Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

សមាគមក្រសួងការពារជាតិក្រសោបមេដាយ១៥គ្រឿងពីការប្រកួតកីឡារាំជើងឯកថ្នាក់ជាតិ ២០២៥

Published on 19-12-2025 1465 មើល

Facebook Twitter or X Instagram

សមាគមកីឡារាំក្រសួងការពារជាតិ បានគ្រងដំណែងជើងឯក តាមរយៈការឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធច្រើនជាងគេ រហូតដល់ ១៥គ្រឿង ក្នុងចំណោម ១៥ វិញ្ញាសា នៅក្នុងការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីយប់ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០២៥ នៅសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) រាជធានីភ្នំពេញ។


សមាគមកីឡារាំក្រសួងការពារជាតិ ដែលឈរលេខ១ ក្នុងចំណោម ៥ សមាគម គឺដណ្តើមបានមេដាយសរុប ១៥គ្រឿង ក្នុងនោះ មាស ៧, ប្រាក់ ៣ និងសំរឹទ្ធ ៥, លេខ២ សមាគមកីឡាក្រសួងមហាផ្ទៃ មេដាយមាស ៥, ប្រាក់ ៦ និងសំរឹទ្ធ ៣ សរុប ១៤ គ្រឿង ខណៈសមាគមកីឡាខេត្តបាត់ដំបង ឈ្នះមេដាយមាស ៣, ប្រាក់ ២ និងសំរឹទ្ធ២ សរុប ៧គ្រឿង ខណៈខេត្តកំពង់ចាម និងខេត្តកណ្តាល ឈរនៅលេខ៤ និងលេខ៥ ទទួលបានមេដាយប្រាក់ និងសំរឹទ្ធមួយចំនួន។

Uploaded image

ថ្លែងក្នុងឱកាសបិទជាផ្លូវការ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា បានគូសបញ្ជាក់ថា  ការរៀបចំប្រកួតកីឡារាំ ជើងឯកថ្នាក់ជាតិនេះ បានធ្វើឡើង ក្នុងគោលបំណងត្រៀមលក្ខណៈចូលរួមប្រកួតកីឡាអន្តរជាតិនានា នៅពេលខាងមុខ និងផ្សព្វផ្សាយ ដើម្បីអភិវឌ្ឍន៍កីឡារាំកម្ពុជា ឱ្យដូចបណ្តាលប្រទេសនានា រួមទាំងគោលដៅបង្កើតឱកាសឱ្យយុវវ័យបង្ហាញនូវជំនាញរាំអន្តរជាតិពិតប្រាកដ និងជំរុញលើកទឹកចិត្តឱ្យយុវវ័យចេះហ្វឹកហាត់ជាក្រុម ដើម្បីបញ្ចេញភាពស្រស់ស្អាត និងជំនាញរាំទំនើបទាន់សម័យ។ 


លោកជំទាវ បានបន្ថែមទៀតថា  បច្ចុប្បន្ននេះ សហព័ន្ធកីឡារាំកម្ពុជា កំពុងស្វែងរកដៃគូឧបត្ថម្ភ សម្រាប់ការអភិវឌ្ឍកីឡារាំឱ្យកាន់តែមានគុណផល កាន់តែល្អប្រសើរ ក៏ដូចជាផ្តល់នូវកិច្ចសហការក្នុងស្មារតីកីឡាជាតិ ក្នុងគោលដៅតែមួយ គឺស្វែងរកកិត្តិយស កិត្យានុភាពជាតិ និងឧត្តមភាពកីឡាជាតិ ក្រោមប្រធានបទ  កីឡានាំមកនូវសន្តិភាព និងអភិវឌ្ឍន៍។ ជាមួយគ្នានេះ តាមរយៈកម្មវិធីរបស់  សហព័ន្ធ នឹងផ្តល់ឱកាសដល់យុវជន និងយុវនារី ដែលមានទេពកោសល្យ និងជំនាញរាំច្បាស់លាស់ឱ្យក្លាយជា  កីឡាករ-កីឡាការិនីជាតិ ដើម្បីទទួលបានការហ្វឹកហាត់បន្ថែមពី សហព័ន្ធជាតិនិងអន្តរជាតិ។

Uploaded image

បើតាមលោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា បានជម្រាបជូនថា ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥នេះប្រើប្រាស់កញ្ចប់ថវិកាគាំទ្រ ពន្លឿនផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំដល់ សហព័ន្ធកីឡាជាតិ របស់ ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងការឧបត្ថម្ភគាំទ្រ របស់ក្រុមហ៊ុនដៃគូអភិវឌ្ឍមួយចំនួនទៀត ដូចជាដៃគូសហការឧបត្ថម្ភ របស់ក្រុមហ៊ុនវេសឡាញន៍គ្រុប ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា នំស្រួយលីលី ទឹកបរិសុទ្ធប្រូវីដា និងសប្បុរសជនផងដែរ។ ជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុប ៦១នាក់ ដោយមានវិញ្ញាសារប្រកួតរាំអន្តរជាតិ Latin Dance  (Ball room)    និង Standard Dance មាន ១៥ វិញ្ញាសា៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
125
Germany
49
France
47
Singapore
30
China
21
United Kingdom
15
Poland
9
Japan
9
Hong Kong
7
Brazil
6
Indonesia
6
India
4
South Korea
3
Belgium
2
The Netherlands
2
Taiwan
2
Switzerland
2
Norway
1
Cambodia
1
Jamaica
1
Canada
1
Kenya
1
Malaysia
1
Morocco
1
Argentina
1
Tunisia
1
Saudi Arabia
1
សរុប
349
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន