Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

អ្នករត់មិនមែនអាជីពរបស់កម្ពុជា៧រូបបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍Berlin Marathon 2025

Published on 02-10-2025 1183 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖អ្នករត់មិនមែនអាជីពនៅកម្ពុជា៧រូបបានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍កីឡារត់ម៉ារ៉ាតុង Berlin Marathon 2025 នាទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីពេលថ្មីនេះ។


កីឡាករកម្ពុជា៧រូបដែលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍រត់អន្តរជាតិនេះ មានកីឡាករ ជីម គង់ហ៊យ.ហុង វណ្ណថេត.ឡេង តុង.លីម៉េង ឃាង.ពន្លឺ តុលា.សុខ ហេង .ជា សុថេង។

Uploaded image

លោក ពន្លឺ តុលា កីឡាករមួយរូប ក្នុងចំណោមកីឡាករ របស់កម្ពុជា ទាំង៧រូប បាន ឱ្យដឹងថា ដើមចមដែលជំរុញឱ្យពួកគាត់ទាំង៧រូប សម្រេចចិត្តចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព និងចង់សាកល្បងជាមួយអ្នករត់អន្តរជាតិនៅលើពិភពលោក។ ហើយអ្វីដែលសំខាន់បំផុតនោះ គឺចង់បង្ហាញទង់ជាតិកម្ពុជាទៅកាន់ឆាកអន្តរជាតិ តាមរយៈសកម្មភាពចូលរួមរត់របស់អត្តពលិកមិនមែនអាជីពរបស់កម្ពុជាដោតផ្ទាល់។


លោក ពន្លឺ តុលា បានអះអាងទៀតថា សកម្មភាពចូលរួមរត់របស់អត្តពលិកមិនមែនអាជីពនៅលើឆាកអន្តរជាតិ គឺបានចូលរួមជាច្រើនលើករួចមកហើយ គ្រប់សកម្មភាពចូលរួមអត្តពលិកតែងតែរត់កាន់ទង់ជាតិកម្ពុជា ដែលជាសារបង្ហាញឱ្យអន្តរជាតិមើលឃើញថា ទោះបីកម្ពុជាជាប្រទេសតូច ក៏ប៉ុន្តែកម្ពុជាមានការរីកចម្រើននិងសន្តិភាព និងស្រលាញ់គិតគូយ៉ាងខ្លាំងចំពោះសុខមាលភាពប្រជាពលរដ្ឋ។

Uploaded image

សូមបញ្ជាក់ថា ព្រឹត្តិការណ៍Berlin Marathon 2025 នាទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ជាការត់ម៉ារ៉ាតុងចម្ងាយ៤២.១៩៥គីឡូម៉ែត្រ ដែលមានអត្តពលិកអន្តរជាតិចូលរួមចំនួន៥៥០០០នាក់ ក្នុងនោះអត្តពលិករបស់កម្ពុជាចូលរួម៧រូប ខណៈអត្តពលិកឈាមជ័រខ្មែរមួយចំនួនក៏បានចូលរួមមួយចំនួនផងដែរ។


បន្ទាប់ពីព្រឹត្តិការណ៍ ម៉ារ៉ាតុងនៅប្រទេសអាល្លឺម៉ង់នេះ ព្រឹត្តិការណ៍បន្ទាប់ទៀត អត្តពលិកទាំង៧រូបខាងលើនេះ ក៏មានគម្រោងចូលរួមរត់នៅ សហរដ្ឋអាមេរិក Chicago Marathon ខែ តុលា ២០២៥ និង Tokyo Marathon នៅ តូក្យូ ខែ មីថុនា ២០២៦ផងដែរ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
167
Germany
54
France
49
Singapore
39
China
28
United Kingdom
18
Hong Kong
10
Poland
10
Japan
9
Indonesia
6
Brazil
6
India
4
The Netherlands
4
South Korea
3
Belgium
2
Taiwan
2
Switzerland
2
Colombia
1
Saudi Arabia
1
Tunisia
1
Argentina
1
Morocco
1
Malaysia
1
Kenya
1
Canada
1
Jamaica
1
Cambodia
1
Norway
1
សរុប
424
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន