Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កីឡាការិនីចំបាប់ ម៉ុន ស្រីពីន ដាក់ចិត្តហ្វឹកហាត់បង្កើនសមត្ថភាពត្រៀមខ្លួនចូលរួមកីឡាយុវជនអាស៊ីនៅបារ៉ែន

Published on 09-10-2025 2648 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ កីឡាការិនីចំបាប់វ័យ១៧ឆ្នាំ ម៉ុន ស្រីពីន នឹងត្រូវចូលរួមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជនអាស៊ីលើកទី៣ នៅព្រះរាជាណាចក្រ ប៉ារ៉ែន លើវិញ្ញាកីឡាចំបាប់ហ្រ្វ៊ីស្តាយ ។

បេសកម្មលើកដំបូងជួបកីឡាការិនីអន្តរជាតិមកពីបណ្តាប្រទេសអាស៊ី កីឡាការិនី ម៉ុន ស្រីពីន អ្នកចំបាប់មកពីខេត្ត កំពង់ឆ្នាំង ដែលធ្លាប់តែហាត់ចំបាប់បុរាណបានវិឌ្ឍន៍ខ្លួនមកហាត់ចំបាប់សម័យ បានអះអាងថា ខ្លួនកំពុងតែខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពយ៉ាងខ្លាំងជាមួយគ្រូបង្វឹក ព្រោះនាងចង់ដណ្តើមយកមេដាយជូនជាតិពីព្រឹត្តិការណ៍អូឡាំពិកយុវជនដ៏ធំនៅអាស៊ីនេះ។

Uploaded image

ក្នុងបេសកកម្មចូលរួមលើកដំបូង បើទោះបីនាងបានពង្រឹងការហ្វឹកហាត់យ៉ាងខ្លាំងដើម្បីត្រៀមខ្លួនបានកាន់តែប្រសើរ តែនាងនៅតែមានក្តីបារម្ភខ្លះៗដែរលើថាមពលកម្លាំងនិងបច្ចេកទេស។ តែទោះជាបែបនោះក្តី កីឡាការិនី ម៉ុន ស្រីពីន បានប្តេជ្ញាចិត្តបង្កើនការហ្វឹកហាត់ដើម្បីអភិវឌ្ឍន៍សមត្ថភាពប្រជែងដណ្តើមនាំយកមេដាយមកជូនជាតិ។

Uploaded image

សម្រាប់ប្រភេទកីឡាចំបាប់ ក្នុងបេសកកម្មចូលរួមប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជននៅព្រះរាជាណាចក្របារ៉ែននេះ កីឡាចំបាប់កម្ពុជានឹងបញ្ជូនអត្តពលិកចូលរួមចំនួន៤រូប ក្នុងនោះ មានគ្រូបង្វឹកមួយរូប លោក ជុន ធួន និងកីឡាករកីឡាការិនី៣រូប មាន កីឡាការិនី ម៉ុន ស្រីពីន ប្រកួតទម្ងន់៤៩ គីឡូក្រាម កីឡាការិនី ផាន់ លាងភី ប្រកួតទម្ងន់៤៦គីឡូក្រាម និងកីឡាករ ផាន់ ចាន់ឧត្តម ប្រកួតទម្ងន់៥៥គីឡូក្រាម ។


Uploaded image

Uploaded image


គួរឱ្យដឹងដែរថា ព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជនអាស៊ីលើក ទី៣ នៅព្រះរាជាណាចក្រប៉ារ៉ែន នឹងចាប់ផ្តើម ថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ ក្នុងនោះសម្រាប់កម្ពុជាមានចំនួន១៣ប្រភេទកីឡាចូលរួមប្រកួតដូច ហែលទឹក, អត្តពលកម្ម, វាយសី, បាល់បោះ៣x៣, យូដូ, ជីជីតស៊ូ, គុនចម្រុះ, វាយកូនឃ្លីលើតុ, តេក្វាន់ដូWT, ចំបាប់, លើកទម្ងន់, បាល់ទាត់លើតុ, គុនខ្មែរ សរុបអត្តពលិកចំនួន១២៨នាក់។ ក្រៅពីបេសកម្មចូលរួមប្រជែងមេដាយ កម្ពុជាក៏មានភារកិច្ចទទួលទង់ប្តូរវេនទទួលធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ផងដែរ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
168
Germany
54
France
49
Singapore
40
China
28
United Kingdom
18
Hong Kong
10
Poland
10
Japan
9
Indonesia
6
Brazil
6
India
4
The Netherlands
4
South Korea
3
Belgium
2
Taiwan
2
Switzerland
2
Colombia
1
Saudi Arabia
1
Tunisia
1
Argentina
1
Morocco
1
Malaysia
1
Kenya
1
Canada
1
Jamaica
1
Cambodia
1
Norway
1
សរុប
426
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន