Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

អត្តពលិកទៅចូលរួមកីឡាយុវជនអាស៊ីនៅបារ៉ែន ការប្រើប្រាស់បណ្តាញសង្គមត្រូវប្រកាន់ខ្ចាប់នូវក្រមសីលធម៌

Published on 05-10-2025 867 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ អត្តពលិកកីឡាទាំងអស់ដែលត្រូវទៅចូលរួមការប្រកួតកីឡាយុវជនអាស៊ីលើកទី៣នៅប្រទេសបារ៉ែន បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលរយៈពេល២ថ្ងៃ ស្តីពី “វិន័យ និងក្រមសីលធម៌” ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់ព័ត៌មាននៅលើបណ្តាញសង្គម ត្រូវប្រកាន់ខ្ចាប់នូវក្រមសីលធម៌ ព្រោះបើយើងមិនពេញចិត្តនិងអ្វីមួយក្នុងអំឡុងពេលទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត ហើយយើងបញ្ចេញព័ត៌មានលើបណ្តាញសង្គម វានឹងបង្កផលប៉ះពាល់ដល់ក្រុមកម្ពុជាទាំងមូល ទាំងកេរ្តិ៍ឈ្មោះនិង កិត្តិយស។


ការថ្លែងលើកឡើងរបស់ រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តម វ៉ាត់ ចំរើន បែបនេះ ក្នុងពិធីបិទ សិក្ខាសាលា ស្តីពី “វិន័យ និងក្រមសីលធម៌” នៅមជ្ឈមមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

Uploaded image

ឯកឧត្តម បានគូសបញ្ជាក់ទៀតថា អត្តពលិកកម្ពុជាអំឡុងពេលទៅចូលរួមប្រកួតអ្វីដែលគួតែបង្ហោះដើម្បីបង្ហាញព័ត៌មានលើបណ្តាញសង្គម គឺមានតែការសប្បាយរីករាយ សកម្មភាពហ្វឹកហាត់ និងប្រកួត ហើយត្រូវជៀសវាងការប្រើប្រាស់បណ្តាញសង្គមបញ្ចេញអារម្មណ៍របស់ខ្លួនទើសទាល់អ្នកនេះទើសទាល់អ្នកនោះ និងមិនសុខចិត្តចេះ និងមិនសុខចិត្តចុះ ដែលទង្វើទាំងអស់នោះវាមិនបានផ្តល់ផលចំណេញអ្វីដល់ក្រុមកម្ពុជាយើងនោះទេ ។ ពោលផ្ទុយទៅវិញមានតែផ្តល់ផលអវិជ្ជាដែលធ្វើអោយប៉ះពាល់ដល់មុខមាត់កម្ពុជា។


ទន្ទឹមជាមួយគ្នានេះដែរ ឯកឧត្តម វ៉ាត់ ចំរើន បានក្រើនរំលឹក ដល់អត្តពលិកកម្ពុជាទាំងអស់ ត្រូវរៀបចំខ្លួន ឱ្យគ្រប់ជ្រុងជ្រុយមុនចេញទៅប្រកួតមិនត្រូវភ្លេចអ្វីដោយលទ្ធផលទទួលបានចាញ់មិនបានប្រកួតឱ្យសោះ ពិសេស ត្រូវខិតខំហ្វឹកហាត់ដូសខាត់សមត្ថភាពបន្ថែមទៀត ឱ្យបានខ្លាំងក្លាបន្ទាប់ពីបញ្ចប់សិក្ខាសាលានេះទៅរហូតដល់ថ្ងៃប្រកួត។ឯកឧត្តម សង្ឈឹមជឿជាក់ថា ការរួបរួមសាមគ្គីគ្នាក្នុងសា្មរតីកីឡាបូករួមនិងការខិតខំប្រឹងប្រែងរបស់កីឡាករកីឡាការិនីផ្ទាល់ និងទទួលបានលទ្ធផលល្អនាំមកជូនជាតិជាក់ជាមិនខាន។

Uploaded image

គួរឱ្យដឹងដែថា វគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌” មុនចូលរួមប្រកួតកីឡាយុវជនអាស៊ីលើក ទី៣ នៅព្រះរាជាណាចក្រប៉ារ៉ែន មានរយៈពេល ០២ថ្ងៃ គីចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ មានគ្រូឧទ្ទេសចំនួន០៥នាក់ ក្នុង នោះមានអត្តពលិក ចំនួន១៣ប្រភេទកីឡាចូលរួមប្រកួតដូច ហែលទឹក, អត្តពលកម្ម, វាយសី, បាល់បោះ៣x៣, យូដូ, ជីជីតស៊ូ, គុនចម្រុះ, វាយកូនឃ្លីលើតុ, តេក្វាន់ដូWT, ចំបាប់, លើកទម្ងន់, បាល់ទាត់លើតុ, គុនខ្មែរ៕



អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
167
Germany
54
France
49
Singapore
39
China
28
United Kingdom
18
Hong Kong
10
Poland
10
Japan
9
Indonesia
6
Brazil
6
India
4
The Netherlands
4
South Korea
3
Belgium
2
Taiwan
2
Switzerland
2
Colombia
1
Saudi Arabia
1
Tunisia
1
Argentina
1
Morocco
1
Malaysia
1
Kenya
1
Canada
1
Jamaica
1
Cambodia
1
Norway
1
សរុប
424
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន