Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

KOREAN AMBASSADOR’S CUP នឹងរួមចំណែកផលិតបានធនធានឆ្នើមៗឆ្ពោះទៅកីឡាយុវជនអាស៊ីឆ្នាំ២០២៩

Published on 15-09-2025 577 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ បានថ្លែងលើកឡើងថា ការប្រកួត KOREAN AMBASSADOR’S CUP ក្រោមការឧបត្ថម្ភពីប្រទេសកូរ៉េ ដែលបានរៀបចំជារៀងរាល់ឆ្នាំនេះ ពិតជាផ្តល់ឱកាសដល់អត្តពលិកតេក្វាន់ដូមកពីបណ្តាក្លឹបរាជធានីខេត្ត អាចបញ្ចេញសមត្ថភាពទេពកោសល្យបច្ចេកទេស និងផ្សព្វផ្សាយក្បាច់គុនតេក្វាន់ដូ  ដល់សាធារណៈជនដើម្បីឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។


ការថ្លែងរបស់ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងលើកឡើង នាឱកាសបិទការប្រកួតកីឡាក្វាន់ដូ KOREAN AMBASSADOR’S CUP 2025 នាអាគារបូយ៉ុង ក្នុងពហុកីឡដ្ឋានជាតិ។

ក្នុងគោលដៅពង្រឹងសមត្ថភាពឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន ជំរុញឱ្យកីឡាករ កីឡាការិនីវ័យក្មេងទាំងអស់ បន្តខិតខំប្រឹងប្រែង ហ្វឹកហាត់ ប្រកាន់ភ្ជាប់នូវវិន័យឱ្យបានល្អដើម្បីនាំយកនូវកិតិ្តយសជូនជាតិក្នុងពេលយើងទទួលធ្វើជាម្ចាស់ផ្ទះ។បន្ថែមពីនេះទៀត ការប្រកួតក្នុងឆ្នាំ២០២៥នេះ ក៏ជាការប្រកួតដ៏សំខាន់ ដើម្បីលើកទឹកចិត្តដល់អត្តពលិកតេក្វាន់ដូកម្ពុជា ហើយ ក៏ជាឱកាសវ៉ាស់ស្ទង់វាយតម្លៃកម្រិតបច្ចេកទេសបន្ថែមទៀត ដើម្បីស្វែងរកនូវទេពកោសល្យពិតប្រាកដ របស់ កីឡាករ កីឡាការិនី និងគ្រូបង្វឹកឆ្នើមៗលើប្រភេទកីឡាតេក្វាន់ដូ។កាន់តែពិសេស ជាងនេះបន្ថែមទៀត ការប្រកួតនៅក្នុងឆ្នាំនេះ បានជួយយ៉ាងខ្លាំងលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការណ៍ជាចម្បង ដើម្បីមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌កម្ពុជានិងកូរ៉េ។ 


ទន្ទឹមជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន រំពឹងជឿជាក់ថា កីឡាករកីឡាការិនីដែលឈ្នះបានជ័យលាភី ក្នុងការប្រកួតពានរង្វាន់មួយនេះ នឹងខិតខំហ្វឹកហាត់ដុសខាត់សមត្ថភាពបន្ថែមទៀត ដើម្បីជាការលើកកម្ពស់វិស័យកីឡាតេក្វាន់ដូឱ្យកាន់តែផុសផុលនៅកម្ពុជា។

លោក ឆយ យ៉ុងសុក គ្រូបង្វឹកកីឡាតេក្វាន់ដូជម្រើសជាតិ ដែលជាជនជាតិកូរ៉េ បានបញ្ជាក់យ៉ាងដូច្នេះថា  ការប្រកួត       តេក្វាន់ដូពានរង្វាន់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ឆ្នាំ២០២៥មាន ប្រតិភូ  គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចូលរួមសរុបចំនួន ១៥០នាក់(ស្រី ១២៦នាក់)      ដោយមានក្លិបចូលរួមសរុប ២២ក្លិប មកពីរាជធានី-ខេត្តចំនួន ០៤ ក្នុងនោះមាន៖ ភ្នំពេញ កំពង់ឆ្នាំង បាត់ដំបង និងរតនគិរី ដោយធ្វើការប្រកួតលើវិញ្ញាសាសរុបចំនួន ៣៧ វិញ្ញាសា ក្នុងនោះមាន៖មេគុន  ៣៦ វិញ្ញាសា  និងសម្តែងស្នៀត  ០១ វិញ្ញាសា។


សូមបញ្ជាក់ផងដែរ ការប្រកួតពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានចាប់ផ្តើម    តាំងពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
168
Germany
54
France
49
Singapore
40
China
28
United Kingdom
18
Hong Kong
10
Poland
10
Japan
9
Indonesia
6
Brazil
6
India
4
The Netherlands
4
South Korea
3
Belgium
2
Taiwan
2
Switzerland
2
Colombia
1
Saudi Arabia
1
Tunisia
1
Argentina
1
Morocco
1
Malaysia
1
Kenya
1
Canada
1
Jamaica
1
Cambodia
1
Norway
1
សរុប
426
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន