Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ពេជ្រ សម្បត្តិ ត្រូវប៉ះកីឡាករចិននៅទឹកដីចិនឈ្នះជារឿងល្អ ចាញ់ជាបទពិសោធពង្រឹងបន្ថែមចំណុចខ្វះខាត

Published on 07-10-2025 727 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ កីឡាករគុនខ្មែរ ពេជ្រ សម្បត្តិ ដែលគេដាក់រហ័សនាម ក្របីព្រៃ បាននិយាយថា ការប៉ះកីឡាករចិននៅលើទឹកដីចិនជាលើកដំបូងនេះ រូបគេបានត្រៀមលក្ខណៈ និងបានហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អខ្លាំងណាស់ ដែលរំពឹងខ្ពស់ថា នឹងទទួលបានជ័យជម្នះជូនជាតិមាតុភូមិ។ទោះជាបែបនោះក្តី ការប្រកួតរមែងតែមានឈ្នះនិងចាញ់ ប៉ុន្តែសម្រាប់ជួបគ្នាជាលើកដំបូងនេះ សន្យាថា នឹងធ្វើឲ្យមានការជក់ចិត្តដិតអារម្មណ៍ មិនធ្វើឱ្យអ្នកគាំទ្រខ្លួនខកបំណងនោះឡើយ។

Uploaded image

ក្របីព្រៃ ពេជ្រ សម្បត្តិ បានឱ្យដឹងទៀតថា កីឡាករចិន ដែលជាដៃគូរបស់គេ ក្នុងជំនួបនៅថ្ងៃទី៧ ខែ តុលា ឆ្នាំ២០២៥ នៅលើទឹកដីប្រទេសចិននេះ រូបគេពុំធ្លាប់ជួបផ្ទាល់នោះទេ ពោលគេគ្រាន់តែឃើញតាមរយៈវីដេអូការប្រកួតប៉ុណ្ណោះ ។ សម្រាប់ក្បាច់និងសង្វាក់នៃការវាយទៅលើគូប្រកួតវិញគឺល្អគ្រប់គ្រឿងទាំងដៃ ជើង និងកែងជាដើម។


ក្នុងនាមជាកីឡាករល្អលំដាប់ជួរមុខនៅក្នុងស្រុកមួយរូបលើប្រភេទទម្ងន់ ៦០គីឡូក្រាម ពេជ្រ សម្បត្តិ បានចាត់ទុកជំនួបប៉ះកីឡាកីឡាករចិន នៅលើទឹកដីចិន ជាលើកដំបូងជាបទពិសោធ ដើម្បីធ្វើតេស្ថពីកម្រិតសមត្ថភាពទុកពង្រឹងបន្ថែមចំនុចខ្វះខាត។

Uploaded image

ពេជ្រ សម្បត្តិ អះអាងថានេះជាលើកទី៣ បស់ខ្លួនហើយ ដែលធ្លាប់ប៉ះកីឡាករចិន ២លើកន្លងមកនៅលើទឹកដីប្រទេសកម្ពុជា លើកនេះនៅទឹកដីប្រទេសចិន។ ដែលមានអាកាសធាតុត្រជាក់អាចជាបញ្ហាប្រឈមប៉ះពាល់កម្លាំងបច្ចេកទេសខ្លះៗដែរ។ តែទោះជាបែបនោះក្តី ការសង្ឈឹមឈ្នះនូវតែមានរំពឹងខ្ពស់ ។


សូមបញ្ជាក់ថា ការប្រកួតដែលធ្វើឡើងនៅលើទឹកដី សាធារណរដ្ឋប្រជាមានិតចិន នាទីក្រុងឆឹងទូ ខេត្តស៊ីឆ័ននេះ នឹងធ្វើឡើងនៅថ្ងៃទី៧ ខែ តុលា ឆ្នាំ២០២៥ នៅវេលាម៉ោង១៨.០០នាទីល្ងាច ម៉ោងប្រទេសកម្ពុជា ដែលមានសមាសភាព ដូចជា៖ កីឡាករ ពេជ្រ សម្បត្តិ ប៉ះកីឡាករ ចិន ខាឡូសូ .កីឡាករ ឡៅ ចិត្រា ប៉ះកីឡាករចិន លី បូលីន. មឿន សុខហុច ប៉ះកីឡាករ ចិន ជីទ័រ អ៊ីពូ .កីឡាករពេជ្រ អទិទេព ប៉ះកីឡាករ ចិន ឡាវ ជីនឆាវ.កីឡាការិនី អេ យ៉ានុត ប៉ះកីឡាការិនី ចិន ឈឺ ឆាវឡាន. កីឡាការិនីរឹទ្ធ វ៉ាន់និច្ច ប៉ះកីឡាការិនីចិន វ័ង ឈីងហាន

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
167
Germany
54
France
49
Singapore
39
China
28
United Kingdom
18
Hong Kong
10
Poland
10
Japan
9
Indonesia
6
Brazil
6
India
4
The Netherlands
4
South Korea
3
Belgium
2
Taiwan
2
Switzerland
2
Colombia
1
Saudi Arabia
1
Tunisia
1
Argentina
1
Morocco
1
Malaysia
1
Kenya
1
Canada
1
Jamaica
1
Cambodia
1
Norway
1
សរុប
424
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន