Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

យុត បញ្ញាសាមែន ធនធានកីឡាយូដូឆ្នើមវ័យ១៤ឆ្នាំបេក្ខភាពត្រៀមជម្រុះអូឡាំពិក LA 2028

Published on 23-06-2026 1718 មើល

Facebook Twitter or X Instagram

ពន្លកកីឡាយូដូវ័យក្មេង យុត បញ្ញាសាមែន បានចូលហ្វឹកហាត់កីឡាប្រយុទ្ធមួយនេះរយៈពេល៣ឆ្នាំមកហើយ ដោយចង់ដើរតាមគន្លងម្ដាយមីងរបស់ខ្លួន គឺកញ្ញា ហេង លីលី ដែលជាម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម២០២៣ និងជាគ្រូបង្វឹកថ្នាលកីឡាយូដូជម្រើសជាតិ។

មិនធ្លាប់បានហ្វឹកហាត់កីឡាណាពីមុនមកសោះ ការឈានជើងចូលកីឡាយូដូនេះពិតជាលំបាកសម្រាប់យុវតីវ័យ១៤ឆ្នាំរូបនេះ ជាពិសេសការហ្វឹកហាត់ខ្លាំងៗ តែការខិតខំប្រឹងប្រែងអត់ធ្មត់ ប៉ុន្មានខែក្រោយមក បានធ្វើឱ្យនាងអាចសម្របខ្លួនបានល្អ។ សាមែន ប្រាប់ថា ការហ្វឹកហាត់កីឡាយូដូនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីឪពុកម្ដាយ ព្រោះអាចផ្ដល់នូវសុខភាពល្អ រាងកាយមាំមួន និងចោលទម្លាប់មិនល្អមួយចំនួន ដូចជាការចំណាយពេលច្រើនលើការលេងទូរសព្ទ ជាដើម។
Uploaded imageក្នុងរយៈពេល៣ឆ្នាំមកនេះ យុត បញ្ញាសាមែន ធ្លាប់បានឈ្នះមេដាយមាសកីឡាយូដូថ្នាក់ជាតិចំនួន៣ដងជាប់គ្នាតែម្ដង គឺ ឆ្នាំ២០២៣ ២០២៤ និង ២០២៥។ យុវតីមានកំណើតនៅរាជធានីភ្នំពេញបង្ហើបថា ក្ដីស្រមៃរបស់ខ្លួន គឺចង់ឈ្នះមេដាយមាសកីឡាយូដូប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងឈានទៅប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកសម្រាប់ជាតិមាតុភូមិ។

យុត បញ្ញាសាមែន ត្រូវបានខេមរៈសហព័ន្ធយូដូជ្រើសរើសជាបេក្ខភាពសម្រាប់ការជម្រុះយកសិទ្ធិពេញលេញទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក នៅ Los Angeles សហរដ្ឋអាមេរិក ឆ្នាំ២០២៨។ សិស្សថ្នាក់ទី៨រូបនេះទទួលស្គាល់ពីការលំបាកក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាចម្រុះដ៏ធំជាងគេបង្អស់លើលោកនេះ ព្រោះមានអ្នកខ្លាំងៗច្រើនដែលត្រូវប្រឈម។ ប៉ុន្តែនាងអះអាងថា នឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសម្រេចឱ្យបាននូវក្ដីស្រមៃធំធេងមួយនេះ។
Uploaded imageទន្ទឹមនឹងនេះ សាមែន បានលើកទឹកចិត្តដល់យុវជនចូលរួមលេងកីឡាឱ្យបានច្រើនដើម្បីទទួលបានសុខភាព និងអាចក្លាយជាអ្នកកីឡាដ៏ឆ្នើមជួយយកកិត្តិយសជូនប្រទេសជាតិ។

សូមជម្រាបជូនថា កីឡាការិនីវ័យក្មេង យុត បញ្ញាសាមែន ក៏នឹងចូលរួមទិវាអូឡាំពិក និង វេទិកាអត្តពលិកជាតិ នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ នាពហុកីឡដ្ឋានជាតិមរតកតេជោ៕

Uploaded image

អត្ថបទពាក់ព័ន្ធ

កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍ប្រដាល់អន្តរជាតិ “ភិមានអាកាស KUN KHMER × FIGHT CLU...

7 ម៉ោងមុន

ឯកឧត្ដម លី កុសល តំណាងប្រធាន NOCC ចូលរួមពិធីបិទកីឡាអាស៊ី ២០២៦

1 សប្តាហ៍មុន

ឯកឧត្ដម វ៉ាត់ ចំរើន ៖ កម្ពុជាដើរទៅមុខយ៉ាងរលូននៅ Asian Games

2 សប្តាហ៍មុន

ប្រតិភូកម្ពុជាចូលរួមពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ នៅទីក្រុង...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
609
Singapore
102
Germany
66
United Kingdom
63
Cambodia
61
China
46
France
42
Brazil
32
Japan
23
Australia
15
The Netherlands
15
India
12
Hong Kong
12
South Korea
9
Netherlands
8
Spain
7
Sweden
7
Argentina
7
Vietnam
7
Switzerland
7
Belgium
6
Canada
6
Colombia
5
Russia
5
Indonesia
4
Bangladesh
4
Mexico
4
Thailand
4
New Zealand
4
Ireland
3
Philippines
3
Italy
3
Ukraine
3
Peru
3
សរុប
1252
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន