Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

តេក្វាន់ដូ WT កម្ពុជា បញ្ជូនអត្តពលិក៣រូបទៅប្រកួតយុវជនអាស៊ីនៅបារ៉ែន ផ្ដោតវិញ្ញាសាប្រយុទ្ធ

Published on 03-10-2025 2411 មើល

Facebook Twitter or X Instagram

លោក ឆយ យ៉ុងស៊ុក គ្រូបង្គោលក្រុមកីឡាតេក្វាន់ដូ WT ជម្រើសជាតិកម្ពុជា ប្រាប់ថា កូនក្រុមចំនួន៣រូបដែលមាន​កីឡាករ២រូប និងកីឡាការិនីមួយរូបនឹងចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅពីចន្លោះថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែតុលា នាក្រុង Manama ប្រទេសបារ៉ែន។


ក្នុងការចូលរួមលើកទី១សម្រាប់តេក្វាន់ដូ WT កម្ពុជា គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងថ្លែងថា កូនក្រុមដែលបានចូលរួមធ្លាប់មានបទពិសោធចូលរួមការប្រកួតអន្តរជាតិខ្លះៗដែរ ហើយកន្លងមក លោកបានព្យាយាមបំពេញចំណុចខ្វះខាត​ពួកគេ មុនទៅប្រទេសបារ៉ែន។ ពិតណាស់គោលដៅនៃការចូលរួមប្រកួត គឺប្រជែងមេដាយ តែថា អ្វីសំខាន់ពីនោះ គឺការពង្រឹងខ្លួនឱ្យខ្លាំងជាមុនសិន។ 

Uploaded image

ចំណែកកីឡាករ សេង ម៉េងឈុន កីឡាការិនី ហេង ម៉ាលីស និង កីឡាករ គា សុភា ដែលជាបេក្ខភាពឆ្ពោះទៅព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ នេះ អះអាងថា បានប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងនាពេលកន្លងមក។ ពួកគេនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីលទ្ធផលវិជ្ជមានជូនជាតិ ទោះបីជាការចូលរួមកម្រិតអាស៊ីលើកដំបូងក្ដី។


កីឡាតេក្វាន់ដូ WT ស្ថិតក្នុងចំណោមកីឡាទាំង១៣របស់កម្ពុជាត្រូវបានសម្រេចបញ្ជូនទៅចូលរួមការប្រកួតកីឡាយុវជន អាស៊ី ២០២៥ នៅប្រទេសបារ៉ែនចុងខែនេះ។ សម្រាប់វិញ្ញាសាប្រកួត លោក ឆយ យ៉ុងស៊ុក ដែលជាគ្រូបង្គោលតេក្វាន់ដូ WT កម្ពុជា បញ្ជាក់ថា ផ្ដោតលើវិញ្ញាសាប្រយុទ្ធ៕

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
168
Germany
54
France
49
Singapore
40
China
28
United Kingdom
18
Hong Kong
10
Poland
10
Japan
9
Indonesia
6
Brazil
6
India
4
The Netherlands
4
South Korea
3
Belgium
2
Taiwan
2
Switzerland
2
Colombia
1
Saudi Arabia
1
Tunisia
1
Argentina
1
Morocco
1
Malaysia
1
Kenya
1
Canada
1
Jamaica
1
Cambodia
1
Norway
1
សរុប
426
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន