Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ខេត្តព្រះសីហនុនឹងក្លាយជាគោលដៅរបស់ភ្ញៀវអន្តរជាតិមកទស្សនាការប្រកួតកីឡាករល្បីៗកម្រិតពិភពលោក

Published on 24-11-2025 785 មើល

Facebook Twitter or X Instagram

ខេត្តសីហនុ៖ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងបញ្ជាក់ ក្នុងសន្និសិទសារព័ត៌មានប្រដាល់គុនខ្មែរជើងឯកពិភពលោកឆ្នាំ២០២៥ នារសៀលថ្ងៃទី២៣ ខែ វិច្ឆិកាថា ខេត្តព្រះសីហនុនឹងក្លាយជាគោលដៅរៀបចំការប្រកួតគុនខ្មែរធំៗកម្រិតពិភពលោកដែលបញ្ជាក់អំពីអត្តសញ្ញាណសម្គាល់ព្រឹត្តិការណ៍ ដូចក្រុងឡាសវេហ្គាសរបស់សហរដ្ឋអាមេរិក ដែលការប្រកួតប្រដាល់ធំៗកម្រិតពិភពលោកគេរៀបចំនៅទីនោះ។ 

ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថា ដើម្បីឱ្យខេត្តសក្កានុពលជាប់មាត់សមុទ្រមួយនេះក្លាយជាខេត្តអត្តសញ្ញាណនៃកន្លែងប្រកួតគុនខ្មែរកម្រិតពិភពលោកផ្សព្វផ្សាយទៅកាន់អន្តរជាតិ ការប្រកួតគុនខ្មែរជើងឯកពិភពលោក ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំនៅខេត្តព្រះសីហនុជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០២៥នេះតទៅ។

Uploaded image

លោកថា ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជើងឯកពិភពលោកនេះ មិនត្រឹមតែរំលេចផ្សព្វផ្សាយប្រដាល់គុនខ្មែរដែលជាកីឡាអត្តសញ្ញាណនៃដូងព្រលឹងជាតិឱ្យល្បីសុះសាយប៉ុណ្ណោះទេនោះ។ ពោលវាបានជួយឱ្យតម្លៃខ្លួនកីឡាករកម្ពុជាយើងកាន់តែខ្ពស់ ហើយពិភពលោកនឹងមានការចាប់អារម្មណ៍មកកម្ពុជានិងយកកម្ពុជាជាគោលដៅ ដើម្បីមកទស្សនាការប្រកួតប្រដាល់គុនខ្មែរដែលមានកីឡាករល្បីៗប្រកួតកម្រិតអាជីពដណ្តើមខ្សែក្រវ៉ាត់ពិភពលោកនៅខេត្តព្រះសីហនុ។ដូច្នោះហើយ ការរៀបចំនេះភាគីពាក់ព័ន្ធទាំងអស់ត្រូវរៀបចំផែនការរួមគ្នាដើម្បីឈានទៅសម្រេចចក្ខុវិស័យ។

ឯកឧត្តម រដ្ឋលេខាធិការបានគូសបញ្ជាក់ទៀតថា ការប្រកួតជើងឯកពិភពលោកដែលកម្ពុជាយើងរៀបចំនេះ មិនមានមហិច្ឆតាប្រកួតប្រជែងជាមួយប្រទេសណាទាំងអស់ ការរៀបនេះគឺដើម្បីកម្ពុជារឹងមាំខ្លួនឯង ល្បីល្បាញខ្លួនឯង ពិសេស ជួយឱ្យខ្លួនឯងមានតម្លៃ ដែលទាំងអស់នេះហើយ និងធ្វើឱ្យអន្តរជាតិមកចូលរួមជាសមាជិកសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិកាន់តែច្រើន នោះនឹងជួយឱ្យកម្ពុជាបានសម្រេចក្តីសបិន្ទដាក់បញ្ជូលគុនខ្មែរទៅក្នុងអូឡាំពិក។

Uploaded image

ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងរំលេចថា ការរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់ជើងឯកគុនខ្មែរពិភពលោក លើកទី៦ ឆ្នាំ២០២៥ នៅលើទឹកដីតំបន់ឆ្នេរខេត្តព្រះសីហនុ ពិតជាបានបង្ហាញពីភាពប្រទាក់ក្រឡានៃការរៀបចំសកម្មភាពទេសចរណ៍ ដែលទាក់ទាញភ្ញៀវមកសម្រាក និងលេងកម្សាន្តនៅខេត្តព្រះសីហនុ ឱ្យកាន់តែច្រើន។រដ្ឋបាលខេត្តព្រះសីហនុបានត្រៀមខ្លួនហើយជាស្រេច ទាំងការរៀបចំក្រុមការងារដើម្បីសហការជាមួយក្រុមការងារថ្នាក់ជាតិ ការងារសន្តិសុខា សណ្តាប់ធ្នាប់ ក្នុងរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាគុនខ្មែរជើងឯកពិភពលោកលើកទី៦ ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១៧ - ២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីលានតេជោ ដើម្បីបង្កើតសប្បាយរីករាយ អធិកអធម។


ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការស្តីទីសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ បានលើកឡើងថា កិច្ចសហការរួមគ្នារវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរជាតិនិងសហព័ន្ធគុនខ្មែរអន្តរជាតិ សម្រាប់ការរៀបចំការប្រកួតប្រដាល់គុនខ្មែរពិភពលោកលើកទី៦នៅលើទឹកដីឆ្នេរសមុទ្រដ៏ស្រស់ស្អាតនេះ គឺជាព្រឹត្តិការណ៍បើកទំព័រប្រវត្តិសាស្រ្តដ៏អស្ចារ្យថ្មីមួយទៀតសម្រាប់កម្ពុជា ដែលបានបង្ហាញអំពីការពួតដៃគ្នារបស់សហព័ន្ធទាំងពីររួមជាធ្លុងតែមួយដើម្បីរួមគ្នាជួយជំរុញផ្សព្វផ្សាយគុនខ្មែរប្រកបដោយថាមពលឆ្ពោះទៅរកឧត្តមភាពលើឆាកអន្តរជាតិកាន់តែឆាប់រហ័ស។ឯកឧត្តម អគ្គលេខាធិការស្តីទី សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ បានគូសរំលេចថា ការឧបត្ថម្ភគាំទ្ររបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តព្រះសីហនុ និងក្រុមហ៊ុនវិស័យឯកជននានា បានដើរតួនាទីយ៉ាងសំខាន់មិនត្រឹមលើកស្ទួយកីឡាប្រដាល់គុនខ្មែរប៉ុណ្ណនោះទេ វាថែមទាំងជួយលើកតម្កើងនូវវិប្បធម៌ជាតិនិងអត្តសញ្ញាណជាតិខ្មែរលើឆាកអន្តរជាតិផងដែរ។


Uploaded image

ពាក់ព័ន្ធនិងព្រឹត្តិការណ៍ប្រកួតប្រដាល់ជើងឯកគុនខ្មែរពិភពលោក លើកទី៦ ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១៧ - ២១ ខែធ្នូ ឆ្នាំ២០២៥ គិតមកត្រឹមថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០២៥នេះ គឺមានប្រទេសចុះឈ្មោះចូលរួមប្រកួតមានចំនួន៣៧ប្រទេសមកពីអាស៊ីអាគ្នេយ៍ អាស៊ី និងអឺរ៉ុប ក្នុងនោះមាន២៣ប្រទេសទទួលបានបញ្ជីឈ្មោះ និង១៤ប្រទេសទៀតមិនទទួលទទួលបានបញ្ជីឈ្មោះតែនិងកំពុងបញ្ជូនមកនាពេលខាងមុខ។ការប្រកួតរយៈពេល៥ថ្ងៃ គឺការប្រកួតមានគូស្ម័គ្រកម្រិតពេញវ័យនិងកម្រិតថ្នាលដណ្តើមមេដាយ និងការប្រកួតអាជីពកីឡាករកម្រិតខ្ពស់ដណ្តើមខ្សែក្រវ៉ាត់១ថ្ងៃ២គូដោយកីឡាករជួរមុខរបស់កម្ពុជាប្រកួតជាមួយកីឡាករបរទេសមកពីប្រទេសនានាផងដែរ។ សូមរំលឹកថា ការប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោកលើកទី៥ កាលពីឆ្នាំ២០២៤នៅខេត្តសៀមរាបមានតែ១៨ប្រទេសចូលរួមនោះទេ។ ខណៈឆ្នាំ២០២៥នេះ មានប្រទេសចូលរួម៣៧ប្រទេសដែលចំនួននេះមានការកើនឡើង១០០%៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

4 ថ្ងៃមុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

6 ថ្ងៃមុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

1 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

2 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
142
Germany
52
France
48
Singapore
34
China
27
United Kingdom
16
Poland
10
Hong Kong
9
Japan
9
Brazil
6
Indonesia
6
India
4
South Korea
3
The Netherlands
3
Belgium
2
Taiwan
2
Switzerland
2
Norway
1
Cambodia
1
Jamaica
1
Canada
1
Kenya
1
Malaysia
1
Morocco
1
Argentina
1
Tunisia
1
Saudi Arabia
1
សរុប
385
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន