Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្តមវ៉ាត់ ចំរើន៖យើងនឹងរៀបចំឱ្យមានការប្រកួតគុនខ្មែរនៅខេត្តព្រះសីហនុជារៀងរាល់ឆ្នាំឱ្យពិភពលោកចាប់អារម្មណ៍មកកម្ពុជា

Published on 25-11-2025 635 មើល

Facebook Twitter or X Instagram

រាជធានីភ្នំពេញ៖កីឡាគុនខ្មែរជាកីឡាវប្បធម៌ជាតិនិងជាកីឡាអត្តសញ្ញាណជាតិដែលរាជរដ្ឋាភិបាលកំពុងតែជំរុញឱ្យមានការឈានពីកម្រិតជាតិទៅកម្រិតសាកល។ដូច្នេះបេសកកម្មនៃការឆ្ពោះទៅរកសាកលភាវូបនីយកម្មនៃកីឡាគុនខ្មែរត្រូវបានរាជរដ្ឋាភិបាលដាក់ចក្ខុវិស័យដើម្បីធ្វើការអភិវឌ្ឍនិងអភិរក្សក្បាច់គុនបូរាណខ្មែររបស់យើង។នេះបើតាមប្រសាសន៍របស់ឯកឧត្តមវ៉ាត់ ចំរើនរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានស្ដីការប្រកួតគុនខ្មែរពិភពលោកនៅខេត្តព្រះសីហនុកាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៥។


     ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថាក្រោយពីជោគជ័យនៃកាដាក់បញ្ចូលគុនខ្មែរនៅក្នុងកីឡា ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះធ្វើឱ្យកេរ្តិ៍ឈ្មោះកីឡាគុនខ្មែររបស់យើង ល្បីសុះសាយពាសពេញពិភពលោក។បច្ចុបន្ននេះ គ្រាន់តែការប្រកួតកីឡា ស៊ីហ្គេមត្រូវបានបញ្ចប់មានប្រទេសចំនួន៥០ចូលជាសមាជិក។


បើបូកជាមួយប្រទេសដែលគាំទ្រគុនខ្មែរពីមុនមកទៀតផងនោះយើងមានសមាជិកគុនខ្មែរនៅលើពិភពលោករហូតដល់ទៅជាង៦០ប្រទេស។នេះគឺជាមោទនភាពគុនខ្មែរដែលដូនតាយើងបន្សល់ទុកនូវវិជ្ជាគុនឬយុទ្ធគុនខ្មែរបូរាណមួយនេះដែលយើងទាំងអស់គ្នាត្រូវចងចាំ។ទន្ទឹមជាមួយគ្នានេះដែរយើងក៏បានធ្វើការជាមួយចរន្តនៃចលនាកីឡាអន្តរជាតិពីមួយឆ្នាំទៅមួយឆ្នាំជាប្រចាំ។ជាក់ស្ដែងនៅប៉ុន្មានឆ្នាំខាងមុខនេះយើងនឹងបញ្ចូលការប្រកួតគុនខ្មែរទៅក្នុងកីឡាយុវជនអាស៊ីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០៣១។


Uploaded image

    ដូច្នេះគុនខ្មែររបស់យើងឈានពីកម្រិតតំបន់អាស៊ីអាគ្នេយ៍ទៅកម្រិតទ្វីបនៅប៉ុន្មានឆ្នាំខាងមុខនេះនិងបញ្ចូលគុនខ្មែរពីកម្រិតទ្វីបទៅអូឡាំពិក។ចឹងយើងមានគោលដៅច្រើន ប៉ុន្តែដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យនេះទាល់តែបងប្អូនទាំអស់នៅក្នុងបន្ទុកនេះ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជួយឧបត្ថម្ភគាំទ្រទាំងស្មារតីទាំងលទ្ធភាពក្នុងការអភិវឌ្ឍនិងអភិរក្សកីឡាគុនខ្មែររបស់យើ។យើងចង់ ឱ្យក្រឡេកមើលខេត្តព្រះសីហនុជាខេត្តដែលមានសក្ដានុពលខ្ពស់ ជាគំរូដូចគេធ្លាប់ធ្វើនៅឡាសវេហ្គាស សហរដ្ឋអាមេរិក។


ហើយបើគេនិយាយពីឡាសវេហ្គាសគេនិយាយពីការប្រកួតកីឡាប្រដាល់ធំៗនៅលើភិភពលោក។យើងចង់ ឱ្យខេត្តព្រះសីហនុជាកន្លែងអញ្ជើញកីឡាករខ្លាំងៗនៅលើពិភពលោកមកប្រកួតនៅទីនេះ។

ដូច្នេះឯកឧត្តមចង់ឱ្យខេត្តព្រះសីហនុចងក្រងសមាគមអ្នករកស៊ីនាំគ្នាផ្ដោតទៅលើកីឡាប្រដាល់ទាំងអស់គ្នា។

ហើយខាងជំនាញនិងភ្ញៀវរបស់សហព័ន្ធគុនខ្មែរធ្វើការជាមួយគ្នា ហើយយើងនឹងធ្វើរាល់ឆ្នាំនៅក្នុងខេត្តព្រះសីហនុ។ហើយយើងនឹងធ្វើឱ្យតម្លៃខ្លួនកីឡាករគុនខ្មែរកាន់តែខ្ពស់ និងពិភពលោកចាប់អារម្មណ៍មក កម្ពុជាកាន់តែខ្លាំង។

ឱ្យតែគេចង់មកមើលការប្រកួតគុនខ្មែរកម្រិតខ្ពស់បំផុត ដណ្ដើមខ្សែក្រវាត់ពិភពលោកគេនឹងមកទីនេះ។

នេះគឺជាសុបិនរបស់យើងទាំងអសគ្នា។


   យើងទាំងអស់គ្នាខិតខំប្រឹងប្រែងធ្វើការងារនេះ ដោយមានកាវង្អុលបង្ហាញពីរាជរដ្ឋាភិបាល យើងត្រូវធ្វើការងារនេះជាមួយរដ្ឋបាលខេត្តដើម្បីប្រមែលប្រមូលការចូលរួមដើម្បីដាក់ផែនការតើត្រូវធ្វើឡើងនៅឆ្នាំណា បង្កើតឱ្យទៅជាប្រេនមួយនៅខេត្តព្រះសីហនុ ធ្វើការប្រកួតជាលក្ខណៈអាជីពជារៀងរាល់ឆ្នាំ ឬមួយជាការផ្គូផ្គងស្ដេចប្រដាល់នៅទីនេះតែម្ដង។ទាំងនេះគឺជាការរៀបចំផែនការដើម្បីឱ្យចក្ខុវិស័យមួយនេះសម្រេចបានជោគជ័យ។ដូច្នេះការប្រកួតជើងឯកពិភពលោកឆ្នាំនេះមានសម្ទុះកើនឡើងសឹង១០០%បើប្រៀបកាលពីឆ្នាំមុន ដែលមានរហូតដល់ទៅ៣៧ប្រទេសចូលរួម។ហើយយើក៏មិនមានមហិច្ឆតាប្រជែងជាមួយអ្នកណានោះដែរ។ធ្វើយ៉ាងណាឱ្យរឹងមាំខ្លួនឯង ល្បីល្បាញខ្លួនឯងនិងធ្វើឱ្យខ្លួនឯងមានតម្លៃ គោរពទៅតាមច្បាប់ទម្លាប់អន្តរជាតិឱ្យបានត្រឹមត្រូវ គេប្រាកដជាមករកយើងមិនខាន។ហើយនៅឆ្នាំនេះគឺជាឆ្នាំមួយដែលយើងត្រូវរៀបចំរបៀបរបបដឹកនាំឱ្យខ្លាំងសម្រាប់គុនខ្មែររបស់យើង។ខ្លាំង ទាំងខាងក្នុងខ្លាំងទាំងខាង  ក្រៅ។ហើយបើខាងក្នុងខ្លាំងទើបយើងឈានទៅរកភាពជោគជ័យ ធ្វើការផ្សព្វផ្សាយទៅខាងក្រៅបាន។


   ឆ្នាំនេះយើងរៀបចំធ្វើមហាសន្និបាតធំមួយមានសមាជិកគ្រប់ប្រទេសចូលរួមដើម្បីរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងគុនខ្មែររបស់យើងនៅលើពិភពលោក។ទាល់តែយើងមានរចនាសម្ព័ន្ធគ្រប់គ្រង ទើបមាននិរន្តរភាពក្នុងការអភិវឌ្ឍ។ចឹងនៅខេត្តព្រះសីហនុក៏ក្លាយទៅជានិមិត្តរូបនិងរបត់ថ្មីមួយទៀតសម្រាប់គុនខ្មែរអន្តរជាតិដែលនឹងចេញសេចក្ដីថ្លែងការណ៍គុនខ្មែរនៅក្នុងខេត្តព្រះសីហនុនេះ។ចំណែក្រុមពាណិជ្ជករឬអ្នក អាជិវកម្មដែលរកស៊ីនៅក្នុងខេត្តព្រះសីហនុទាំងអស់ត្រូវមានកាតព្វកិច្ចលើកកម្ពស់នូវវិស័យគុនខ្មែរនេះ ដើម្បីឈានទៅរកដំណោះស្រាយឈ្នះៗទាំងអស់គ្នាខាងវិស័យឯកជនក៏បានផលចំណេញរីឯវិស័យកីឡាគុនខ្មែរក៏រីកចម្រើន។


Uploaded image

ចំណុចសំខាន់មួយទៀតគឺចង់ឱ្យអ្នករកស៊ីបង្កើតជាក្លិបកីឡាផ្ទាល់ខ្លួនមួយចិញ្ចឹមកីឡាករហ្វឹកហាត់រកកីឡាករខ្លាំងដើម្បីត្រៀមប្រកួតកម្រិតពិភពលោកបើមានលទ្ធភាព។ហើយក្រុមការងារបស់សហព័ន្ធជាតិនិងអន្តរជាតិជួយខាងបច្ចេទេសមានគ្រូដែលត្រូវការ ជំនួយឧបត្ថម្ភគាំទ្រជាមួយគ្នា។ដូច្នេះបើយើងចង់ប៉ះជាមួយស្ដេចប្រដាល់ពិភពលោកបានទាល់តែមានក្លិបច្រើន កីឡាករច្រើននិងការប្រកួតច្រើន។


ឯកឧត្តមបានមានប្រសាសន៍លើកឡើងថានៅថ្ងៃទី១៧ខែធ្នូគឺជាថ្ងៃបើកនូវទំព័រប្រវត្តិសាស្ត្រប្រដាល់ជើងឯកគុនខ្មែរកម្រិតពិភពលោកប្រចាំឆ្នាំ២០២៥របស់យើង។ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះយើងបានដាក់ចេញនូវគោលការណ៍ថ្មីមួយទៀត បើកីឡាករណាមិនថាកីឡាករបរទេសឬកីឡាករកម្ពុជានោះទេដណ្ដើមបានខ្សែក្រវាត់៣ដងជាប់គ្នានឹងទទួលបានជាម្ចាស់ខ្សែក្រវាត់មាសនៅឆ្នាំទី៣ដែលបានទទួល។គោលការណ៍មួយនេះគឺត្រូវបានដាក់ចេញចាប់ពីឆ្នាំ២០២៥នេះទៅ។ចំណែកតម្លៃខ្លួនក៏ច្រើនទៅតាមហ្នឹងដែរ។ឯកឧត្តមសូមថ្លែងអំណរគុនដល់ក្រុមហ៊ុនខ្មែរប៊ែវើរីជីសដែលតែឧបត្ថម្ភគាំទ្រគ្រប់វិស័យកីឡារៀងរហូតមក៕

អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

4 ម៉ោងមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

1 ថ្ងៃមុន

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

1 សប្តាហ៍មុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
503
Singapore
64
China
46
Germany
44
France
37
United Kingdom
26
Cambodia
15
The Netherlands
13
Australia
7
South Korea
7
Brazil
5
Hong Kong
5
Sweden
5
Indonesia
5
Japan
5
Canada
4
Finland
4
Spain
3
New Zealand
3
South Africa
3
Bangladesh
3
Turkey
2
Vietnam
2
Ireland
2
Austria
2
Ukraine
2
Russia
2
Norway
2
Paraguay
1
Pakistan
1
Mauritius
1
Andorra
1
Moldova
1
Trinidad and Tobago
1
សរុប
840
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.