Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

អបអរសាទរ! មន្ត្រីNOCC ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតបច្ចេកទេសសង្គ្រោះ ប្រទេសចិន

Published on 30-06-2026 2238 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ មន្ត្រីរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោលើឆាកអន្តរជាតិ ដោយលោក សំ ពិសិដ្ឋ តំណាងឱ្យក្រុម Varman ដណ្ដើមបាន ចំណាត់ថ្នាក់លេខ១ ក្នុងវិញ្ញាសាឯកត្តជន ការបោះខ្សែសង្គ្រោះបញ្ចូលគោលដៅ (Rope Throwing Accuracy) នៃកម្មវិធី The 6th Cloud Mountain Rescue Technology Competition Exchange Event ដែលរៀបចំឡើងនៅទីក្រុង Kunming សាធារណរដ្ឋប្រជាមានិតចិន។
Uploaded imageសមិទ្ធផលនេះ គឺជាមោទនភាពមួយសម្រាប់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងបានឆ្លុះបញ្ចាំងពីសមត្ថភាព បច្ចេកទេស និងការត្រៀមខ្លួនយ៉ាងមានប្រសិទ្ធភាពរបស់មន្ត្រីកម្ពុជាក្នុងវិស័យសង្គ្រោះ។
Uploaded imageគួរបញ្ជាក់ថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជូនមន្ត្រីចំនួន ៧រូប ទៅចូលរួមវគ្គបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធន៍រយៈពេល ១សប្ដាហ៍ ចាប់ពីថ្ងៃទី ២៤ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន។

លោក ពៅ ម៉េងគ័ង ប្រធានប្រតិភូដឹកនាំក្រុមកម្ពុជា បានឱ្យដឹងថា ការចូលរួមវគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ ១-ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការងារសង្គ្រោះរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ ២-បង្កើនចំណេះដឹង និងជំនាញបច្ចេកទេសពាក់ព័ន្ធនឹងការងារជួយសង្គ្រោះ។ ៣-ការផ្លាស់ប្ដូរបទពិសោធន៍លើការងារសង្គ្រោះ ទាំងក្នុងតំបន់ភ្នំ និងលើផ្ទៃទឹក។
Uploaded image

លោកបានបន្ថែមថា ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ នឹងក្លាយជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍសមត្ថភាពមន្ត្រីកម្ពុជា និងរួមចំណែកលើកកម្ពស់ការងារ សង្គ្រោះឱ្យកាន់តែមានប្រសិទ្ធភាពនាពេលអនាគត។

ជាមួយគ្នានេះដែរ ប្រតិភូកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានផ្តល់ឱកាស និងគាំទ្រការបញ្ជូនមន្ត្រីចូលរួមវគ្គបណ្ដុះបណ្ដាលអន្តរជាតិនេះ ដែលមិនត្រឹមតែបង្កើនសមត្ថភាពជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់កិត្យានុភាព និងមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិផងដែរ។
Uploaded image
Uploaded image

អត្ថបទពាក់ព័ន្ធ

កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍ប្រដាល់អន្តរជាតិ “ភិមានអាកាស KUN KHMER × FIGHT CLU...

7 ម៉ោងមុន

ឯកឧត្ដម លី កុសល តំណាងប្រធាន NOCC ចូលរួមពិធីបិទកីឡាអាស៊ី ២០២៦

1 សប្តាហ៍មុន

ឯកឧត្ដម វ៉ាត់ ចំរើន ៖ កម្ពុជាដើរទៅមុខយ៉ាងរលូននៅ Asian Games

2 សប្តាហ៍មុន

ប្រតិភូកម្ពុជាចូលរួមពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ នៅទីក្រុង...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
614
Singapore
102
Germany
66
United Kingdom
64
Cambodia
61
China
46
France
42
Brazil
32
Japan
23
Australia
15
The Netherlands
15
India
12
Hong Kong
12
South Korea
9
Netherlands
8
Spain
7
Sweden
7
Argentina
7
Vietnam
7
Switzerland
7
Belgium
6
Canada
6
Colombia
5
Russia
5
Indonesia
4
Bangladesh
4
Mexico
4
Thailand
4
New Zealand
4
Ireland
3
Philippines
3
Italy
3
Ukraine
3
Peru
3
សរុប
1258
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន