Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្តម វ៉ាត់ ចំរើន ដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំសិក្ខាសាលា មុនធ្វើម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ដ្រី និងរដ្ឋមន្ដ្រីកីឡាអាស៊ាន

Published on 23-03-2026 1789 មើល

Facebook Twitter or X Instagram

នៅថ្ងៃទី២៣ ខែមីនានេះ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំសិក្ខាសាលាស្ដីពីការរៀបចំផែនការមេអាស៊ានកីឡា ឆ្នាំ២០២៦-២០៣០ នាសប្ដាហ៍ក្រោយ ដែលជាសិក្ខាសាលាយុទ្ធសាស្ដ្រមួយ សម្រាប់កម្ពុជា ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន នាចុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ខាងមុខ។

Uploaded image

ឯកឧត្តមមានប្រសាសន៍ថា សិក្ខាសាលាថ្នាក់តំបន់ខាងលើ នឹងប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែមីនា និងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ស្របតាមលក្ខខណ្ឌតម្រូវរបស់អាស៊ាន ក្នុងនាមម្ចាស់ផ្ទះ ដែលត្រៀមរៀបចំកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន។ ដូច្នេះការងារសំខាន់ ក្រៅពីពិនិត្យលើកម្មវិធីត្រៀមរៀបចំសិក្ខាសាលា អង្គរប្រជុំក៏ពិនិត្យមើលខ្លឹមសារ ឲ្យស្របតាមគោលការណ៍ទាំង ៧ចំណុចរបស់អាស៊ាន ក្នុងការជំរុញឲ្យអប់រំកាយ និងកីឡាក្នុងតំបន់ មានការឯកភាព និងស៊ីចង្វាក់គ្នាក្នុងការអភិវឌ្ឍសុខុមាលភាពប្រជាជន និងការអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់ក្នុងតំបន់ផងដែរ។

Uploaded image

ទន្ទឹមជាមួយគ្នា ឯកឧត្តម វ៉ាត់ ចំរើន ក៏បានរំលេចនូវសំណើរសំខាន់ៗចំនួន ៣ ដែលកម្ពុជាត្រៀមលើកយកមកជជែកពិភាក្សាក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ដើម្បីត្រៀមដាក់ស្នើសុំ ក៏ដូចជាការអនុវត្ត ក្នុងការផ្សព្វផ្សាយឲ្យមានការគាំទ្រពីប្រទេសអាស៊ានផងដែរ រួមមាន៖

Uploaded image

ទី១-ការជំរុញឲ្យអាស៊ានផ្ដោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍកីឡា ដើម្បីសន្ដិភាព ដែលជាយន្ដការរបស់កម្ពុជា ដែលយើងតែងថា «កីឡារស់ក្នុងសន្ដិភាព» ហើយតែងតែលើកតម្កើងសុខសន្ដិភាពក្នុងតំបន់ជាធំ។ យើងបានជំរុញកិច្ចការនេះ ដើម្បីគោរព និងអនុលោមភាពទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សា ការពារ និងចូលរួមការអភិវឌ្ឍនូវទស្សនទាន នៃការរក្សាសន្ដិភាព និងសេចក្ដីសុខរបស់ប្រជាជនក្នុងអាស៊ាន។ នេះជាចំណុចមួយ ដែលយើងនឹងដាក់ឲ្យមានក្នុងកិច្ចពិភាក្សាក្នុងសិក្ខាសាលាកីឡាអាស៊ាន។

Uploaded image

ទី២-ការជំរុញឲ្យមានការផ្លាស់ប្ដូរគ្នា និងជួយគ្នាទៅវិញទៅមក ទៅលើការអភិវឌ្ឍធនធានមនុស្សផ្នែកកីឡាជំនាញ រួមមានផ្នែកវិទ្យាសាស្ដ្រកីឡា ការផ្លាស់ប្ដូរ និងជំរុញស្មារតីនៃការប្រកួតប្រជែងក្នុងស៊ីហ្គេមជាដើម ដោយគោលការណ៍របស់អាស៊ាន បានយកមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍកីឡាស៊ីហ្គេម ទៅជាការជំរុញទឹកចិត្តឲ្យយុវជន និងកីឡាក្នុងអាស៊ាន ចូលរួមចំណែកកសាងនូវសមត្ថភាពរបស់មន្ដ្រី និងអត្តពលិក ដែលជាការផ្ដោតលើការអភិវឌ្ឍធនធានមនុស្ស។

Uploaded image

ទី៣-ការជំរុញឲ្យមានការអនុវត្ត និងសកម្មភាពផ្លូវការលើកដំបូង បន្ទាប់ពីការដាក់ចេញជាគោលការណ៍ នៃការជួយអភិវឌ្ឍន៍ ស្រាវជ្រាវ និងរួមគ្នាដើម្បីជីកកកាយ និងស្ដារឡើងវិញនូវកីឡាប្រពៃណី អត្តសញ្ញាណជាតិរបស់ប្រទេសនីមួយៗក្នុងតំបន់ ដោយផ្ដើមចេញពីកម្ពុជា កំឡុងពេលរៀបចំកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាសអាស៊ាន នាឆ្នាំ២០២៧ និងមានការបង្ហាញនូវយុទ្ធគុនរបស់បណ្ដាប្រទេសអាស៊ានទាំងអស់ នៅតំបន់អង្គរ ខេត្តសៀមរាប។


ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន នាខែតុលា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ក៏ដូចជាកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន នាឆ្នាំ២០២៧ ខាងមុខ នឹងផ្ដល់នូវអត្ថប្រយោជន៍ និងផលចំណេញជាច្រើនដល់កីឡាកម្ពុជា៕

អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

1 ម៉ោងមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

22 ម៉ោងមុន

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

1 សប្តាហ៍មុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
439
Singapore
56
Germany
40
China
35
France
32
United Kingdom
23
Cambodia
13
The Netherlands
10
South Korea
7
Japan
5
Indonesia
5
Australia
5
Hong Kong
5
Finland
4
Sweden
4
Canada
3
Spain
3
Bangladesh
3
South Africa
2
Ireland
2
Austria
2
Brazil
2
Russia
2
New Zealand
2
Norway
2
Turkey
1
Taiwan
1
Malaysia
1
Belgium
1
Togo
1
Vietnam
1
Trinidad and Tobago
1
Mexico
1
Thailand
1
សរុប
722
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.