Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

អ្នកជំនាញកីឡាលើកទម្ងន់សហ័ន្ធអន្តរជាតិបង្ហាញការវាយតម្លៃពីគុណភាពកីឡាមួយនេះនៅកម្ពុជា

Published on 13-08-2025 475 មើល

Facebook Twitter or X Instagram

ក្រោយបញ្ចប់ការបំពេញបេសកកម្មរយៈពេល៣ថ្ងៃនៅកម្ពុជា លោក យ៉ុង ជូលាវ អ្នកជំនាញកីឡាលើកទម្ងន់មកពីសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ ថ្លែងថា ទោះបីស្ថានភាពកីឡាលើកទម្ងន់នៅកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលកំពុងអភិវឌ្ឍ ប៉ុន្តែលោកជឿជាក់ថា នឹងមានអនាគតល្អ ដោយសារតែការខិតខំប្រឹងប្រែងពីសហព័ន្ធជាតិ បូករួមទាំងគុណភាពគ្រូបង្វឹក និងអត្តពលិក។ ដូច្នេះការខិតខំប្រឹងប្រែងបន្ថែមទៀតពីក្រុមការងារគ្រូបង្វឹក នឹងអាចធ្វើឱ្យក្រុមអត្តពលិកកាន់តែប្រសើរទៅមុខមួយកម្រិតទៀត។


Uploaded image


ទន្ទឹមនឹងនេះ អ្នកជំនាញដដែលក៏បានចែករំលែកនូវមតិយោបល់មួយចំនួនទៅកាន់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ទាក់ទងទៅនឹងការរៀបចំផែនការឱ្យបានល្អ ជាពិសេសផែនការរយៈពេលវែង និងស្វែងរកការឧបត្ថម្ភគាំទ្រលើផ្នែកហិរញ្ញវត្ថុពីមជ្ឈដ្ឋាននានា។ មិនតែប៉ុណ្ណោះ សម្ភារៈហ្វឹកហាត់ពិតជាតម្រូវការបន្ថែមយ៉ាងចាំបាច់ដើម្បីអភិវឌ្ឍសមត្ថភាពអត្តពលិក។


ចំណែកឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក យ៉ុង ជូលាវ ពិតជាសំខាន់ ព្រោះសហព័ន្ធអាចទទួលបានការចែករំលែកបទពិសោធក្នុងន័យអភិវឌ្ឍកីឡាមួយនេះនៅកម្ពុជា ទាំងកិច្ចការរដ្ឋបាល ការគ្រប់គ្រង ការដោះស្រាយបញ្ញានានា ពោលដំណើរអភិវឌ្ឍន៍ប្រកបដោយស្តង់ដារ។


សូមជម្រាបជូនថា ដំណើរទស្សនកិច្ចរបស់លោក យ៉ុង ជូលាវ អ្នកជំនាញកីឡាលើកទម្ងន់ ធ្វើឡើងក្រោមការឧបត្ថម្ភជ្រោមជ្រែងពីសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងគម្រោងសាមគ្គីភាពអូឡាំពិកដើម្បីអភិវឌ្ឍគម្រោងប្រព័ន្ធកីឡាជាតិរបស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥៕

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
168
Germany
54
France
49
Singapore
40
China
28
United Kingdom
18
Hong Kong
10
Poland
10
Japan
9
Indonesia
6
Brazil
6
India
4
The Netherlands
4
South Korea
3
Belgium
2
Taiwan
2
Switzerland
2
Colombia
1
Saudi Arabia
1
Tunisia
1
Argentina
1
Morocco
1
Malaysia
1
Kenya
1
Canada
1
Jamaica
1
Cambodia
1
Norway
1
សរុប
426
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន