Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចបវរធិបតីអាចនឹងមានជាថ្មីនៅឆ្នាំក្រោយ ប្រសិនបើវិបត្តិព្រំដែនត្រូវបានដោះស្រាយរួចរាល់

Published on 11-04-2026 3450 មើល

Facebook Twitter or X Instagram

ឯកឧត្ដម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាគុនចម្រុះកម្ពុជាមានប្រសាសន៍ថា ប្រសិនបើវិបត្តិព្រំដែនត្រូវបានដោះស្រាយរួចរាល់ នោះព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចបវរធិបតី អាចនឹងត្រូវបានរៀបចំឡើងសាជាថ្មីនៅឆ្នាំក្រោយ។

Uploaded image

ប្រមុខសហព័ន្ធកីឡាគុនចម្រុះជាតិមានប្រសាសន៍បែបនេះក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់របស់សហព័ន្ធកាលពីរសៀលថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ នាទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខណៈឯកឧត្ដមត្រូវបានផ្ដល់ទំនុកចិត្តបន្តដឹកនាំសហព័ន្ធក្នុងអាណត្តិថ្មី ឆ្នាំ២០២៦-២០៣០។


សូមរំឭកថា ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចបវរធិបតី ត្រូវបានរៀបចំឡើងលើកដំបូងក្នុងឆ្នាំ២០២៤ ដោយមានការចូលរួមពីក្បាច់គុនយ៉ាងច្រើន ជាពិសេសក្បាច់គុនខ្មែរបុរាណ ក្នុងន័យលើកស្ទួយ និងផ្សព្វផ្សាយក្បាច់គុនមរតកជាតិ។ 

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា សហព័ន្ធកីឡាគុនចម្រុះបានធ្វើការងារច្រើនជាមួយរាជរដ្ឋាភិបាល ពិសេសក្រោមការយកចិត្តទុកដាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានជំរុញការងារយុទ្ធគុនចម្រុះខ្មែរបុរាណ ផ្ដល់នូវភាពកក់ក្ដៅ ក្នុងការអភិវឌ្ឍកីឡាគុនចម្រុះជាតិ។

Uploaded image

គួរដឹងដែរថា ក្នុងការបន្តធ្វើជាប្រធានសម្រាប់អាណត្តិថ្មីនៃសហព័ន្ធកីឡាគុនចម្រុះកម្ពុជា ឆ្នាំ ២០២៦-២០៣០ របស់ឯកឧត្ដម វ៉ាត់ ចំរើន អមដោយអនុប្រធាន៤រូប គឺឯកឧត្ដម វ៉ា ស៊ិនភិរម្យ លោកបណ្ឌិត សេង ប៊ុនសុង លោក ម៉ុង សាំងឃុន និង លោក អ៊ួ តារា។

ចំណែកលោក ជឹម ធារ៉ា បន្តតំណែងជាអគ្គលេខាធិការ អមដោយអគ្គលេខាធិការរង៣រូបទៀត៕

Uploaded image

Uploaded imageUploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
64
France
36
Germany
33
China
18
Singapore
13
United Kingdom
8
Japan
8
Poland
7
Hong Kong
4
Indonesia
3
India
3
South Korea
3
The Netherlands
2
Brazil
2
Belgium
1
Norway
1
Cambodia
1
Taiwan
1
Jamaica
1
Canada
1
Kenya
1
សរុប
211
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន