Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ប្រធានប្រតិភូកីឡាកម្ពុជា រំពឹងអត្តពលិក អាចដណ្ដើមមេដាយជូនជាតិ ក្រោយខំប្រឹងហ្វឹកហាត់ពេញ ១ឆ្នាំ

Published on 13-10-2025 1085 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានប្រតិភូកីឡាកម្ពុជា បានដាក់ការជឿជាក់លើកីឡាករ-កីឡាការិនីថ្នាលរបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅប្រជែងមេដាយជូនជាតិ បន្ទាប់ពីពួកគេបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងហ្វឹកហាត់ពេញ ១ឆ្នាំកន្លងមក ដើម្បីត្រៀមការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន ចាប់ពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥។

Uploaded image

ការបង្ហាញសុទិដ្ឋិនិយមនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំ ក៏ដូចជាការជូនដំណើរ និងផ្ដល់ការលើកទឹកចិត្តដល់ប្រតិភូកីឡាកម្ពុជា មុនចេញទៅប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

Uploaded image

ឆ្លៀតឱកាសនោះដែរ ក្នុងនាម NOCC ឯកឧត្ដមទេសរដ្ឋមន្ដ្រី បានថ្លែងអំណរគុណ ចំពោះឯកឧត្តមបណ្ឌិត  សភាចារ្យ ហង់ជួន ណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកក្នុងការដឹកនាំវិស័យអប់រំ យុវជន និងកីឡា ផ្តល់កិត្តិយសឲ្យប្រតិភូកីឡាកម្ពុជា ជួបសម្តែងការគួរសម ជម្រាបលា និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ មុនពេលចេញដំណើរចូលរួមការប្រកួតកីឡាយុវជនអាស៊ីលើកទី៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្របារ៉ែន។

Uploaded image

ឯកឧត្តមមានប្រសាសន៍ថា ការប្រកួតកីឡាយុវជនអាស៊ី នៅទីក្រុងម៉ាណាម៉ា នាចុងខែតុលានេះ ម្ចាស់ផ្ទះបារ៉ែន បានកំណត់កីឡាចំនួន ២៣ប្រភេទ ហើយមានគណៈកម្មាធិការជាតិអូឡាំពិកក្នុងទ្វីបអាស៊ីចំនួន ៤៥ប្រទេសចូលរួម ដោយកម្ពុជាត្រៀមចូលរួមចំនួន ១៤ប្រភេទកីឡា លើ ៧១វិញ្ញាសា រួមមាន៖ អត្តពលកម្ម ហែលទឹក វាយសី បាល់បោះ ជឺជីតស៊ូ យូដូ គុនខ្មែរ យុទ្ធគុនចម្រុះ តេក្វាន់ដូ-WT វាយកូនឃ្លីលើតុ លើកទម្ងន់ បាល់ទាត់លើតុ បញ្ចស៊ីឡាត់ និងកីឡាចំបាប់ ដោយមានកីឡាករ-កីឡាការិនីចំនួន ៥២នាក់ គ្រូបង្វឹក ២១នាក់ មន្ត្រី និងថ្នាក់ដឹកនាំកីឡា ៤០នាក់ ព្រមទាំងក្រុមសិល្បៈ ៤៤នាក់ សរុបប្រតិភូកីឡាកម្ពុជាចំនួន ១៥៧នាក់។

Uploaded image

ឯកឧត្តមបណ្ឌិត ថោង ខុន បន្ដថា «ក្រោមការយកចិត្តទុកដាក់ និងការប្រមូលផ្តុំក្រុមជម្រើសជាតិថ្នាលហាត់ហ្វឹកហ្វឺនពេញមួយឆ្នាំ របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា យើងរំពឹងទុកថា កីឡាករ កីឡាការិនីនឹងផ្តល់ទំនុកចិត្តលើគុណផលកីឡា (Performance) របស់ខ្លួន អាចនឹងឈានទៅរកជ័យលាភីមេដាយជូនជាតិជាក់ជាពុំខាន ។ ក្នុងនាមប្រធានប្រតិភូ នាយបេសកកម្ម និងក្រុមការងារសម្របសម្រួល សូមប្តេជ្ញាខិតខំប្រឹងប្រែងប្រកបដោយស្មារតីបុរេសកម្ម ដើម្បីធានាសុខភាព សុវត្ថិភាព ភាពកក់ក្តៅ និងភាពជឿជាក់ជូនដល់កីឡាករ កីឡាការិនី ទាំងពេលធ្វើដំណើរចាកចេញ អំឡុងពេលប្រកួត និងពេលត្រឡប់មកវិញ»។

Uploaded image

ឯកឧត្តមបន្ថែមថា «ចំពោះកម្មវិធីទទួលទង់ធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៤ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងការរៀបចំកម្មវិធីទទួលទង់កីឡាទៅតាមការសម្របសម្រួល របស់ម្ចាស់ផ្ទះបារ៉ែន ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន ប្រកបដោយមោទនភាពជាតិក្នុងការទាក់ទាញចំណាប់អារម្មណ៍ប្រតិភូកីឡា និងអត្តពលិកអាស៊ីទាំងអស់ ដើម្បីទទួលស្វាគមន៍ភ្ញៀវមកទស្សនាកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ នាឆ្នាំ២០២៩»។

Uploaded image

ក្នុងជំនួបសម្ដែងគួរសមខាងលើ ក្រៅពីការជួបសំណេះសំណាល និងលើកទឹកចិត្ត ក៏ដូចជាផ្ដល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ NOCC ក្រោមការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន និងកិច្ចសហការរបស់សហព័ន្ធកីឡាជាតិទាំងអស់ ដែលជំរុញឲ្យវិស័យកីឡាជាតិមានការរីកចម្រើន និងចូលរួមការប្រកួតប្រជែងលើឆាកអន្ដរជាតិ ពិសេសការត្រៀមទទួលធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៤ នាឆ្នាំ២០២៩ ដែលជាព្រឹត្តិការណ៍ដ៏ធំមួយទៀត បន្ទាប់ពីភាពជោគជ័យដ៏ត្រចះត្រចង់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕

Uploaded image

អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

5 ម៉ោងមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

1 ថ្ងៃមុន

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

1 សប្តាហ៍មុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
520
Singapore
70
China
52
Germany
45
France
41
United Kingdom
27
Cambodia
16
The Netherlands
14
South Korea
8
Hong Kong
7
Brazil
7
Australia
7
Indonesia
7
Sweden
5
Japan
5
Canada
4
Finland
4
South Africa
4
Spain
3
Bangladesh
3
India
3
New Zealand
3
Turkey
2
Vietnam
2
Ireland
2
Austria
2
Russia
2
Ukraine
2
Norway
2
Taiwan
1
Uzbekistan
1
Philippines
1
Morocco
1
Moldova
1
សរុប
889
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.