Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

សហព័ន្ធកីឡាគ្រិកឃីតកម្ពុជាប្ដេជ្ញាពង្រីកវិសាលភាពដល់មហាជន និងស្វែងរកការឧបត្ថម្ភគាំទ្រកាន់តែច្រើន

Published on 29-04-2026 3677 មើល

Facebook Twitter or X Instagram

សហព័ន្ធកីឡាគ្រិកឃីតកម្ពុជាបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ ទី៤ និងបន្តអាណត្តិថ្មី ទី៥ ឆ្នាំ២០២៦-២០៣០ នៅព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ 

Uploaded image

ជាលទ្ធផល ឯកឧត្ដម វ៉ាត់ ចំរើន បន្តជាប្រធានដឹកនាំសហព័ន្ធកីឡាគ្រិកឃីតកម្ពុជា សម្រាប់អាណត្តិថ្មីទី៥ ឆ្នាំ ២០២៦-២០៣០។ ក្នុងនោះដែរ លោក ទ្រី សុវណ្ណារ៉ា ទទួលបន្ទុកជាអនុប្រធាន លោក នូ សុផល ជាអគ្គលេខាធិការ លោកស្រី ទឹម ធាវី ជាអគ្គហេរញ្ញិក និងលោក Nirmaljit Singh ជាសមាជិក។

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន មានប្រសាសន៍ថា កីឡាគ្រិកឃីតជាប្រភេទកីឡាអូឡាំពិក និងមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមប្រភេទកីឡាធំៗលើពិភពលោក។ តែនៅប្រទេសកម្ពុជា ការជ្រួតជ្រាបពីកីឡាគ្រិកឃីតនៅមិនទាន់មានភាពទូលំទូលាយ និងយល់ដឹងច្រើនពីសំណាក់មហាជន។ ហេតុដូចនេះហើយបានជាសហព័ន្ធកីឡាគ្រិកឃីតកម្ពុជាក្នុងអាណត្តិថ្មីត្រូវផ្សព្វផ្សាយកាន់តែទូលំទូលាយថែមទៀត និងស្វែងរកការគាំទ្រជាពិសេសពីធុរកិច្ចផ្សេងៗដើម្បីជ្រោមជ្រែងឱ្យបានរីកចម្រើន។ 

Uploaded image

ឯកឧត្ដមប្រមុខសហព័ន្ធបានបង្ហាញពីការលំបាកមួយចំនួនទៀតដែរថា ដោយសារតែកីឡាគ្រិកឃីត គឺជាកីឡាលេងជាក្រុម ដូច្នេះត្រូវការចំណាយច្រើនទាំងទៅលើទីលាន ការហ្វឹកហាត់ និងប្រកួត ជាដើម។ ទន្ទឹមនឹងនេះ ដំណើរការរៀបចំសព្វថ្ងៃក៏មានការចូលរួមអភិវឌ្ឍពីជនបរទេសដែលមានជំនាញ និងបច្ចេកទេសខ្ពស់ក្នុងកីឡាគ្រិកឃីតនេះដែរ ដោយបានរួមចំណែកក្នុងការស្វែងរកការឧបត្ថម្ភគាំទ្រផ្សេងៗ។  

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន បានបន្តទៀតថា ការងារចំពោះមុខមួយទៀត គឺស្វែងរកទីលានសម្រាប់ការហ្វឹកហាត់ និងប្រកួត។ ជាក់ស្ដែង បច្ចុប្បន្នសហព័ន្ធកីឡាគ្រិកឃីតកម្ពុជាកំពុងពិភាក្សាជាមួយភាគីពហុកីឡដ្ឋានជាតិមរតកតេជោដើម្បីបោះទីតាំងហ្វឹកហាត់ និងប្រកួតនៅទីនោះ។ ជាមួយគ្នានេះ ការបង្ហាត់បង្រៀនដល់សិស្សានុសិស្សក៏ស្ថិតក្នុងបេសកកម្មនៃការពង្រីកវិសាលភាពរបស់សហព័ន្ធ។


សូមរំឭកថា កីឡាគ្រិកឃីតកម្ពុជាដណ្ដើមមេដាយមាស៣គ្រឿង និងមេដាយប្រាក់១គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣៕

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
64
France
36
Germany
33
China
18
Singapore
13
United Kingdom
8
Japan
8
Poland
7
Hong Kong
4
Indonesia
3
India
3
South Korea
3
The Netherlands
2
Brazil
2
Belgium
1
Norway
1
Cambodia
1
Taiwan
1
Jamaica
1
Canada
1
Kenya
1
សរុប
211
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន