Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្តម ជា បូរ៉ា៖ MOU រវាង Chhun On Golf Resort និង PGA ជាជំហានសំខាន់ក្នុងការផលិតធនធានកីឡាវាយកូនគោលកម្ពុជា

Published on 20-06-2026 21 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ ឯកឧត្តម ជា បូរ៉ា អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាង សមាគមកីឡាវាយកូនគោលអាជីព (PGA) និង Chhun On Golf Resort ដើម្បីរួមគ្នាអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកីឡាវាយកូនគោលកម្ពុជា ឆ្ពោះទៅកាន់ស្តង់ដារអន្តរជាតិ នាពេលអនាគត។

Uploaded image

ក្នុងឱកាសនោះ ឯកឧត្តម ជា បូរ៉ា បានចាត់ទុកកិច្ចសហការនេះថា ជាជំហានថ្មីដ៏សំខាន់មួយសម្រាប់វិស័យកីឡាវាយកូនគោលកម្ពុជា ដែលនឹងជួយពង្រឹងការអភិវឌ្ឍធនធានកីឡាករ កីឡាការិនី និងយុវជនថ្នាល ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ។


ឯកឧត្តមបានបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូជាមួយ PGA មិនត្រឹមតែផ្តល់ឱកាសក្នុងការនាំយកអ្នកជំនាញ និងកម្មវិធីបណ្តុះបណ្តាលកម្រិតអន្តរជាតិមកកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយទាក់ទាញព្រឹត្តិការណ៍កីឡាវាយកូនគោលធំៗ និងភ្ញៀវទេសចរកីឡាវាយកូនគោលពីជុំវិញពិភពលោកមកកាន់កម្ពុជាផងដែរ។

Uploaded image

ចំពោះ Chhun On Golf Resort ដែលមានផ្ទៃដីជិត ១០០ហិកតា និងត្រូវបានរចនាឡើងដោយបញ្ចូលអត្តសញ្ញាណស្ថាបត្យកម្មខ្មែរ ត្រូវបានចាត់ទុកថា ជាទីលានវាយកូនគោលមួយដែលមានសក្តានុពល និងស្តង់ដារអន្តរជាតិ។ ការចាប់ដៃគូជាមួយ PGA នាពេលនេះ ក៏ជាការបង្ហាញទៅកាន់សហគមន៍កីឡាវាយកូនគោលពិភពលោកថា កម្ពុជា មានសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍កីឡាវាយកូនគោលកម្រិតអន្តរជាតិផងដែរ។


ជំហានដំបូងនៃកិច្ចសហការនេះ នឹងផ្តោតលើការនាំយកគ្រូបង្វឹក និងអ្នកជំនាញកីឡាវាយកូនគោលលំដាប់ពិភពលោកមកបណ្តុះបណ្តាលដល់កីឡាករ កីឡាការិនី និងយុវជនថ្នាលកម្ពុជា ដើម្បីលើកកម្ពស់ជំនាញបច្ចេកទេស និងសមត្ថភាពប្រកួតប្រជែងឱ្យកាន់តែប្រសើរ។

Uploaded image

លោក Duncan Rougvie ប្រធានផ្នែកពាណិជ្ជកម្មរបស់ PGA បានមានប្រសាសន៍ថា PGA នឹងបន្តពិភាក្សាជាមួយ Chhun On Golf Resort និងសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ដើម្បីវាយតម្លៃតម្រូវការជាក់ស្តែង សំដៅរៀបចំផែនការនាំយកគ្រូបង្វឹកជំនាញអន្តរជាតិមកបណ្តុះបណ្តាលអត្តពលិកវ័យក្មេង និងពង្រឹងគុណភាពគ្រូបង្វឹកកម្ពុជា។


លោកបានបន្ថែមថា PGA មានបំណងជួយបង្កើនសមត្ថភាពអត្តពលិកកម្ពុជា ឱ្យអាចប្រកួតប្រជែងក្នុងកម្រិតខ្ពស់ជាងមុន និងមានលទ្ធភាពចូលរួមព្រឹត្តិការណ៍អន្តរជាតិនានា។ ទន្ទឹមនឹងនេះ PGA ក៏សិក្សាពីលទ្ធភាពនាំយកព្រឹត្តិការណ៍កីឡាវាយកូនគោលដែលមានការទទួលស្គាល់ជាអន្តរជាតិ មករៀបចំនៅកម្ពុជានាពេលអនាគតផងដែរ។

ដោយឡែក ឧកញ៉ា ឈុន ចេតនា អគ្គនាយក Chhun On Golf Resort បានលើកឡើងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយ PGA គឺជាជំហានដ៏មានសារៈសំខាន់ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់កេរ្តិ៍ឈ្មោះវិស័យកីឡាវាយកូនគោលកម្ពុជាទៅកាន់ពិភពលោក។

Uploaded image

ឧកញ៉ាបានបញ្ជាក់ថា ទោះបីកម្ពុជាទើបចាប់ផ្តើមអភិវឌ្ឍវិស័យកីឡាវាយកូនគោលក្នុងរយៈពេលមិនយូរប៉ុន្មានក៏ដោយ ប៉ុន្តែកម្ពុជាបានបង្ហាញពីសមត្ថភាពក្នុងការបង្កើតទីលានវាយកូនគោលដែលមានគុណភាព និងស្តង់ដារអន្តរជាតិ។


 កិច្ចសហការជាមួយ PGA នឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយក្នុងការអភិវឌ្ឍវិស័យកីឡាវាយកូនគោលកម្ពុជា តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការពង្រឹងសមត្ថភាពកីឡាករ និងការបង្កើតឱកាសឱ្យអត្តពលិកកម្ពុជាឈានទៅប្រកួតប្រជែងលើឆាកអន្តរជាតិនាពេលអនាគត៕

អត្ថបទពាក់ព័ន្ធ

ផ្ដើមពីក្ដីស្រមៃចង់ជិះយន្តហោះទៅប្រកួតនៅក្រៅប្រទេស ហេង វុទ្ធី តស៊ូរហូតក្លាយជាកីឡា...

3 ថ្ងៃមុន

ក្រុមសាកលវិទ្យាល័យវេស្ទើនគ្រងជើងឯកប្រភេទកីឡាវាយសីប្រចាំព្រឹត្តិការណ៍កីឡាឧត្ដមសិក...

1 សប្តាហ៍មុន

អាស៊ីអឺរ៉ុប ក្រសោបបានមេដាយច្រើនជាងគេក្នុងកីឡាហែលទឹកឧត្ដមសិក្សា ២០២៦

1 សប្តាហ៍មុន

សាកលវិទ្យាល័យចំនួន៦ចូលរួមប្រកួតកីឡាការ៉ាតេឧត្ដមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
313
Singapore
135
Germany
51
France
20
Brazil
14
South Korea
12
China
12
Hong Kong
11
Vietnam
11
Japan
7
United Kingdom
6
The Netherlands
5
Cambodia
5
Poland
5
Argentina
4
Iraq
4
Ireland
3
Indonesia
3
Venezuela
3
Luxembourg
2
Chile
2
Sweden
2
Italy
2
Ecuador
2
Uzbekistan
2
Czechia
2
Azerbaijan
2
Belgium
2
Thailand
2
Pakistan
1
Kenya
1
Nigeria
1
Puerto Rico
1
Jamaica
1
សរុប
666
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.