Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

NOCC បញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដល់មន្ត្រី និងគ្រូកីឡា ២៤រូប នៅខេត្តក្រចេះ

Published on 10-09-2026 1578 មើល

Facebook Twitter or X Instagram

ក្រចេះ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំវគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពី «រដ្ឋបាលកីឡា» ប្រចាំឆ្នាំ២០២៦ ជូនដល់សិក្ខាកាមចំនួន ២៤រូប ដែលជាមន្ត្រី និងគ្រូកីឡា កំពុងបម្រើការងារនៅខេត្តក្រចេះ ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែករដ្ឋបាលកីឡា ព្រមទាំងពង្រឹងសមត្ថភាពដឹកនាំ និងគ្រប់គ្រង ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡានៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

Uploaded image

វគ្គសិក្សានេះ មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានផ្ដល់នូវចំណេះដឹង និងបទពិសោធន៍សំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រង និងអភិវឌ្ឍវិស័យកីឡា។ ពិធីបិទវគ្គសិក្សា បានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម ណយ ផាណា ទីប្រឹក្សាប្រចាំការ តំណាងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

Uploaded image

មានប្រសាសន៍ក្នុងពិធីបិទ ឯកឧត្តម ណយ ផាណា បានគូសបញ្ជាក់ថា តាមរយៈការសិក្សារយៈពេល ៤ថ្ងៃ វគ្គសិក្សានេះបានផ្ដល់នូវមេរៀនសំខាន់ៗជាច្រើន ដោយក្រៅពីការសិក្សាអំពីប្រវត្តិ និងរចនាសម្ព័ន្ធដឹកនាំរបស់ចលនាអូឡាំពិកអន្តរជាតិ សិក្ខាកាមក៏ទទួលបានចំណេះដឹងពាក់ព័ន្ធនឹង អភិបាលកិច្ចល្អ វេជ្ជសាស្ត្រកីឡា និងការរៀបចំព្រឹត្តិការណ៍កីឡា ផងដែរ។

Uploaded image

ឯកឧត្តមបានបន្ថែមថា ចំណេះដឹងដែលទទួលបានពីវគ្គសិក្សានេះ នឹងជួយពង្រឹងសមត្ថភាពដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រី និងគ្រូកីឡា ដើម្បីយកទៅអនុវត្តជាក់ស្ដែងក្នុងការងារ និងចូលរួមជំរុញសកម្មភាពកីឡានៅខេត្តក្រចេះ ឱ្យកាន់តែមានការរីកចម្រើន និងប្រសិទ្ធភាព។


វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពី «រដ្ឋបាលកីឡា» គឺជាផ្នែកមួយនៃការគាំទ្ររបស់ចលនាអូឡាំពិក ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកីឡា តាមរយៈការផ្ដល់ចំណេះដឹង បង្កើនសមត្ថភាព និងលើកកម្ពស់គុណភាពការងាររដ្ឋបាលកីឡានៅថ្នាក់មូលដ្ឋាន។

អត្ថបទពាក់ព័ន្ធ

កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍ប្រដាល់អន្តរជាតិ “ភិមានអាកាស KUN KHMER × FIGHT CLU...

7 ម៉ោងមុន

ឯកឧត្ដម លី កុសល តំណាងប្រធាន NOCC ចូលរួមពិធីបិទកីឡាអាស៊ី ២០២៦

1 សប្តាហ៍មុន

ឯកឧត្ដម វ៉ាត់ ចំរើន ៖ កម្ពុជាដើរទៅមុខយ៉ាងរលូននៅ Asian Games

2 សប្តាហ៍មុន

ប្រតិភូកម្ពុជាចូលរួមពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ នៅទីក្រុង...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
614
Singapore
102
Germany
66
United Kingdom
63
Cambodia
61
China
46
France
42
Brazil
32
Japan
23
Australia
15
The Netherlands
15
India
12
Hong Kong
12
South Korea
9
Netherlands
8
Spain
7
Sweden
7
Argentina
7
Vietnam
7
Switzerland
7
Belgium
6
Canada
6
Colombia
5
Russia
5
Indonesia
4
Bangladesh
4
Mexico
4
Thailand
4
New Zealand
4
Ireland
3
Philippines
3
Italy
3
Ukraine
3
Peru
3
សរុប
1257
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន