Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ការទទួលបានមេដាយពេលនេះជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី

Published on 27-10-2025 1244 មើល

Facebook Twitter or X Instagram

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា មានប្រសាសន៍ថា ការទទួលបានមេដាយសំរឹទ្ធ និងមេដាយប្រាក់ជាបន្តបន្ទាប់ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន នាពេលនេះ គឺជាកំណត់ត្រាថ្មីរបស់កម្ពុជា។ កំណត់ត្រាថ្មី ព្រោះការចូលរួមព្រឹត្តិការណ៍នេះកាលពី២លើកមុន កម្ពុជាពុំធ្លាប់បានឈ្នះមេដាយម្ដងណាទេ។ 

Uploaded image

ឯកឧត្ដមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍បែបនេះ "៖ គិតត្រឹមពេលនេះយើងបានមេដាយប្រាក់២គ្រឿង និងសំរឹទ្ធ២គ្រឿង ឈរនៅលេខរៀងទី២៤ ក្នុងចំណោម៤៥ប្រទេស យើងនឹងរង់ចាំមើលការប្រកួតកីឡាផ្សេងៗទៀតរបស់កម្ពុជា។ ដូច្នេះនេះជាកំណត់ត្រាប្រវត្តិសាស្តថ្មីដែលកម្ពុជាអាចដណ្ដើមបានមេដាយក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ដោយសារតែការចូលរួម២លើកកន្លងមក កម្ពុជាធ្លាប់បានឈ្នះមេដាយទេ។" 

Uploaded image

ទាក់ទងទៅនឹងការចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣នេះដែរ ឯកឧត្ដម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា កម្ពុជារក្សាបាននូវសេចក្ដីថ្លៃថ្នូរ និងស្មារតីកីឡា មិត្តភាព សាមគ្គីភាព ហើយម្ចាស់ផ្ទះបារ៉ែនក៏បានទទួលបានយ៉ាងល្អ ទោះបីពួកគេទើបចូលខ្លួនទទួលយកភារៈជាអ្នករៀបចំព្រឹត្តិការណ៍ដ៏ធំនេះត្រឹមរយៈពេល៨ខែ ព្រោះត្រូវចូលខ្លួនជំនួសប្រទេសអ៊ូបេគីស្ថាន។ 

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន ក៏បានអំពាវនាវជនរួមជាតិបន្តការគាំទ្រលើកទឹកចិត្តដល់អត្តពលិកកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី និងអរគុណដល់ការចូលរួមជួយឧបត្ថម្ភដល់អត្តពលិកពីសំណាក់បណ្ដាដៃគូជាពិសេសក្រុមហ៊ុនវឌ្ឍនៈសម្រាប់ការឧបត្ថម្ភលើកទឹកចិត្តដល់អត្តពលិកកម្ពុជាដែលដណ្ដើមបានមេដាយ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
143
Germany
52
France
48
Singapore
35
China
27
United Kingdom
16
Poland
10
Hong Kong
9
Japan
9
Brazil
6
Indonesia
6
India
4
South Korea
3
The Netherlands
3
Belgium
2
Taiwan
2
Switzerland
2
Norway
1
Cambodia
1
Jamaica
1
Canada
1
Kenya
1
Malaysia
1
Morocco
1
Argentina
1
Tunisia
1
Saudi Arabia
1
សរុប
387
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន