Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

Sport For All 2025-One Youth, One Sport for Life ជាកម្មវិធីផ្សព្វផ្សាយ គុណតម្លៃអូឡាំពិក

Published on 30-11-2025 771 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំ«វេទិកាកីឡាសម្រាប់ទាំងអស់គ្នា» នៅខេត្តកែប រយៈពេល ២ ថ្ងៃដើម្បីបញ្ជ្រាបការផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិកដែលមានសិស្សានុសិស្សជាង ៧០០នាក់បានចូលរួមសិក្សាស្វែងយល់ និងលេងកីឡាកម្សាន្តសប្បាយ។


ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានមានប្រសាសន៍ថា៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នា (Sport For All 2025-One Youth, One Sport for Life) រយៈពេល២ថ្ងៃ ពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេទិកានេះបង្ហាញពីគុណតម្លៃអូឡាំពិក ទស្សនវិជ្ជាអូឡាំពិក ការវិវត្តកីឡាអូឡាំពិកសម័យបុរាណរហូតដល់អូឡាំពិកសម័យទំនើប។ ជាមួយគ្នានេះ ក៏មានការផ្សព្វផ្សាយពីពាក្យស្លោករបស់រាជរដ្ឋាភិបាលដែលបានចែងពី យុវជនម្នាក់ លេងកីឡាមួយប្រភេទប្រចាំជីវិត។

Uploaded image

លោក ឆើម ណារ៉ុង ប្រធានការិយាល័យយុវជន និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែបគូសបញ្ជាក់ថា លោកពិតជារីករាយចំពោះកិច្ចសហការរៀបចំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នា រយៈពេល២ថ្ងៃ នៅទឹកដីខេត្តកែប នាពេលនេះ។


សារៈសំខាន់នៃការរៀបចំនេះបានធ្វើឱ្យសិស្សានុសិស្សបានសិក្សាស្វែងយល់អំពីគុណតម្លៃអូឡាំពិក ក៏ដូចជាផ្តល់ឱកាសដល់សិស្សានុសិស្សបានចូលរួលលេងកីឡា ស្របតាមអនុសាសន៍គន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន គឺប្រជាជនម្នាក់ចេះលេងកីឡាមួយប្រភេទប្រចាំជីវិត។ លោកបន្ថែមថា តាមរយៈព្រឹត្តិការណ៍នេះក៏បានផ្តល់ផលប្រយោជន៍យ៉ាងច្រើន ក្នុងការឆ្លុះបញ្ចាំងអំពីភាពរីកចម្រើននៃវិស័យកីឡាកម្ពុជាផងដែរ។

Uploaded image

ជាមួយគ្នានេះដែរ យុវតី ឃុត ស្រីនីត សិស្សថ្នាក់ទី១១D នៃវិទ្យាល័យហ៊ុនសែនចំការដូងខេត្តកែបបានបង្ហាញក្តីរីករាយដែលបានចូលរួមស្វែងយល់អំពីគុណតម្លៃអូឡាំពិក និងការចូលរួមលេងកីឡាដើម្បីសុខភាព នៅក្នុងទិវាកីឡាសម្រាប់ទាំងអស់គ្នា។ យុវសិស្ស ស្រីនីត បន្ថែមថា ការលេងកីឡានឹងជួយឱ្យយើងទទួលបានសុខភាពល្អ ក៏ដូចជាការកសាងនូវមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អជាមួយគ្នាផងដែ។ ស្រីនីត ធ្លាប់លេងកីឡាបាល់ទាត់ បាល់បោះ និងកីឡាប៊ូលកន្លងមកដែរ ហើយឆន្ទៈរបស់យុវសិស្សខេត្តកែបរូបនេះអះអាងថា ប្រភេទកីឡាបាល់បោះមិនត្រឹមតែជាចំណង់ចំណូលចិត្តរបស់ខ្លួនលេងដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់លេងឱ្យបានពូកែផងដែរ។

Uploaded image

គួបញ្ជាក់ផងដែរថា៖សម្រាប់ថ្ងៃទី១ពោលគឺនៅថ្ងៃទី២៧ ខែវិច្ឆិកា ដែលមានសិស្សានុសិស្សជាង២០០នាក់ បានចូលរៀនអំពីបទបង្ហាញខ្លឹមសារនៃគុណតម្លៃអូឡាំពិក និង ប្រវត្តនៃការកកើនកីឡាអូឡាំពិក នៅក្នុងមន្ទីរអប់រំយុវជននិងកីឡាខេត្តកែប។ ខណៈថ្ងៃទី២ គឺថ្ងៃទី២៨ ខែវិច្ឆិកា សកម្មភាពកីឡាជាក់ស្តែងនៅកីឡដ្ឋានខេត្តកែប ដែលមានសិស្សានុសិស្ស៥០០នាក់ជាង ចូលរួមលេងសកម្មភាពកីឡាជាច្រើនមានដូចជា កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាវាយសី និងកីឡាទាញព្រ័ត្រជាដើម៕

Uploaded image


អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

4 ម៉ោងមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

1 ថ្ងៃមុន

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

1 សប្តាហ៍មុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
503
Singapore
65
China
46
Germany
45
France
38
United Kingdom
26
Cambodia
15
The Netherlands
14
Australia
7
South Korea
7
Brazil
5
Hong Kong
5
Sweden
5
Indonesia
5
Japan
5
Canada
4
Finland
4
Spain
3
New Zealand
3
South Africa
3
Bangladesh
3
Turkey
2
Vietnam
2
Ireland
2
Austria
2
Ukraine
2
Russia
2
Norway
2
Paraguay
1
Pakistan
1
Mauritius
1
Andorra
1
Moldova
1
Trinidad and Tobago
1
សរុប
844
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.