Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្ដម វ៉ាត់ ចំរើន ចែករំលែកអនុសាសន៍៥ចំណុចដើម្បីអភិវឌ្ឍសហព័ន្ធកីឡាវូស៊ូកម្ពុជា

Published on 14-10-2025 1523 មើល

Facebook Twitter or X Instagram

សហព័ន្ធកីឡាវូស៊ូកម្ពុជាបានធ្វើមហាសន្និបាតបិទបញ្ចប់អាណត្តិទី៦ ឆ្នាំ២០២១-២០២៥ បន្តអាណត្តិទី៧ ២០២៥-២០២៩ នៅរសៀលថ្ងៃច័ន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។


ក្នុងនោះ លោកឧកញ៉ា ស្រ៊ុន ប៊ុនថាត ទទួលបានការគាំទ្រជាប្រធានសម្រាប់អាណត្តិថ្មី អមដោយសមាជិក១២រូប សរុបគណៈកម្មាធិការប្រតិបត្តិមាន១៣រូបដឹកនាំសហព័ន្ធកីឡាវូស៊ូអាណត្តិទី៧។ 

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក ក្នុងនាមជាប្រធានស្តីទីសហព័ន្ធអាណត្តិចាស់បានកោតសរសើរចំពោះទឹកចិត្តលោកឧកញ៉ា ស្រ៊ុន ប៊ុនថាត និងសមាជិកប្រតិបត្តិគ្រប់រូបក្នុងការចូលរួមដឹកនាំសហព័ន្ធ។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម វ៉ាត់ ចំរើន បានលើកឡើង៥ចំណុចពិសេសដើម្បីពង្រឹងសហព័ន្ធកីឡាវូស៊ូ ដែលទី១មានផ្នែករដ្ឋបាលកីឡា។ នោះសហព័ន្ធត្រូវមានការរៀបចំដំណើរការលិខិតស្នាម គ្រប់គ្រង កិច្ចប្រជុំ ដែលប្រធានសហព័ន្ធ និងអគ្គលេខាធិការទទួលបន្ទុកចាត់ចែង ជាពិសេសអគ្គលេខាធិការ។ ទោះបីជាសហព័ន្ធកីឡាវូស៊ូកម្ពុជាមិនទាន់ជាប្រភេទកីឡាអូឡាំពិក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅតែជួយជ្រោមជ្រែងលើផ្នែករដ្ឋបាល។ 

Uploaded image

ចំណុចទី២ គឺសហព័ន្ធកីឡាវូស៊ូត្រូវពង្រឹងលើផ្នែកទំនាក់ទំនងអន្តរជាតិ កៀរគររកការគាំទ្រពីប្រទេសជាម្ចាស់ដើម គឺ ប្រទេសចិន ជាពិសេសផ្នែកបច្ចេកទេស និងការឧបត្ថម្ភគាំទ្រ។ ចំណុចទី៣ គឺគ្រប់គ្រងបច្ចេកទេសដែលមានការអភិវឌ្ឍគ្រូបង្វឹក កីឡាករ អាជ្ញាកណ្ដាលចៅក្រម ជាដើម។ ចំណុចទី៤ គឺរៀបចំឱ្យមានផ្នែកទីផ្សារ ស្វែងរកចំណូល និងរៀបចំព្រឹត្តិការណ៍។ ចំណុចទី៥ គឺត្រូវធ្វើផែនការអភិវឌ្ឍអ្នកគ្រប់គ្រងព្រឹត្តិការណ៍ដែលមានការប្រកួតប្រចាំឆ្នាំដោយសហការជាមួយផ្នែកទីផ្សារ និងរៀបចំព្រឹត្តិការណ៍ ទាំងការប្រកួតក្នុងស្រុក និងប្រកួតលក្ខណៈអន្តរជាតិនៅក្រៅប្រទេស៕

Uploaded image

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
167
Germany
54
France
49
Singapore
40
China
28
United Kingdom
18
Hong Kong
10
Poland
10
Japan
9
Indonesia
6
Brazil
6
India
4
The Netherlands
4
South Korea
3
Belgium
2
Taiwan
2
Switzerland
2
Colombia
1
Saudi Arabia
1
Tunisia
1
Argentina
1
Morocco
1
Malaysia
1
Kenya
1
Canada
1
Jamaica
1
Cambodia
1
Norway
1
សរុប
425
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន