Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ប្រកួតអន្តរជាតិលើកដំបូង ថ្នាក់ដឹកនាំបាល់ទាត់លើតុកម្ពុជាលើកទឹកចិត្តកូនក្រុមរក្សាស្មារតីឱ្យបានល្អ

Published on 18-10-2025 2276 មើល

Facebook Twitter or X Instagram

ក្រុមអត្តពលិកកីឡាបាល់ទាត់លើតុកម្ពុជាចំនួន២រូប គឺកីឡាករ ម៉ឺន រត័នា និងកីឡាករជាតិ ខេមរាវិសុទ្ធ ដឹកនាំដោយអ្នកនាង ងួន ច័ន្ទបូរមី ជាគ្រូបង្វឹក បានចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែតុលា នេះឆ្ពោះទៅកាន់ក្រុងម៉ាណាម៉ា ប្រទេសបារ៉ែនដើម្បីចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ ២០២៥។

Uploaded image

លោក ម៉ក់ ចាន់ភិរុណ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា ប្រាប់ថា កូនក្រុមរបស់លោកនឹងប្រកួតលើវិញ្ញាសាឯកត្តជន និងគូបុរស។

នេះជាលើកដំបូងហើយដែលក្រុមយុវជនជម្រើសជាតិបាល់ទាត់លើតុកម្ពុជាចេញទៅប្រកួតនៅក្រៅប្រទេស។ លោករំពឹងថា ពួកគេអាច​រក្សាស្មារតី ផ្ដោតលើការប្រកួតឱ្យបានល្អ។ 

Uploaded image

លោកអគ្គលេខាធិការថ្លែងបែបនេះ "៖ នេះជាលើកទី១ហើយដែលកីឡាយុវជនអាស៊ីមានកីឡាបាល់ទាត់លើតុ អ៊ីចឹងអាចនិយាយបានថា សុទ្ធតែថ្មីដូចគ្នា។ សម្រាប់យុវជនយើងវិញ អត់ដែលប្រកួតនៅក្រៅប្រទេសទេ តែការប្រកួតកម្ដៅសាច់ដុំទល់ក្រុមធំ ពួកគេអាចធ្វើបានល្អ។ យើងក៏បានប្រាប់ពួកគាត់រក្សាស្មារតីឱ្យបានល្អ កុំភ័យ ព្រោះអីជាលើកដំបូងហើយ។ តាមពិតទៅ ពួកគេមានគុណផលល្អ តែសំខាន់អត់ដែលទៅប្រកួតនៅក្រៅប្រទេស។ យើងសង្ឃឹមថា ពួកគេអាចរក្សាស្មារតីបាន"។

Uploaded image

ការប្រកួតកីឡាបាល់ទាត់លើតុក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ នៅបារ៉ែន ប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា  និងមាន១៦ប្រទេសប្រកួតប្រជែងក្នុងប្រភេទកីឡាលើតុនេះ៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
168
Germany
54
France
49
Singapore
40
China
28
United Kingdom
18
Hong Kong
10
Poland
10
Japan
9
Indonesia
6
Brazil
6
India
4
The Netherlands
4
South Korea
3
Belgium
2
Taiwan
2
Switzerland
2
Colombia
1
Saudi Arabia
1
Tunisia
1
Argentina
1
Morocco
1
Malaysia
1
Kenya
1
Canada
1
Jamaica
1
Cambodia
1
Norway
1
សរុប
426
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន