Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

NOCC ចាប់ដៃ AmCham ស្វែងរកការឧបត្ថម្ភគាំទ្រសម្រួចសមត្ថភាពអត្តពលិកកម្ពុជាត្រៀមអូឡាំពិក ២០២៨

Published on 14-01-2026 1733 មើល

Facebook Twitter or X Instagram

នៅព្រឹកថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិអូឡាំពិក និង សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការប្រកាសបើកយុទ្ធនាការសហការ និងស្វែងរក ការឧបត្ថម្ភសម្រាប់អត្តពលិកកម្ពុជាត្រៀមព្រឹត្តិការណ៍កីឡាអូឡាំពិក នាក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ឆ្នាំ២០២៨។


កិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក Casey Barnett ប្រធានសភាពពាណិជ្ជអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Benjamin Chiang  ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។

Uploaded image

លោក Casey Barnett មានប្រសាសន៍ថា នេះជាការចាប់ផ្ដើមអនុវត្តកម្មវិធីប្រមូលថវិកាពីក្រុមហ៊ុនអាមេរិកមួយចំនួនក៏ដូចជាសប្បុរសជនដើម្បីគាំទ្រអត្តពលិកកម្ពុជាត្រៀមចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនាក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ឆ្នាំ ២០២៨។ ជាក់ស្ដែង ការហ្វឹកហាត់របស់អត្តពលិកសហរដ្ឋអាមេរិកក៏ទទួលបានពីវិស័យឯកជននានា ដោយមិនពឹងផ្អែកលើការឧបត្ថម្ភពីរដ្ឋាភិបាលទាំងស្រុងទេ។


ហេតុដូចនេះហើយបានជាលោកសង្ឃឹមថា កម្ពុជាអាចអនុវត្តតាមមធ្យោបាយដូចគ្នា គឺប្រមូលការគាំទ្រពីបណ្ដាក្រុមហ៊ុនដើម្បីកេរ្ដិ៍ឈ្មោះ និងជោគជ័យរបស់កម្ពុជា។ អ្នកជំនួញជនជាតិអាមេរិកសង្ឃឹមថា ការចូលរួមឧបត្ថម្ភនឹងជួយជំរុញអត្តពលិកចូលរួមប្រកួតកីឡាអូឡាំពិកដោយជោគជ័យ។ លោក Casey Barnett ក៏បានសរសើរគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលបានគាំទ្រកីឡាករ កីឡាការិនីកម្ពុជាយ៉ាងខ្លាំងសម្រាប់ជោគជ័យនៅអូឡាំពិក។ ការចូលរួមឧបត្ថម្ភ គឺនឹងផ្ដោតលើប្រភេទកីឡាមានសក្ដានុពលសង្ឃឹមបានជោគជ័យនៅអូឡាំពិក ដែលមានកីឡាហែលទឹក អត្តពលកម្ម ការ៉ាតេ តេក្វាន់ដូ កីឡាចំបាប់ ជាដើម។ កីឡាទាំងនេះសុទ្ធតែកម្ពុជាធ្លាប់មានអត្តពលិកចូលរួមប្រកួតនៅអូឡាំពិក។ 

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សង្កត់ធ្ងន់ថា ការស្វែងរកការឧបត្ថម្ភគាំទ្រនេះគឺទាំងពីក្រុមហ៊ុននៅកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីផ្ដោតលើការហ្វឹកហាត់កម្រិតខ្ពស់របស់អត្តពលិកពីប្រភេទកីឡាមានសក្ដានុពល។ ក្នុងនោះអត្តពលិកមានសមត្ថភាពល្អនឹងអាចទទួលបានឱកាសទៅហ្វឹកហាត់នៅក្រៅប្រទេសនៅទីតាំងដែលមានសក្ដានុពលត្រៀមអូឡាំពិក ក៏ដូចជាចូលរួមការប្រកួត។

Uploaded image

ជាក់ស្ដែង ប្រទេសដែលមានខ្លាំងលើប្រភេទកីឡាអ្វី អត្តពលិកមានសក្ដានុពលរបស់កម្ពុជាក្នុងប្រភេទកីឡានោះ នឹងបានទៅហ្វឹកហាត់ឱ្យចំកន្លែងតែម្ដង។ ការប្រកួតបានច្រើនក៏ជាការវាស់ស្ទង់សំខាន់ពីសមត្ថភាពពិតប្រាកដត្រៀមអូឡាំពិកឆ្នាំ២០២៨។ គោលដៅសំខាន់របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែរនោះ គឺការចូលរួមប្រកួតតាមរយៈជោគជ័យក្នុងវគ្គជម្រុះ (Qualify) ឱ្យបានច្រើន មិនមែនចូលរួមតាមសិទ្ធិអនុគ្រោះ (WildCard) នោះទេ។ ការជម្រុះដោយជោគជ័យក៏ជាកត្តាសំខាន់ដើម្បីលើកកម្ពស់សមត្ថភាពកីឡាកម្ពុជា។

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះបង្ហាញពីការយកចិត្តទុកដាក់ពីចលនាអូឡាំពិក និងដៃគូពាក់ព័ន្ធទាំងអស់ដែលជាក្ដីសង្ឃឹម និងទំនុកចិត្តសម្រាប់អត្តពលិកកម្ពុជា៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

1 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

2 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
78
Germany
30
Singapore
17
China
9
United Kingdom
9
South Korea
6
Sweden
2
Finland
2
France
2
Pakistan
1
Brazil
1
India
1
Norway
1
Hong Kong
1
Czechia
1
Tunisia
1
Poland
1
The Netherlands
1
Argentina
1
សរុប
165
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន