Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

អត្តពលិកកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជាប្ដេជ្ញាធ្វើឱ្យបានល្អក្នុងការប្រកួតស៊ីហ្គេម

Published on 06-12-2025 1285 មើល

Facebook Twitter or X Instagram

ទាំងកីឡាករ ស សុផានុត កីឡាករ សៅ សុភារ៉ា និង កីឡាការិនី គង់ ម៉ូណាជេសស៊ីកា បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ដូចគ្នាក្នុងការទៅចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ។


កីឡាការិនី ម៉ូណា ជេសស៊ីកា ដែលត្រូវប្រកួតលក្ខណៈសម្ដែងថ្លែងថា បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការទៅចូលរួមព្រឹត្តិការណ៍កីឡាដ៏ធំក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ហើយថា បញ្ហាជម្លោះដ៏តានតឹងនឹងមិនប៉ះពាល់ដល់ការតាំងចិត្តឡើយ ដ្បិតនេះជាការប្រកួតកីឡា។

Uploaded image

មិនខុសពីកីឡាការិនី គង់ ម៉ូណាជេសស៊ីកា គឺកីឡាករ សៅ សុភារ៉ា និងកីឡាករ ស សុផានុត ដែលប្រកួតលើវិញ្ញាសាប្រយុទ្ធ អះអាងថា នឹងប្រឹងប្រែងអស់ពីសមត្ថភាព និងប្រកួតទៅតាមបច្ចេកទេសរបស់ខ្លួន។


ទន្ទឹមនឹងនេះ លោក សំអុន បូរមី អគ្គលេខាធិការសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ថ្លែងថា សហព័ន្ធបានរៀបចំត្រៀមសម្រាប់កីឡាករ កីឡាការិនីរបស់ខ្លួនតាំងពីក្រោយចប់ស៊ីហ្គេម ឆ្នាំ២០២៣ ម្ល៉េះ ដោយមានការហ្វឹកហាត់ និងចេញទៅប្រកួតនៅក្រៅប្រទេសច្រើនលើកច្រើនសា។ លោកថា ការចេញទៅប្រកួតស៊ីហ្គេមខាងមុខនេះ គឺគោលដៅទៅយកមេដាយតែម្ដង។

Uploaded image

សម្រាប់ការចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៥ នៅប្រទេស សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានបញ្ជូនកីឡាករកីឡាការិនី១១រូបមានទាំងវិញ្ញាសាប្រយុទ្ធ និង សម្ដែង៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
125
Germany
49
France
47
Singapore
30
China
21
United Kingdom
15
Poland
9
Japan
9
Hong Kong
7
Brazil
6
Indonesia
6
India
4
South Korea
3
Belgium
2
The Netherlands
2
Taiwan
2
Switzerland
2
Norway
1
Cambodia
1
Jamaica
1
Canada
1
Kenya
1
Malaysia
1
Morocco
1
Argentina
1
Tunisia
1
Saudi Arabia
1
សរុប
349
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន