Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ក្របីព្រៃពេជ្រ សម្បត្តិយកឈ្នះពិន្ទុកីឡាករចិនខា ឡូសូធ្វើឱ្យកក្រើកសង្វៀនស្រុកចិន

Published on 08-10-2025 639 មើល

Facebook Twitter or X Instagram

រាជធានីភ្នំពេញ៖កីឡាករដែលមានរហ័ស្សនាមក្របីព្រៃពេជ្រ សម្បត្តិពិតជាមិនធម្មតាមែនគេបានធ្វើឱ្យមានការភ្ញាក់ផ្អើលនិងកក្រើកសង្វៀនស្រុកចិន ក្រោយពីបានយកឈ្នះលើកីឡាករជើងខ្លាំងប្រចាំបប្រទេសចិនខា ឡូសូដែលជាម្ចាស់ខ្សែក្រវាត់ជាច្រើនស្ថាប័នឱ្យចាញ់ពិន្ទុដាច់ទាំង៣ទឹក ក្នុងដំណើរបេសកកម្មទៅប្រកួតផ្សព្វក្បាច់គុនបូរាណខ្មែរនៅប្រទេសចិនរបស់ក្រុមកីឡាករ កីឡាការិនីប្រដាល់គុនខ្មែរចំនួន៦រូបកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៥។

Uploaded image

  កីឡាករពេជ្រ សម្បត្តិពិតជាធ្វើបានល្អខ្លាំងណាស់និងមិនធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនខកបំណងនោះទេ ទោះបីជាការប្រកួតបានអូសបន្លាយរហូតទៅដល់៣ទឹកពេញក៏ពិតមែន ប៉ុន្តែគេបានធ្វើឱ្យអ្នកប្រដាល់ល្បីឈ្មោះក្នុងប្រភេទទម្ងន់៦០គីឡូក្រាមប្រចាំប្រទេសចិនឈ្មោះខា ឡូសូដែលជាម្ចាស់ខ្សែក្រវាត់ជាច្រើនស្ថា ប័ននិងជាម្ចាស់ពានរង្វាន់ក្នុងនោះក៏ជាម្ចាស់ខ្សែក្រវាត់WBCផងដែរ ឱ្យចាញ់យ៉ាងដំណុំ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើសង្វៀនប្រទេសចិន។ហើយអ្វីដែលកើតឡើងនៅពេលនោះ សក្តិសមបំផុតទៅនឹងរហ័សនាមដែលប្រជាជនខ្មែរដាក់ថាជាក្របីព្រៃទៀតផង។ ព្រោះតែការប្រកួតចាប់ពីទឹកទី១ដល់ទឹកទី៣ គេបានសម្រុកដើរចូលប្រើស្នៀតកណ្ដាប់ដៃវាយសន្ធាប់ទៅលើកីឡាករខា ឡូសូដូចក្របីឡើងករ ធ្វើឱ្យកីឡាករចិនរូបនេះរកឱកាសតដៃសឹងតែមិនបាន។


    កីឡាករពេជ្រ សម្បត្តិ ការមកប៉ះជាមួយកីឡាករចិនខា ឡូសូលើកនេះគ្រាន់តែនៅត្រឹមដើមទឹកទី១ប្រកួតមិនទាន់បាន១នាទីស្រួលបួលផងនោះ គេបានម៉ាត់ចូលមុខកីឡាករខា ឡូសូពេញៗជាច្រើនដៃសហូតដល់ថ្នាក់បែកឈាមចេញតាមច្រមុះដួលអុកគូថទៅលើតាពីត្រូវលោកអាជ្ញាកណ្ដាលរាប់ម្ដង។ក្រោយពីលោកគ្រូពេទ្យពិនិត្យរួចឃើញថាមិនអី កីឡាករខា ឡូសូត្រូវបានអនុញ្ញាតិ        ឱ្យប្រកួត ប ន្ត។

ប៉ុន្តែចូលដល់ទឹកទី២និងទី៣កីឡាករពេជ្រ សម្បត្តិមិនបន្ធូដៃនៅតែ បង្កើនការវាយសម្រុកកាន់តែខ្លាំងលើសដើម។និយាយរួមទំនងមិនចង់ឱ្យគូប្រកួតរបស់គេឆ្លងផុតពីទឹកទី៣នោះទេ។តែទោះជាយ៉ាងណាកីឡាករចិនម្នាក់នេះអាចតស៊ូប្រកួតរហូតដល់ចប់ទឹកទី៣និងបានប្ដូកណ្ដាប់ដៃវាយបកសងមកវិញជាការសងសឹកមិនព្រមចុះចាញ់ដោយងាយនោះឡើយ ក្នុងនាមជាអ្នកប្រដាល់ជើងខ្លាំងល្បីឈ្មោះម្នាក់ដែលធ្លាប់គេកោតក្រែងគ្រប់ៗគ្នា។

តែទីបំផុតត្រូវបានលោកអាជ្ញាកណ្ដាលប្រកាសឱ្យចាញ់កីឡាករពេជ្រ សម្បត្តិត្រឹមតែពិន្ទុទាំងមិនអស់ចិត្តក្រោយចប់ការប្រកួត។

    កីឡាករចិនខា ឡូសូបើតាមស្ដាប់ប្រវត្តិគេជាអ្នកប្រដាល់មួយរូបដែលធ្លាប់ហ្វឹកហាត់នៅប្រទេសថៃ ហើយក៏ជាជើងខ្លាំងម្នាក់ធ្លាប់ធ្វើព្យុះភ្លៀងនៅប្រទេសថៃយូឆ្នាំមកហើយ។មិនតែប៉ុណ្ណោះកីឡាករចិនម្នាក់នេះធ្លាប់ឈ្នះខ្សែក្រវាត់និងពានរង្វាន់ជាច្រើនគ្រឿងថែមទៀតផង ក្នុងនោះមានទាំងខ្សែក្រវាត់ពិភពលោកWBCទៀតផង។ប៉ុន្តែទីបំផុតបែជាមកចាញ់ក្រោមកណ្ដាប់ដៃក្របីព្រៃពេជ្រ សម្បត្តិទាំងមិនអស់ចិត្តទៅវិញ។

   ព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍​ក្នុងដំណើរទៅផ្សព្វផ្សាយក្បាច់គុនបូរាណខ្មែរដែលដឹកនាំដោយឯកឧត្តមខូវ ឆាយប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅប្រទេសចិនលើកនេះគឺធ្វើនៅខេត្តស៊ីឆ័ន ទីក្រុងឆឹងទូកាលពីយប់ថ្ងៃទី៧ខែតុលាឆ្នាំ២០២៥។

ចំណែកក្រុមប្រតិភូកីឡាប្រដាល់គុនខ្មែរដែលធ្វើដំណើរទៅចូលរួមប្រកួតលើកនេះមានចំនួន៦នាក់។ ជាលទ្ធឈ្នះ២នាក់ស្មើ១នាក់ចាញ់៣នាក់អ្នកដែលឈ្នះ មានកីឡាករពេជ្រ សម្បត្តិ កីឡាការិនីរិទ្ធី វ៉ានិច្ច ចំណែកីឡាករឡៅ ចិត្រាស្មើពិន្ទុ។ដោយឡែកអ្នកដែលប្រកួតចាញ់ទាំង៣នាក់មានកីឡាករិនីអេ យ៉ា នុត កីឡាករមឿន សុខហ៊ុចនិងកីឡាករពេជ្រ អទិទេព៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
167
Germany
54
France
49
Singapore
39
China
28
United Kingdom
18
Hong Kong
10
Poland
10
Japan
9
Indonesia
6
Brazil
6
India
4
The Netherlands
4
South Korea
3
Belgium
2
Taiwan
2
Switzerland
2
Colombia
1
Saudi Arabia
1
Tunisia
1
Argentina
1
Morocco
1
Malaysia
1
Kenya
1
Canada
1
Jamaica
1
Cambodia
1
Norway
1
សរុប
424
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន