Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្ដម វ៉ាត់ ចំរើន ផ្ដាំផ្ញើអត្តពលិកស្វែងយល់ និងត្រៀមខ្លួនឱ្យបានល្អមុនចូលរួមកីឡាយុវជនអាស៊ីនៅបារ៉ែន

Published on 02-10-2025 1184 មើល

Facebook Twitter or X Instagram

“គ្រប់ភាគីពាក់ព័ន្ធជាពិសេសកីឡាករ កីឡាការិនីវ័យក្មេង ត្រូវស្វែងយល់ឱ្យបានច្បាស់ពីការត្រៀមលក្ខណៈចូលរួមដើម្បីធានាបាននូវសុខសុវត្ថិភាព ក្នុងការចូលរួម និងការប្រកួតប្រជែង ជាមួយភាពម៉ឺងម៉ាត់ ក្នុងការដឹកនាំ និងគ្រប់គ្រងជាដើម។” នេះជាប្រសាសន៍របស់ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា ក្នុងសិក្ខាសាលាស្ដីពីវិន័យ និងក្រមសីលធម៌ដល់មន្ត្រី គ្រូបង្វឹក គ្រូជំនួយ កីឡាករកីឡាការិនីនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា មុនចូលរួមព្រឹត្តិករណ៍កីឡាយុវជនអាស៊ី២០២៥ នៅប្រទេសបារ៉ែន ពាក់កណ្ដាលខែតុលានេះ។

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន បន្តថានេះជាព្រឹត្តិការណ៍ដ៏មានតម្លៃ ព្រោះក្រៅពីការប្រកួតប្រជែងលក្ខណៈបច្ចេកទេស ក៏ជាការត្រៀមដ៏សំខាន់ស្របពេលកម្ពុជាកំពុងត្រៀមរៀបចំការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩។ ដូច្នេះការរៀបចំសិក្ខាសាលានេះពិតជាសំខាន់ ក្នុងន័យបណ្ដុះបណ្ដាល និងអប់រំ ពីរបៀបរបបផ្សេងៗ មុនចេញដំណើរ មានន័យថា កីឡាករ-កីឡាការិនី និងគ្រូបង្វឹក ត្រូវគោរពតួនាទីរបស់ខ្លួន ហើយថ្នាក់ដឹកនាំ ក៏បានត្រៀមខ្លួនជាស្រេច ដើម្បីសម្របសម្រួល និងដោះស្រាយរាល់បញ្ហានានា ឱ្យមានភាពរលូន និងជោគជ័យ។

Uploaded image

ព្រឹត្តិការណ៍ការប្រកួតកីឡាយុវជនអាស៊ីនៅបារ៉ែន នឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែតុលា។ ក្នុងនោះកម្ពុជាត្រៀមប្រកួតប្រជែងលើ ១៣ប្រភេទ ខណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបប្រមាណ ១៤០នាក់។ ទន្ទឹមនឹងនេះ កម្ពុជាក៏បញ្ជូនប្រតិភូពិសេស រួមទាំងក្រុមសិល្បៈ និងក្បាច់គុនខ្មែរ ដើម្បីសម្ដែងអបអរសាទរពិធីទទួលទង់ធ្វើម្ចាស់ផ្ទះបន្ដវេន នៃព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៤ នាឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
167
Germany
54
France
49
Singapore
39
China
28
United Kingdom
18
Hong Kong
10
Poland
10
Japan
9
Indonesia
6
Brazil
6
India
4
The Netherlands
4
South Korea
3
Belgium
2
Taiwan
2
Switzerland
2
Colombia
1
Saudi Arabia
1
Tunisia
1
Argentina
1
Morocco
1
Malaysia
1
Kenya
1
Canada
1
Jamaica
1
Cambodia
1
Norway
1
សរុប
424
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន