Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ក្រុមអត្តពលិកកីឡាជិះក្ដាររំអិលលើទឹកកកម្ពុជាចេញទៅកូរ៉េខាងត្បូងសាជាថ្មីបន្តការហ្វឹកហាត់ និងប្រកួតបញ្ចេញសមត្ថភាព

Published on 16-11-2025 1442 មើល

Facebook Twitter or X Instagram

អត្តពលិកកីឡាជិះក្ដារ​រំអិលលើទឹកកកម្ពុជាចំនួន២រូប ដឹកនាំដោយលោក ម៉ក់ ចាន់តារា ជាអគ្គលេខាធិការ បានធ្វើដំណើរទៅកាន់សាធារណរដ្ឋកូរ៉េ នៅរាត្រីថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្រាប់ការហ្វឹកហាត់ និង ប្រកួតចំនួន២សប្ដាហ៍ ក្រោមការឧបត្ថម្ភគាំទ្រពីភាគីម្ចាស់ផ្ទះ។


អត្តពលិកទាំង២រូបមានកីឡាករ អាន វឌ្ឍនៈ និងកីឡាការិនី ហ៊ុល ដេបូរ៉ា ហើយនេះជាលើកទី២ហើយសម្រាប់ការចូលរួមវគ្គហ្វឹកហាត់នៅកូរ៉េខាងត្បូង បន្ទាប់ពីបានចំណាយពេល២សប្ដាហ៍ដូចគ្នាកាលខែវិច្ឆិកា ឆ្នាំ២០២៤។

Uploaded image

លោក ម៉ក់ ចាន់តារា អគ្គលេខាធិការកីឡាជិះក្ដាររំអិលលើទឹកកកម្ពុជា មានប្រសាសន៍ថា ការចូលរួមលើកនេះសម្រាប់សប្ដាហ៍ដំបូង គឺជាការបន្តហ្វឹកហាត់បច្ចេកទេសលើរយៈចម្ងាយ ហើយមួយសប្ដាហ៍បន្ទាប់នឹងមានការប្រកួតបញ្ចេញសមត្ថភាពផងដែរ។ លោកថា នេះជាបទពិសោធយ៉ាងសំខាន់សម្រាប់កូនក្រុមក្នុងការសម្រួចខ្លួនកាន់តែល្អ និងបន្តចែករំលែកទៅដល់កីឡាករ កីឡាការិនីផ្សេងៗទៀត។ 


លោក ម៉ក់ ចាន់តារា បង្ហើបដែរថា សហព័ន្ធកីឡាជិះក្ដាររំអិលលើទឹកកកកម្ពុជានឹងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខហើយ ហើយនឹងបង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់​អត្តពលិកកម្ពុជាបានចូលរួមការប្រកួតនានា ជាពិសេសត្រៀមចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ឆ្នាំ២០២៦ នៅប្រទេសអ៊ីតាលី។

Uploaded image

ចំណែកកីឡាករ អាន វឌ្ឍនៈ និងកីឡាការិនី ហ៊ុល ដេបូរ៉ា អះអាងថា នេះជាឱកាសដ៏ល្អក្នុងការចូលរួមហ្វឹកហាត់នៅសាធារណរដ្ឋកូរ៉េ ដោយអាចទទួលបានមេរៀន និងបច្ចេកទេសថ្មី មកពង្រឹងសមត្ថភាពឱ្យបានកាន់តែខ្លាំងក្លាថែមទៀត៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
142
Germany
52
France
48
Singapore
34
China
27
United Kingdom
16
Poland
10
Hong Kong
9
Japan
9
Brazil
6
Indonesia
6
India
4
South Korea
3
Belgium
2
The Netherlands
2
Taiwan
2
Switzerland
2
Norway
1
Cambodia
1
Jamaica
1
Canada
1
Kenya
1
Malaysia
1
Morocco
1
Argentina
1
Tunisia
1
Saudi Arabia
1
សរុប
384
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន