Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តការអភិវឌ្ឍប្រភេទកីឡាអូឡាំពិកមួយនេះឱ្យកាន់តែរីកចម្រើន

Published on 28-01-2026 710 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ធថារិទ្ធ ប្រធាន សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តការអភិវឌ្ឍប្រភេទកីឡាអូឡាំពិកមួយនេះ ឱ្យមានដំណើរការ អភិវឌ្ឍកាន់តែរីកចម្រើនបន្ថែមទៀត ទោះជាសហព័ន្ធនៅតែជួបបញ្ហាប្រឈមនានាក្តី។

Uploaded image

ការប្តេជ្ញាចិត្តរបស់ ឯកឧត្តមសន្តិបណ្ឌិត បានធ្វើឡើងនៅក្នុងសន្និបាត បញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ទី៨ ឆ្នាំ២០២៥-២០២៩ នៅព្រឹកថ្ងៃពុធនេះដោយ ឯកឧត្តម ទទួលបានការគាំទ្រពី សមាជិកសន្និបាត ឱ្យបន្តដឹកនាំនៅអាណត្តិថ្មីនេះជាមួយ សមាសភាព គណៈកម្មធិការប្រតិបត្តិ សរុប ២៩ រូប។ 

Uploaded image

ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ធថារិទ្ធ សង្កត់ធ្ងន់ថា នៅក្នុងអាណត្តិចាស់កន្លងទៅ សហព័ន្ធក៏បានប្រឹងប្រែងជាបន្តបន្ទាប់ ហើយនៅ អាណត្តិថ្មីនេះ ឯកឧត្តម និងសមាជិកទាំងអស់ នឹងបន្តពួតដៃគ្នា រួមឆន្ទៈគ្នាជាធ្លុងមួយ ដើម្បីបន្តការអភិវឌ្ឍឱ្យមានដំណើរការល្អជាមួយនឹងផែនការយុទ្ធសាស្ត្រ ជាជំហានៗផងដែរ។ បើទោះបីជា រាល់ដំណើរការអភិវឌ្ឍ តែងតែជួបឧបសគ្គ បញ្ហាប្រឈមកើតឡើងក្នុងពេលដំណាលគ្នាក្តី ក៏ប៉ុន្តែ ឯកឧត្តម និង គណៈកម្មការប្រតិបត្តិទាំងអស់ នឹងប្រឹងប្រែងឱ្យអស់ពី សមត្ថភាព និង លទ្ធភាព ជាមួយនឹងគោលដៅបន្តការបណ្តុះបណ្តាល គ្រូបង្វឹក និងធនធាន កីឡាករ កីឡាការិនីថ្នាល សម្រាប់បន្តវេនផងដែរ៕

Uploaded imageUploaded imageUploaded imageUploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
110
Germany
49
France
44
Singapore
25
China
20
United Kingdom
12
Japan
9
Poland
9
Hong Kong
7
Brazil
5
Indonesia
5
India
4
South Korea
3
The Netherlands
2
Belgium
1
Norway
1
Cambodia
1
Taiwan
1
Jamaica
1
Canada
1
Kenya
1
Malaysia
1
Morocco
1
Argentina
1
សរុប
314
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន