូបង្វឹកចំនួន ៧៣នាក់ រួមទាំងប្រតិភូ និងក្រុមសិល្បៈសរុបចំនួន ១៥៧នាក់»។


ទន្ទឹមជាមួយការកោតសរសើរនេះ ឯកឧត្តមបានចាត់ទុកនេះ គឺសមិទ្ធផលថ្មីមួយទៀត ក្រោយព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលវិស័យកីឡាកម្ពុជា មានការរីកចម្រើនប្លែកគួរជាទីមោទនៈ ។ នេះដោយសារកាខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ NOCC និងសហព័ន្ធកីឡាជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសម្ដេចបានយកចិត្តទុកដាក់លើគ្រប់វិស័យ ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ ក្នុងនោះរួមទាំងវិស័យកីឡា ផងដែរ។

Uploaded image

គួរដឹងថា រយៈពេល ២ថ្ងៃមកនេះ ក្រៅពីការជួបសំណេះសំណាល និងត្រួតពិនិត្យការហ្វឹកហាត់របស់ក្រុមកីឡាគ្រប់ប្រភេទ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានអញ្ជើញជួបការសម្ដែងសាកល្បងរបស់ក្រុមសិល្បៈ ដែលត្រៀមចូលរួមសម្ដែងនូវទស្សនីយភាពក្នុងពិធីបិទការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ដើម្បីអបអរសាទរពិធីទទួលទង់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៤ ដែលកម្ពុជា នឹងធ្វើម្ចាស់ផ្ទះ នាឆ្នាំ២០២៩ ខណៈក្រោយទទួលបានការអនុញ្ញាតរបស់រាជរដ្ឋាភិបាល កម្ពុជាក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ ៤ឆ្នាំម្ដងនេះ។


សម្រាប់ប្រភេទកីឡា ដែលត្រៀមចូលរួមប្រជែងមេដាយ ក្នុងការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន នាចុងខែតុលានេះ រួមមានកីឡាហែលទឹក អត្តពលកម្ម បាល់ទាត់លើតុ បាល់បោះ ៣x៣ តេក្វាន់ដូ WT វាយកូនឃ្លីលើតុ គុនខ្មែរ វាយសី បញ្ចស៊ីឡាត់ លើកទម្ងន់ យូដូ ចំបាប់ ជឺជីតស៊ូ និងកីឡាយុទ្ធគុនចម្រុះ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
167
Germany
54
France
49
Singapore
40
China
28
United Kingdom
18
Hong Kong
10
Poland
10
Japan
9
Indonesia
6
Brazil
6
India
4
The Netherlands
4
South Korea
3
Belgium
2
Taiwan
2
Switzerland
2
Colombia
1
Saudi Arabia
1
Tunisia
1
Argentina
1
Morocco
1
Malaysia
1
Kenya
1
Canada
1
Jamaica
1
Cambodia
1
Norway
1
សរុប
425
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន