Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

តស់!យើងចូលរួមប្រកួតទាញព្រ័ត្រដើម្បីថែរក្សាកីឡាអត្តសញ្ញាណជាតិ

Published on 02-10-2025 1197 មើល

Facebook Twitter or X Instagram


ភ្នំពេញ៖ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានចេញសេចក្តីប្រកាសជូនដំណឹងជូនដល់សមាគមនកីឡាទាញព្រ័ត្រក្រសួង ស្ថាប័ន រាជធានី-ខេត្ត ជ្រាបថា សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា នឹងរៀបចំការប្រកួតកីឡាទាញព្រ័ត្រក្នុងសាលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែ ធ្នូឆ្នាំ២០២៥ នៅទីតាំងទីលានតេជោ (ពយតាមូង)ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


លោក ចាប រតនា អគ្គលេខាធិការ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានមានប្រសាសន៍ឱ្យដឹងដែរថា ការប្រកួតថ្នាក់ក្នុងឆ្នាំ២០២៥នេះ សហព័ន្ធបានរៀបចំលើ៤វិញ្ញាសាស្មើ៤ប្រភេទទម្ងន់បុរសនិងនារី មានដូចជា៖ ១.បុរសវិញ្ញាសាប្រកួត៨នាក់ទល់៨នាក់ទម្ងន់៦០០គីឡូក្រាម ២.នារីវិញ្ញាសាប្រកួត៨នាក់ទល់៨នាក់ទម្ងន់៥០០គីឡូក្រាម  ៣.បុរសវិញ្ញាសាប្រកួត៤នាក់ទល់៤នាក់ ទម្ងន់៣០០គីឡូក្រាម ៤.នារីវិញ្ញាសាប្រកួត៤នាក់ទល់៤នាក់ ទម្ងន់២៥០គីឡូក្រាម។

Uploaded image

អគ្គលេខាធិការ ខាងលើបានគូសបញ្ជាក់ទៀតថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ក្រោមថវិកាឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំយុវជននិងកីឡានេះ បានធ្វើឡើង មានគោលបំណងធំៗចំនួន៤ដូចជា៖  ១,  ដើម្បីចូលរួមថែរក្សា និងអភិរក្ស ល្បែងទាញព្រ័ត្រ ដែលជាល្បែងដ៏មានប្រជាប្រិយភាពនិង មានទំនាក់ទំនងនឹងវប្បធម៌ ប្រពៃណីខ្មែរតាំងពីបុរាណកាលមក  ២,ដើម្បីអភិវឌ្ឍន៍ពីល្បែងកីឡាទាញព្រ័ត្រ ទៅជាការរៀបចំការប្រកួតលក្ខណៈជ្រើសរើសជើងឯកថ្នាក់ជាតិ និងជ្រើសជើងឯកកម្រិតអាស៊ាន អាស៊ី និងពិភពលោក និងប្រែក្លាយទៅជាកីឡាដែលមានសក្តានុពលតំណាងជាតិលើឆាកអន្តរជាតិ ៣,  ជ្រើសរើសក្រុម និងកីឡាករ កីឡាការិនី ដែលមានសមត្ថភាពល្អៗ និងឆ្នើម សម្រាប់ត្រៀមចូលរួមការប្រកួតលក្ខណៈ អន្តរជាតិនានា ទៅតាមការអញ្ជើញរបស់សហព័ន្ធទាញព្រ័ត្រអន្តរជាតិ ៤,  ដើម្បីបំផុសវិស័យកីឡាទាញព្រ័ត្រនៅកម្ពុជាឱ្យកាន់តែមានភាពទូលំទូលាយ និងទទួលបានការគាំទ្រ និងចាប់អារម្មណ៍កាន់តែច្រើនពីមហាជនផងដែរ។


សូមបញ្ជាក់ សមាគមក្រសួង ស្ថាប័ន រាជធានី-ខេត្ត ក្នុង១ក្រុមត្រូវមានកីឡាករកីឡាការិនីអាយុ១៨ឆ្នាំចំនួន៤នាក់យ៉ាងតិច។

Uploaded image

ការដាក់ពាក្យចូលរួមប្រកួតនឹងចាប់ទទួលពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅទីតាំងអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាន់ទី៣នៃសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា។ ដោយភ្ជាប់មកជាមួយនូវ៖១.ពាក្យចូលរួមប្រកួតចំនួន២ច្បាប់ ២.កិច្ចសន្យាចំនួន២ច្បាប់ .៣.បញ្ជីរាយនាមប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចំនួន២ច្បាប់ ៤.អាល់ប៊ុមបិទរូបថតថ្មីទំហំ4cmx6cmចំនួន២ច្បាប់ ៥. រូបថតកីឡាករកីឡាការិនីឬប្រតិភូទំហំ4cmx6cmម្នាក់ៗចំនួន២សន្លឹក។


បញ្ជាក់៖ រាល់ការចំណាយលើការស្នាក់នៅ ហូបចុក ថ្លៃធ្វើដំណើរជាបន្ទុករបស់ក្រសួង ស្ថាប័ន រាជធានី-ខេត្ត។ រាល់ព័ត៌មានលម្អិតសូមអញ្ជើញធ្វើការទាក់ទងមកសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាឬតាមរយៈតេឡេក្រាម( Telegram)ដែលមានទូរទស័ព្ទលេខ ០៦៦.៦៩៧.៨៧៩ និងមួយខ្សែទៀត ដែលទូរស័ព្ទលេខ ០១០.៨៨៩.៨៩៤។


សេចក្តីដូចបានជម្រាបជូនខាងលើសូមឯកឧត្តម លោក ជំទាវ លោក លោកស្រីប្រធាន សូមមេត្តាចាត់បញ្ជូនប្រតិភូ គ្រូបង្វឹកកីឡាករកីឡាការិនី ចូលរួមក្នុងការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥រៀបចំដោយសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ដែលគាំទ្រថវិកាឧបត្ថម្ភដោយក្រសួងអប់រំយុវជននិងកីឡា៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
167
Germany
54
France
49
Singapore
39
China
28
United Kingdom
18
Hong Kong
10
Poland
10
Japan
9
Indonesia
6
Brazil
6
India
4
The Netherlands
4
South Korea
3
Belgium
2
Taiwan
2
Switzerland
2
Colombia
1
Saudi Arabia
1
Tunisia
1
Argentina
1
Morocco
1
Malaysia
1
Kenya
1
Canada
1
Jamaica
1
Cambodia
1
Norway
1
សរុប
424
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន