Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

សូហ្វតិន្នីសដាក់បញ្ចូលវិញ្ញាសាក្រុមចម្រុះបុរស-នារីជាលើកដំបូង ក្នុងការប្រកួតជើងឯកថ្នាក់ឆ្នាំ២០២៥

Published on 07-10-2025 777 មើល

Facebook Twitter or X Instagram

ភ្នំពេញៈលោកស្រី ឃនសាត សាន្នីតា អគ្គលេខាធិការរងសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានគូសបញ្ជក់ថា ការប្រកួតកីឡាសហ្វតិន្និសជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី៩ ឆ្នាំ២០២៥នេះ សហព័ន្ធបានដាក់វិញ្ញាសាប្រកួតចំនួន១១ ដើម្បីឱ្យកីឡាករកីឡាការិនីប្រកួតប្រជែងរយៈពេល៥ថ្ងៃ ដោយចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែ តុលា ទើបបញ្ចប់ការប្រកួតជាផ្លូវការ។

Uploaded image

លោកថា វិញ្ញាសា១១ដែលដាក់ឱ្យប្រកួតប្រជែងនេះ រួមមាន៖ វិញ្ញាសាវាយឯកត្តជនបុរស វាយឯកត្តជននារី វាយគូបុរស អក្សរ(ក)វាយគូបុរស អក្សរ(ខ )វាយគូនារី វាយគូចម្រុះបុរស-នារី ឯកត្តជនយុវជន ឯកត្តជនយុវនារីក្រុមបុរស ក្រុមនារី និងក្រុមចម្រុះបុរស-នារី។


Uploaded image


លោកស្រី អគ្គលេខាធិការរង បានលើកឡើងថា ក្នុងចំណោម១១វិញ្ញសានេះ .វិញ្ញាសាប្រកួតជាក្រុមចម្រុះបុរសនិងនារី គឺជាវិញ្ញាសាថ្មីដែលទើបបានដាក់បញ្ចូលជាលើកដំបូង បន្ទាប់ពីមើលឃើញថា ជាវិញ្ញាសាដែលមានសក្កានុពលសម្រាប់ក្រុមកីឡាសហ្វតិន្នីសកម្ពុជាក្នុងការត្រៀមលក្ខណៈប្រកួតប្រជែងដណ្តើមមេដាយក្នុងការប្រកួតកម្រិតអន្តរជាតិ។


ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី០៩ ឆ្នាំ២០២៥នេះ ដំណើរការប្រកួតរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២៥ ដែលមានក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ចូលរួមសរុបចំនួន០៥ ដូចជា៖  ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ខេត្តកណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ សរុបប្រតិភូ គ្រួបង្វឹកចំនួន៩១រូប។


ការប្រកួតនេះ ទទួលបានគោលការណ៍អនុញ្ញាតពី ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ក្រោមការគាំទ្រថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងគោលបំណង ដើម្បីជ្រើសរើសកីឡាករ កីឡាការិនី ដែលមានសមត្ថភាព និងបច្ចេកទេសខ្ពស់ ធ្វើការប្រមូលផ្តុំហ្វឹកហាត់ត្រៀមទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនានា ជាពិសេសបណ្តុះបណ្តាលធនធានថ្នាលបន្តវេនឲ្យបានច្រើន និងប្រកបដោយគុណភាព ដើម្បីអភិវឌ្ឍន៍កីឡាសូហ្វតិន្នីសនាពេលអនាគត៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
167
Germany
54
France
49
Singapore
39
China
28
United Kingdom
18
Hong Kong
10
Poland
10
Japan
9
Indonesia
6
Brazil
6
India
4
The Netherlands
4
South Korea
3
Belgium
2
Taiwan
2
Switzerland
2
Colombia
1
Saudi Arabia
1
Tunisia
1
Argentina
1
Morocco
1
Malaysia
1
Kenya
1
Canada
1
Jamaica
1
Cambodia
1
Norway
1
សរុប
424
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន