Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ក្លិបបាល់ទាត់ វិសាខា ចាប់ដៃគូថ្មី ជាមួយ BS Transportation រយៈពេលវែង

Published on 13-03-2026 2251 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៦ ក្លិបកីឡាបាល់ទាត់វិសាខា និងក្រុមហ៊ុន BS Transportation and Trading បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា(MoU) ក្នុងនាមក្រុមហ៊ុនឧបត្ថម្ភធំ(Main Sponsor) និងជាការអបអរសាទរខួប ១០ឆ្នាំផងរបស់ក្លិបផងដែរ។

Uploaded image

ថ្លែងក្នុងពិធិចុះMOU កញ្ញា អ៊ូ បញ្ញាសុកិត្យាអគ្គនាយិកាក្លិបកីឡាបាល់ទាត់ វិសាខា មានប្រសាសន៍ថា «ខ្ញុំសូមប្រកាសថា ក្រុមហ៊ុន BS Transportation and Trading នឹងក្លាយជាម្ចាស់ឧបត្ថម្ភធំរបស់ក្លិបកីឡាបាល់ទាត់ វិសាខា ចាប់ពីរដូវកាលឆ្នាំ២០២៦ តទៅ ហើយខ្ញុំសង្ឃឹមថា ការឧបត្ថម្ភរបស់ក្រុមហ៊ុនថ្មីនេះ នឹងជួយឲ្យក្លិបដំណើរការអភិវឌ្ឍន៍ដោយរលូន និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ។ ជាមួយគ្នា ក្លិបក៏ប្ដេជ្ញាក្នុងការខំប្រឹង ដើម្បីឈ្នះពានរង្វាន់នានា ដើម្បីមានឱកាសទៅលេងលើឆាកអន្ដរជាតិ ហើយនាំយកស្លាកសញ្ញា BS ទៅកាន់ឆាកអន្ដរជាតិផងដែរ»។

Uploaded image

ជាមួយគ្នា លោកស្រី យូ វលក្ខណ៍ បានបង្ហាញនូវមោទនភាព និងការជឿជាក់ ក្នុងកិច្ចសហការជាមួយ វិសាខា ដែលជាជំហានថ្មីមួយសម្រាប់ក្រុមហ៊ុន ក្នុងការរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា។ ក្នុងនាមក្រុមហ៊ុនផ្ដល់នូវសេវាកម្មដឹកជញ្ជូនឈានមុខមួយនៅកម្ពុជា ក្រៅពីការផ្ដល់ឱកាសការងារ និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច ក្រុមហ៊ុនក៏នឹងបែងចែកចំណូល សម្រាប់ជួយអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ឲ្យកាន់តែរីកចម្រើន និងកសាងធនធានមនុស្សប្រកបដោយគុណភាព តាមរយៈវិស័យកីឡានេះ។

Uploaded image

លោកស្រីបានបង្ហាញសុទិដ្ឋិនិយមទៀតថា «នាងខ្ញុំជឿជាក់កិច្ចសហការនេះ នឹងរួមចំណែកផ្សព្វផ្សាយ អំពីសេវាកម្មរបស់ក្រុមហ៊ុនយើងខ្ញុំទៅដល់អ្នកដែលគាំទ្រវិស័យកីឡា ក៏ដូចជាមជ្ឈដ្ឋានផ្សេងៗកាន់តែទូលំទូលាយ តាមរយៈកេរ្ដិ៍ឈ្មោះរបស់ក្លិបកីឡាបាល់ទាត់ វិសាខា ដែលមានអាយុកាល ១០ឆ្នាំ និងកំពុងបំពេញបេសកកម្មដ៏មានសារៈសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកស្ទួយមុខមាត់កិត្តិយសជាតិ តាមរយៈកីឡាបាល់ទាត់»។

Uploaded image

ទន្ទឹមជាមួយការចាប់ដៃគូសហការឧបត្ថម្ភធំនេះដែរ ទាំងក្លិប និងក្រុមហ៊ុន បានប្ដេជ្ញាផ្ដល់នូវអត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក រួមទាំងគម្រោងថ្មីៗជាច្រើន ដូចជាការរៀបចំពានរង្វាន់ Pre-Season ជាដើម ដែលក្លិបគ្រោងនឹងរៀបចំកាន់តែពិសេស ក្រោយបញ្ចប់រដូវកាលឆ្នាំ២០២៥/២៦ ដើម្បីអបអរសាទរខួប ១០ឆ្នាំផង និងជាការសាទរដល់កិច្ចសហការជាមួយម្ចាស់ឧបត្ថម្ភធំ គឺក្រុមហ៊ុន BS Transportation and Trading ផង៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

2 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

5 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
380
Singapore
83
Germany
62
China
38
Hong Kong
18
France
17
United Kingdom
16
Brazil
15
The Netherlands
13
Canada
9
India
8
Cambodia
8
Indonesia
7
Malaysia
6
Mexico
5
South Korea
5
Italy
5
Belgium
5
Bangladesh
4
Philippines
4
Czechia
4
Sweden
3
Switzerland
3
Vietnam
3
Spain
3
Jamaica
2
Nicaragua
2
Saudi Arabia
2
Israel
2
Uzbekistan
2
Myanmar
2
Algeria
2
Australia
2
Colombia
2
សរុប
774
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន