Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ក្រុមសាកលវិទ្យាល័យវេស្ទើនគ្រងជើងឯកប្រភេទកីឡាវាយសីប្រចាំព្រឹត្តិការណ៍កីឡាឧត្ដមសិក្សា ២០២៦

Published on 13-06-2026 2538 មើល

Facebook Twitter or X Instagram

ក្រោយដំណើរការអស់រយៈពេល៣ថ្ងៃ ការប្រកួតកីឡាវាយសីប្រចាំព្រឹត្តិការណ៍កីឡាឧត្ដមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ បានបិទបញ្ចប់ជាផ្លូវការហើយនៅទីលានកីឡាវាយសីនៃពហុកីឡដ្ឋានជាតិអូឡាំពិក នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា នេះ។

ជាលទ្ធផលក្រុមសាកលវិទ្យាល័យវេស្ទើន ដណ្ដើមបានមេដាយសរុប៦គ្រឿង ដែលមានមាស៣គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ ១គ្រឿង សរុប៦គ្រឿង ឈរលើគេក្នុងតារាងមេដាយសរុប។ ចំណាត់ថ្នាក់លេខ២បានទៅលើក្រុមវិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលបានមេដាយមាស១ និងប្រាក់៣ សរុប៤គ្រឿង។
Uploaded imageវិទ្យាស្ថាន ខេមអេដ ឈរនៅលេខ៣ បានមេដាយមាស១ និងសំរឹទ្ធ ១ សរុប២គ្រឿង។ ជាមួយគ្នានេះ ក្រុមសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ទទួលបានមេដាយសំរឹទ្ធ២គ្រឿង និង សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ទទួលបានមេដាយសំរឹទ្ធ១គ្រឿង។ ក្រៅពីនេះ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកទេសវិទ្យាកម្ពុជា និងសាកលវិទ្យាលល័យពុទ្ធិសាស្ត្រ ពុំទទួលបានមេដាយឡើយ។

បើតាមរបាយការណ៍ ឯកឧត្ដម កែវ រស់ អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា ការប្រកួតកីឡាវាយសីប្រចាំព្រឹត្តិការណ៍កីឡាឧត្ដមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ មានសាកលវិទ្យាល័យ និងវិទ្យាស្ថានចូលរួមចំនួន៨ និងកីឡាករ កីឡាការិនីសរុប៦៨នាក់ ប្រកួតប្រជែងលើ៥វិញ្ញាសា គឺ វាយគូបុរស វាយគូនារី វាយគូចម្រុះបុរសនារី វាយទោលបុរស និងវាយទោលនារី។
Uploaded imageឆ្លៀតក្នុងឱកាសនៃពិធីបិទការប្រកួតនេះដែរ ឯកឧត្ដម កុសល សុវណ្ណវិសាល អនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានផ្ដាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ ទោះបីដណ្ដើមបានមេដាយក្ដី ឬមិនបានក្ដី ត្រូវតែប្ដេជ្ញាចិត្តហ្វឹកហាត់ឱ្យបានទៀងទាត់ជាប្រចាំ ដើម្បីអភិវឌ្ឍខ្លួនក្លាយជាកីឡាករឆ្នើមមានសិទ្ធផលខ្ពស់ ក្នុងការប្រកួតលក្ខណៈជាតិ និងអន្តរជាតិ ដណ្ដើមយកមេដាយមាសជូនជាតិមាតុភូមិជាបន្តទៀត៕

Uploaded image

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
40
France
34
Germany
28
China
18
Singapore
7
United Kingdom
6
Poland
5
Hong Kong
3
India
2
The Netherlands
2
South Korea
2
Brazil
1
Belgium
1
Japan
1
Indonesia
1
សរុប
151
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន