Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

វគ្គរដ្ឋបាលកីឡារួមចំណែកក្នុងពន្លឿនសហព័ន្ធកីឡាជាតិឱ្យមានសក្កានុពល

Published on 16-09-2025 607 មើល

Facebook Twitter or X Instagram

មន្រ្តីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លើកឡើងថា វគ្គរដ្ឋបាលកីឡាជាផ្នែកមួយរួមចំណែកក្នុងការពន្លឿនជួយឱ្យសហព័ន្ធកីឡាជាតិមានសក្កានុពល។


 លោក ឯម ហៀង ទីប្រក្សាប្រចាំការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង គណៈគ្រប់គ្រងវគ្គរដ្ឋបាលកីឡា បានថ្លែង លើកឡើងថា វគ្គរដ្ឋបាលកីឡា គឺជាផ្នែកមួយដែលមានសារៈសំខាន់ខ្លាំងណាស់ចំពោះផែនការអភិវឌ្ឍសហព័ន្ធកីឡាជាតិឈានទៅរកសក្កានុពល ព្រោះវគ្គនេះ គឺផ្តល់ជូនតែសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសរបស់សហព័ន្ធកីឡាជាតិតែប៉ុណ្ណោះ។ ក្នុងន័យនេះ លោកចង់បញ្ជាក់ថា ផែនការអភិវឌ្ឍនៅក្នុងសហព័ន្ធកីឡាជាតិចាំបាច់ណាស់ថ្នាក់ដឹកនាំក៏ដូចជាមន្រ្តីបច្ចេកទេសយល់ដឹងបានកាន់តែច្បាស់ផែនការដឹកនាំ ដើម្បីទម្រង់ទិសឱ្យសហព័ន្ធរបស់ខ្លួនក្លាយជាសហ័ន្ធមួយរីកចម្រើន និងមានគុណភាព។ 

Uploaded image


ការលើកឡើងរបស់ គណៈគ្រប់គ្រងវគ្គរូបនេះ បានធ្វើឡើង នៅក្នុងបទសម្ភាសន៍ ប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា ក្រោយបញ្ចប់ បទបង្ហាញថ្ងៃដំបូងនៃវគ្គរដ្ឋបាលកីឡា នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។


លោក ឯម ហៀង បានពន្យល់ទៀតថា វគ្គសិក្សាសាមគ្គីអូឡាំពិក គឺជាគម្រោងឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិកអន្តរជាតិ មានគោលដៅបណ្តុះបណ្តាលបង្កើនចំណេះដឹងថ្នាក់ដឹកនាំ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសកីឡា ហើយនៅក្នុងការសិក្សាបានផ្តោតសំខាន់ទៅលើ៤ចំណុចធំៗមានដូចជា៖ ១.វេជ្ជសាស្រ្តកីឡា ដើម្បីយល់ដឹងអំពីវិធីការពារ និងបង្កាគ្រោះថ្នាក់ពេលហ្វឹកហាត់និងប្រកួត ពិសេស គឺការយល់ដឹងពីការសង្រ្គោះបឋម។២. ការរៀបចំព្រឹត្តិការណ៍កីឡា ដើម្បីឱ្យអ្នករៀបចំយល់ដឹងលើការរៀបចំនិងយល់ដឹងនូវរូបមន្តប្រកួត។៣. សារធាតុដូពីងដែលជាសារធាតុហាមឃាត់ក្នុងវិស័យកីឡា ដើម្បីយល់ដឹងរួចនាំយកទៅផ្សព្វផ្សាដល់កីឡាករកីឡាការិនី។៤. គុណធម៌ក្នុងវិស័យកីឡា ដែលជាមូលរដ្ឋានគ្រឹះនៅក្នុងចលនាកីឡាអូឡាំពិកកម្ពុជា មានដូចជា ការលេង និងប្រកួតដោយយុត្តិធម៌ និងផែនការហ្វឹកហាត់សម្រាប់កីឡាករកម្រិតខ្ពស់។


គួរដឹងដែរថា វគ្គរដ្ឋបាលកីឡាដែលរៀបចំដោយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានេះ ចាប់ផ្តើមពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២៥ ដែលមានសិក្ខាកាម ដែលជា ថ្នាក់ដឹកនាំ និងជាមន្រ្តីបច្ចេកទេសក្នុងសហព័ន្ធកីឡាជាតិចូលរួមចំនួន៥៧នាក់ ។


ទៀតសោធវគ្គនេះ បង្រៀនដោយអ្នកជំនាញកីឡាចំនួន៦រូប មានដូចជា ឯកឧត្តមព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សារឿន ប្រធានបទវេជ្ជសាស្រ្តកីឡា. លោក ព្រុំ វណ្ណរឿន ប្រធានបទ កម្ពុជាប្រឆាំងដូប៉ា.លោក ឯមហៀង ប្រធានបទរៀបចំព្រឹត្តិការណ៍ និងរូបមន្តប្រកួត. ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានបទ ចលនាអូឡាំពិក. ឯកឧត្តម ណយ ផាណា ប្រធានបទ ការកំណត់អត្តសញ្ញាណទេពកោលសល្យឬនិស្ស័យកីឡាករ ផែនការធ្វើដំណើររបស់គណៈប្រតិភូ. ឯកឧត្តម វ៉ាត់ ចំរើន ប្រធានបទ រចនាសម្ព័ន្ធវិស័យកីឡាជាតិ .ផែនការកម្មវិធីហ្វឹកហាត់.ភាពជាអ្នកដឹកនាំ . និងអត្ថប្រយោជន៍អប់រំកាយនិងកីឡា និងឥទ្ធិពលព្រឹត្តិការណ៍កីឡាក្នុងសង្គមជាតិ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
168
Germany
54
France
49
Singapore
40
China
28
United Kingdom
18
Hong Kong
10
Poland
10
Japan
9
Indonesia
6
Brazil
6
India
4
The Netherlands
4
South Korea
3
Belgium
2
Taiwan
2
Switzerland
2
Colombia
1
Saudi Arabia
1
Tunisia
1
Argentina
1
Morocco
1
Malaysia
1
Kenya
1
Canada
1
Jamaica
1
Cambodia
1
Norway
1
សរុប
426
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន